Tag: សៀវភៅ
គេចាយលុយ Boost Facebook តែហាងលក់សៀវភៅមួយនេះប្រើប្រាស់វិធីផ្សេងដើម្បីទាក់ចិត្តអតិថិជនឱ្យទិញ
ការរកស៊ីតាមអនឡាញ ជាពិសេសនៅលើបណ្តាញសង្គមFacebook មានភាពផុសផុលយ៉ាងខ្លាំងមួយរយៈចុងក្រោយនេះ។ អ្នកខ្លះផ្តោតរកស៊ីពេញម៉ោងនៅបណ្តាញសង្គមមួយនេះ ហើយអ្នកខ្លះទៀតបានឆ្លៀតពេលខ្លះក្រៅម៉ោងរកស៊ីលើវេទិការនេះបន្ទាប់ពីកិច្ចការងារស្នូលរបស់ខ្លួន។ ដោយសារតែការប្រកួតប្រជែងផ្សព្វផ្សាយកាន់តែពុះកញ្ច្រោល មនុស្សចេះចុចប៊ូតុងBoostកាន់តែច្រើនទៅៗ ហើយម្នាក់ៗហ៊ានចាយលុយយ៉ាងច្រើននៅលើបណ្តាញសង្កមមួយនេះដើម្បីផ្សព្វផ្សាយទាក់ទាញភ្ញៀវឱ្យទិញទំនិញរបស់ខ្លួន។
ខណៈពេលដែលសហគ្រិន អ្នករកស៊ី និងអ្នកទីផ្សារមួយភាគធំ ខិតខំចាយលុយទៅលើការផ្សព្វផ្សាយ (Boost)លើ Facebook ហាងសៀវភៅអនឡាញមួយគឺ My Bookshop Cambodiaប្រើប្រាស់វិធីផ្សេងពីគេ ដោយមិនចាយលុយសូម្បីតែ១សេនលើការផ្សព្វផ្សាយតាមFacebookក្នុងរយៈពេល១ឆ្នាំកន្លះចុងក្រោយនេះ ហើយដែលគាត់ផ្តោតគឺ បង្កើតមាតិកាទីផ្សារល្អៗសម្រាប់អ្នកតាមដាន Page និងការប្រឹក្សាលើការជ្រើសរើសសៀវភៅដែលល្អបំផុតសម្រាប់អតិថិជន។
ហាងលក់សៀវភៅអនឡាញដែលមានលោកប៊ួយ សុធន ជាសហស្ថាបនិក...
៥វិធីសាស្ត្រដើម្បីចាប់ផ្តើមអានសៀវភៅ
ជាការពិតណាស់ សម្រាប់អ្នកដែលចូលចិត្តអាននៅពេលដែលពួកគេចាប់កាន់សៀវភៅ ប្រៀបបីដូចជាពួកគេទទួលបាននូវរបស់ដែលមានតម្លៃនៅក្នុងដៃអញ្ចឹង ព្រោះពួកគេយល់ថាមិនត្រឹមតែទទួលបានកម្សាន្តអារម្មណ៍នៅពេលដែលពួកគេធុញថប់ ប៉ុន្តែវាថែមទាំងផ្តល់នូវចំណេះដឹងផ្សេងៗជាច្រើនដែលពួកគេអាចយកវាទៅប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេបាន។ តែសម្រាប់អ្នកដែលគិតថាខ្លួនឯងជាមនុស្សដែលមិនចូលចិត្តនូវការអានសៀវភៅ អ្វីដែលពួកគេយល់នោះគឺសៀវភៅជាថ្នាំងងុយដេកទៅវិញ ព្រោះសម្រាប់ពួកគេរាល់ពេលចាប់កាន់សៀវភៅហើយចាប់ផ្តើមអានមិនដល់៥នាទីក៏អាចធ្វើឲ្យពួកគេស្ងាបហើយចាប់ផ្តើមមានអារម្មណ៍ធុញទ្រាន់ នោះជាហេតុផលដែលធ្វើឲ្យពួកគេបោះបង់ចោលនូវការអាន តែអ្នកទាំងអស់គ្នាគួរគិតជាថ្មីថានោះមិនមែនជាឧបសគ្គសម្រាប់អ្នកក្នុងការអានសៀវភៅទៀតទេ ពួកយើងទាំងអស់គ្នាគួរបង្កើតទម្លាប់នៃការអានសៀវភៅ ព្រោះថាប្រទេសជឿនលឿនជាច្រើននៅលើសកលលោកអាចរីកចម្រើនទៅមុខបានត្រូវការៗចូលរួមពីអ្នកដែលមានចំណេះដឹងគ្រប់គ្នា។ ហើយដើម្បីជាជំនួយសម្រាប់អ្នកដែលចាប់ផ្តើមនូវការអានសៀវភៅ ពួកយើងនឹងចែកជូននូវវិធីសាស្ត្រខ្លះៗដល់អ្នកអ្នកទាំងអស់គ្នា ដែលយើងបានលើកនូវចំណុចដូចជា៖
ជ្រើសរើសសៀវភៅដែលផ្តល់នូវគុណតម្លៃ
ការអានសៀវភៅឬអត្ថបទផ្សេងៗមិនខុសពីការដែលអ្នកតាមដានខ្សែរឿងភាគនោះទេ ព្រោះនៅពេលដែលអ្នកទស្សនាភាពយន្តនោះអ្នកប្រាកដជាបានសង្កេតឃើញថានៅក្នុងភាពយន្តនីមួយៗអ្នកនិពន្ធតែងតែបង្កប់នូវចំណេះដឹងក៏ដូចជាតម្លៃអប់រំផ្សេងៗតាមរយៈតួអង្គឬសាច់រឿងទាំងមូលផងដែរ ប៉ន្តែអ្នកក៏ត្រូវមើលដែរថាតម្លៃអប់រំទាំងអស់នោះបានជះឥទ្ធិពលអ្វីមកលើជីវិតរស់នៅបច្ចុប្បន្នរបស់អ្នក។ ចំពោះការអានសៀវភៅលើសពីការកម្សាន្តជាច្រើន ប៉ុន្តែវាជាគោលដៅមួយដែលនាំឲ្យអ្នកទទួលបាននូវអ្វីដែលល្អប្រសើរ។ អ្នកទាំងអស់គ្នាគប្បីជ្រើរើសសៀវភៅណាដែលផ្តល់នូដំណោះស្រាយក៏ដូចជាចំណេះដឹងដែលទាក់ទងនឹងមុខវិជ្ជាដែលអ្នកកំពុងសិក្សារ ឬមុខរបររកស៊ីរបស់អ្នកជាដើម។
ចាប់ផ្តើមអានតាមពេលវេលាកំណត់មួយ
ជាទូទៅមនុស្សម្នាក់ៗមានកិច្ចការផ្សេងៗគ្នា ប៉ុន្តែអ្នកទាំងអស់គ្នាគួររៀបចំនូវកាលវិភាគមួយសម្រាប់ខ្លួនឯង...
