Home Tags សៀវភៅសម្រាប់ឳពុកម្ដាយ

Tag: សៀវភៅសម្រាប់ឳពុកម្ដាយ

សៀវភៅទាំង៦ក្បាលដែលឪពុកម្ដាយគួរអានដើម្បីអប់រំកូនៗឲ្យក្លាយជាមនុស្សពូកែ

កាត្វកិច្ចរបស់ឪពុកម្ដាយមិនមែនគ្រាន់តែបង្កើតឬគ្រាន់តែចិញ្ចឹមកូនៗឲ្យធំលូតលាស់តែមួយមុខមួយនោះទេ តែការអប់រំកូនៗឲ្យមានសីលធម៌ល្អ មានវិន័យត្រឹមត្រូវ គួរឲ្យស្រលាញ់ ឆ្លាត និង ក្លាយទៅជាមនុស្សម្នាក់ដែលគួរឲ្យគោរព ក៏ជាកាតព្វកិច្ចរបស់ឳពុកម្ដាយដែលចាំបាច់ត្រូវតែធ្វើ និង ទូន្មានដល់កូនៗផងដែរ។ តួយ៉ាងដើម្បីឲ្យកាន់តែច្បាស់ ថាតើក្នុងនាមជាឳពុកម្ដាយល្អម្នាក់ ពួកគាត់គួរតែអប់រំកូនៗយ៉ាងណាដើម្បីឲ្យពួកគេក្លាយជាមនុស្សពូកែនិង គួរឲ្យគោរពម្នាក់បាន? ខាងក្រោមនេះគឺជាសៀវភៅដែលយើងសូមណែនាំជាពិសេសសម្រាប់ឳពុកម្ដាយ។ ១. បង្ហាត់កូនឲ្យក្លាយជាមនុស្សឆ្នើម សៀវភៅមួយក្បាលនេះជាសៀវភៅដែលពេញនិយមសម្រាប់ឪពុកម្ដាយ អាណាព្យាបាល ជាពិសេសបំផុតគឺសម្រាប់ គ្រូបាអាចារ្យ និង អ្នកស្រាវជ្រាវផ្នែកសិក្សា ដើម្បីប្រើជាក្បួនតម្រា និង ជាទិសដៅក្នុងការអភិវឌ្ឍលើកស្ទួយកុមារឲ្យគេអាចបញ្ចេញនូវសក្តានុពលរបស់គេឲ្យបានច្រើនបំផុត...