Home Tags សហគ្រិនភាព

Tag: សហគ្រិនភាព

សហគ្រិនមួយភាគធំ ខ្វះខាតនូវជំនាញ 4

សហគ្រិន ជាបុគ្គលម្នាក់ដែលជាគំរូដ៏ល្អដល់មនុស្សគ្រប់គ្នា ហើយក៏មានកិច្ចការងារជាច្រើនដែរ ដែលពួកគេត្រូវបំពេញ ដូច្នេះនៅក្នុងអត្ថបទនេះនឹងបង្ហាញពីកង្វះខាតជំនាញចំនួន 4 របស់សហគ្រិន និងបង្ហាញពីដំណោះស្រាយមួយចំនួន ដើម្បីធ្វើជាប្រយោជន៍ដល់សហគ្រិនគ្រប់រូបផងដែរ។ 1. ជំនាញយល់ចិត្ត សហគ្រិនភាគច្រើន បានបង្កើតអ្វីៗនិងជួយដោះស្រាយបញ្ហាសម្រាប់មនុស្ស តាមរយៈការបង្កើតឱ្យមានផលិតផលសេវាកម្មដើម្បីបំពេញតម្រូវការរបស់មនុស្ស ប៉ុន្តែភាគច្រើនក៏ពួកគេរំពឹងថា នឹងទទួលបានផលចំណេញខ្ពស់ពីការធ្វើបែបនេះដែរ ដោយមិនសូវខ្វល់ពីគុណភាពផលិតផលសេវាកម្ម។ ជាក់ស្ដែង សហគ្រិនដែលមានការយល់ចិត្តខ្ពស់ ពួកគេមិនគិតបែបនេះឡើយ ដោយភាគច្រើនពួកគេធ្វើអ្វីមួយដោយមានទស្សនវិស័យ បេសកកម្ម គិតពីផលប៉ះពាល់ និងជួយដល់សង្គមជាតិដោយចិត្តស្មោះ ពេលខ្លះពួកគេមិននឹងគិតរំពឹងថាទទួលបានប្រាក់ចំណេញខ្ពស់ឡើយ ប៉ុន្តែអ្វីដែលសំខាន់ ការធ្វើរបស់គេ...

ហាងSteakបែបប៊ូហ្វេ២បត់ខ្លួនក្នុងសម័យកូវីដ១៩

ព្រឹត្តិការណ៍២០កុម្ភៈដែលជាការផ្ទុះជាសហគមន៍លើកទី៣​​បានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មជាច្រើន ដោយសារតែការរីករាលដាលលើកនេះបានអូសបន្លាយពេលជាង២ខែ និងរហូតដល់រាជរដ្ឋាភិបាលបង្ខំចិត្តអនុវត្តវិធានការ​បិទខ្ទប់រាជធានី និងទីតាំងមួយចំនួន ដាក់ចេញបម្រាមគោចរណ៍ និង​បិទការឆ្លងខេត្តក្រុងជាដើម។ ពិតណាស់ វាជាស្ថានភាពមួយ ដែលម្ចាស់អាជីវកម្ម​ជាច្រើនមិនចង់អូសបន្លាយកាន់តែយូរនោះទេ ជាពិសេសអាជីវកម្ម​ដែលពឹងផ្អែកខ្លាំង ឬទាំងស្រុង​លើការទទួលភ្ញៀវមកទីតាំងផ្ទាល់។ យ៉ាងណាមិញ ក្នុងវិស័យម្ហូបអាហារដែលតែងតែពឹងផ្អែកខ្លាំង​លើការចូលមកហូបអាហារផ្ទាល់នោះ បានបត់ខ្លួនផ្តល់សេវាកម្មដឹកជញ្ចូនដល់ផ្ទះ ដើម្បីបន្តដង្ហើមអាជីវកម្មរបស់ខ្លួន ជាពិសេស​ក្នុងពេល​ការបិទខ្ទប់ និងការរិតត្បិតការធ្វើដំណើរដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាល។ ថ្វីត្បិតតែហាងម្ហូបអាហារជាច្រើនអាច​ផ្តល់សេវាកម្មដឹកជញ្ចូនមែន តែម៉ូដែលហាងអាហារមួយចំនួន​គឺ​មិនអាច​បត់ខ្លួនបានភ្លាមៗនោះទេដោយសារតែ​ម៉ូដែលអាជីវកម្មរបស់ខ្លួន។ ជាក់ស្តែង​ហាងអាហារSteakបែប​ប្រស៊ីល​២បែបបូហ្វេ(ញ៉ាំឥតកំណត់)នៅក្នុងរាជធានីភ្នំពេញ ដែលពីមុន​ពឹងទាំងស្រុងលើការញ៉ាំនៅនឹងកន្លែង និងផ្តល់សេវាកម្មអាហារសម្រាប់តែក្នុងពិធីជប់លៀង (អាហារប្រភេទនេះគឺជាការអារសាច់ស្ទេក​ជាច្រើនប្រភេទដាក់តាមតុរបស់ភ្ញៀវ) បានបត់ខ្លួន​ កែប្រែម៉ូដែលអាជីវកម្ម និងរបៀបលក់...

ដោន​ឡូតឥត​គិតថ្លៃ ទស្សនាវដ្តីយុទ្ធសាស្រ្តអាជីវកម្មសម័យទំនើប

We are proud to announce that Kumnit Business Review e-Magazine (vol. 1, issue 1) is now available for free download. សូមចុចទីនេះដើម្បីទាញ​យក ទស្សនាវដ្តីអេឡិចត្រូនិក Kumnit Business Review ត្រូវបានបង្កើតឡើង​ដោយ​គំនិត​រួម​សហការ​ជាមួួយ​ក្រុម​ហ៊ុន​Kumnit...