ឥលូវនេះគឺជាពេលវេលាមួយដ៏ល្អប្រសើរដើម្បីអានសម្រាប់ការកំសាន្ត
បច្ចុប្បន្ននេះ មនុស្សជាច្រើនកំពុងតែជាប់ឃុំនៅក្នុងផ្ទះមិនអាចចេញដើរហើរទៅណាឆ្ងាយៗ ឬទៅធ្វើអ្វីផ្សេងបានឡើយ ដោយសារតែការរាតត្បាតនៃជម្ងឺកូវីដ១៩នេះឯង។ ប៉ុន្តែពួកយើងនៅផ្ទះអាចនាំគ្នាយកសៀវភៅជាមិត្ត យកសៀវភៅដើម្បីកែភាពអផ្សុករបស់អ្នក និង យកវាអានដើម្បីបង្កើនចំណេះដឹងរបស់អ្នកឲ្យកាន់តែខ្លាំងជាមុន។ សៀវភៅផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់មនុស្ស ពីព្រោះវាគឺជាឃ្លាំងចំណេះដឹងដែលមនុស្សអាចស្រូវយកចំណេះនោះបានតាមរយៈការអាន ហើយវាក៏ធ្វើឲ្យមនុស្សបាត់បង់នូវភាពស្មុគស្មាញ តប់ប្រមល់ក្នុងអារម្មណ៍មួយចំនួនធំដែរ ប្រសិនជាពួកគេអានចំសៀវភៅដែលខ្លួនពេញចិត្ត។ យ៉ាងណាមិញដើម្បីទទួលបាននូវភាពជោគជ័យក្នុងឆាកជីវិត គឺតម្រូវឲ្យអ្នកទម្លាប់អានសៀវភៅជារៀងរាល់ថ្ងៃ ដើម្បីបង្កើនការអាននិង ការគិតដ៏អស្ចារ្យមួយ។ ជាក់ស្ដែងយើងឃើញថា មនុស្សជោគជ័យជាច្រើនដែលទទួលបានជោគជ័យដោយសារតែការអាននេះឯង ហើយទោះបីជាពួកគេទទួលបានលទ្ធផលទៅតាមក្ដីស្រម៉ៃហើយក៏ដោយ ក៏ពួកគេមិនបោះបង់ការអានដែរ ដូចជា Bill Gates...
ឥទ្ធិពលដ៏អស្ចារ្យនៃការអាន
នៅក្នុងសង្គមនៃភាពជឿនលឿនសព្វថ្ងៃនេះ ចំណេះដឹងគឺជាស្នូលដ៏សំខាន់សម្រាប់បុគ្គលគ្រប់រូបក្នុងការយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍខ្លួនឯងក៏ដូចជាសង្គមជាតិទាំងមូល។ ក្នុងនោះផងដែរ ចំណេះដឹងផ្សេងៗដែលយើងគ្រប់គ្នាសិក្សារអាចបានមកពីជីវិតនៃការរស់នៅប្រចាំថ្ងៃរបស់យើង សង្គមខាងក្រៅ មនុស្សដែលនៅជុំវិញខ្លួនយើង រួមទាំងការសិក្សារនៅក្នុងសាលារៀនផងដែរ ហើយអ្វីដែលសំខាន់បំផុតដែលយើងគ្រប់រូបមិនអាចមើលរំលងបាននោះគឺការអានសៀវភៅ។
ហេតុអ្វីបានជាការអានសៀវភៅមានសារៈសំខាន់សម្រាប់យើងគ្រប់គ្នា?
ជាក់ស្តែងយើងមើលឃើញថាបុគ្គលល្បីៗជាច្រើនដែលជាមហាសេដ្ឋីពិភពលោកពួកគេមិនបានបោះបង់នូវការអានសៀវភៅនោះទេ ព្រោះពួកគេយល់ថាការសិក្សារស្វែងយល់នូវចំណេះដឹងថ្មីៗគឺបន្ថែមនូវសារៈប្រយោជន៍និងគុណតម្លៃដ៏ប្រសើរថ្លៃថ្លា ហើយអ្វីដែលសំខាន់ជាងនោះពួកគេមើលឃើញថាពិភពលោកត្រូវដើរទៅមុខគ្រប់ពេលវេលា រឿងរ៉ាវថ្មីៗក៏នឹងកើតមានជាបន្តបន្ទាប់ដែលពួកគេមិនអាចមើលរំលងបាន និងត្រូវដើរឲ្យទាន់សម័យកាលផងដែរ។ ក្នុងនោះមានលោក Bill Gates ដែលជានាយកក្រុមហ៊ុន Microsoft ក៏ជាបុគ្គលម្នាក់ដែលចូលចិត្តអាចសៀវភៅមួយរូប បើទោះបីជាសព្វថ្ងៃនេះលោកមាន $113billion នៅក្នុងដៃគាត់ក៏ដោយក៏គាត់មិនបានបោះចោលនូវទំលាប់អានសៀវភៅនេះដែរ ហើយគាត់តែងតែចំណាយពេល៤ម៉ោងក្នុងមួយថ្ងៃក្នុងការអានសៀវភៅ ព្រោះគាត់ជឿជាក់ថាចំណេះដឹងថ្មីៗករកើតមានគ្រប់ពេលវេលាដោយអ្នកនិពន្ធគ្រប់រូបបានសិក្សាររកឃើញហើយយកមកតាក់តែងឬកែសម្រួលជាថ្មីផងដែរ។ នេះសរបញ្ជាក់ឲ្យឃើញថា...
វិធី៨យ៉ាងដែលអ្នកប្រាថ្នាចង់មានពេលអានសៀវភៅ
មនុស្សគ្រប់គ្នាត្រូវតែអានសៀវភៅឲ្យបានច្រើនដើម្បីស្វែងយល់ពីមជ្ឈដ្ឋានខាងក្នុងនិងខាងក្រៅ។ ហើយពេលខ្ញុំប្រាប់ទៅដល់មនុស្សទាំងនោះ ពួកគេក៏បានឆ្លើយភ្លាមៗថា” ពិតមែនហើយយើងត្រូវតែអានសៀវភៅឲ្យបានច្រើន” ប៉ុន្តែប្រហែលជាពីរវិនាទីក្រោយមក ពួកគេបែរជានិយាយថា” ខ្ញុំសង្ឃឹមថាខ្ញុំនឹងមានពេលអានវា” ។ ជាការពិតណាស់ មនុស្សគ្រប់គ្នាសុទ្ធតែរវល់ គ្មានពេលទំនេរដើម្បីអានទេ ពោលគឺពួកគេរវល់ជាមួយនឹងការងារ ការឆ្លើយតបសារ ការឆែកអ៊ីម៉ែល និងព័ត៌មានមួយចំនួនទៀតនៅក្នុងបណ្តាញសង្គមដែលតែងតែផ្ញើរមកកាន់អ្នកជារៀងរាល់ថ្ងៃ។ជាមួយនឹងព័ត៌មាន និង អត្ថបទបែបនេះ តើពួកគេមានពេលឯណាទៅអានសៀវភៅនោះ។ ដូចនេះហើយបើសិនជាអ្នកចង់មានពេលអានសៀវភៅគ្រប់គ្រាន់ អ្នកអាចអនុវត្តទៅតាមវិធីខាងក្រោមទាំង៨នេះ សង្ឃឹមថាអ្នកអាចនឹងប្រសើរឡើង៖
១ រស់នៅក្នុងពិភពនៃសៀវភៅ
អ្នកនិពន្ធជនជាតិអាហ្សង់ទីនលោក Jorge Luis...
អត្ថប្រយោជន៍ទាំង១០នៃការអានសៀវភៅ
ហេតុអ្វីបានជាយើងត្រូវអានសៀវភៅជារៀងរាល់ថ្ងៃ?តើវាបានផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់យើង?សព្វថ្ងៃនេះមនុស្សមួយចំនួន ចូលចិត្តអានសៀវភៅ ចូលចិត្តវិនិយោគលុយទៅលើសៀវភៅដោយសារតែ សៀវភៅអាចជួយបញ្ចៀសបញ្ហា ឬជួយដោះស្រាយបញ្ហាឲ្យពួកគេ ប៉ុន្តែក៏នៅមានមនុស្សមួយភាគធំដែលនៅតែមិនចូលចិត្តអានសៀវភៅ ហើយតែងតែចំណាយពេលទៅលើរឿងឥតប្រយោជន៍ នេះមកពីពួកគេមិនទាន់យល់ពីគុណតម្លៃ និងសារៈប្រយោជន៍របស់សៀវភៅ។ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង១០ចំណុចនៃការអានសៀវភៅ៖
“គ្មានមនុស្សជោគជ័យឯណា ដែលថាមិនអានសៀវភៅនោះទេ” ហើយក៏”គ្មានអ្នកប្រាជ្ញឯណាដែលមិនចេះអានសៀវភៅនោះដែរ”។
១ រំញោចផ្លូវចិត្ត
តាមការសិក្សាបានបង្ហាញថាការរំញោចផ្លូវចិត្តអាចធ្វើឲ្យ ដំណើរការនៃការវង្វេងវង្វាន់របស់មនុស្សធា្លក់ចុះ ដោយសារតែខួរក្បាលមានសកម្មភាពក្នុងការគិតពេលដែលយើងអាន ហើយការរំញោចនោះដែរ បានជួយការពារខួរក្បាលពីការបាត់បង់នូវថាមពល។ដូចសាច់ដុំដទៃទៀតដែលមាននៅក្នុងរាងកាយ ខួរក្បាលតម្រូវឲ្យមានការធ្វើលំហាត់ប្រាណ ដើម្បីឲ្យវាមានភាពរឹងមាំនិងមានសុខភាពល្អ។ហើយក្នុងនោះដែរគេក៏សង្កេតឃើញថាការលេងល្បែងផ្គុំរូប និងលេងល្បែងដូចជាអុក គឺត្រូវបានគេរកឃើញថាវាមានប្រយោជន៍ជាមួយនឹងការរំញោចការយល់ដឹងរបស់មនុស្ស។
២ កាត់បន្ថយភាពតានតឹង(ស្ត្រេស)
មិនថាអ្នកមានភាពតានតឹងខ្លាំងប៉ុណ្ណានៅកន្លែងការងារ នៅក្នុងទំនាក់ទនងផ្ទាល់ខ្លួនឬ បញ្ហាផ្សេងទៀតរាប់មិនអស់ដែលត្រូវប្រឈមមុខក្នុងជិវិតប្រចាំថ្ងៃក៏ដោយ ប៉ុន្តែនៅពេលដែលអ្នកអានសៀវភៅ...
តើគួរឱ្យកាដូអ្វីសម្រាប់ថ្ងៃឆ្លងឆ្នាំ?
ឆ្នាំ២០២០ជិតចូលមកដល់ឆាប់ៗខាងមុខនេះហើយ! វាជាពេលវេលាមួយដ៏ល្មួយអសម្រាប់ការទិញកាដូជូនគ្នាដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ ឬក៏ទិញកាដូសម្រាប់ខ្លួនឯងដើម្បីជាការលើកទឹកចិត្ត និងរំឮកថា ចាប់ផ្តើមឆ្នាំថ្មីហើយ។
តាមពិតទៅ ការទិញកាដូជូនគ្នា ឬឱ្យខ្លួនឯងមិនមែនជារឿងថ្មីឡើយសម្រាប់ការឆ្លង។ វាជាទម្លាប់មួយទៅហើយសម្រាប់យុវជនសម័យថ្មី និងមនុស្សសម័យថ្មីនេះ។ អ្នកដែលមានធនធានច្រើន គេអាចនឹងទិញរបស់ថ្លៃៗ ឬប្លែកៗដើម្បីជាកាដូរ។ ប៉ុន្តែខ្ញុំគិតថា មានកាដូពិសេសមួយដែលមនុស្សមួយចំនួនមិនសូវបានគិតដល់សម្រាប់ជាកាដូឆ្នាំថ្មី។
ខ្ញុំគិតថា សៀវភៅគឺជាកាដូដ៏វិសេសសម្រាប់ទិញឱ្យទៅមនុស្សដែលយើងស្រឡាញ់ ឬសម្រាប់ខ្លួនឯងនាឱកាសឆ្នាំថ្មីខាងមុខនេះ។ ហេតុអ្វី? ព្រោះថា សៀវភៅនឹងដិតជាប់ឋិតឋេរជានិរន្ត ហើយថែមទាំងផ្តល់នូវគុណតម្លៃ ចំណេះដឹងថ្មីៗដល់មនុស្សជាទីស្រឡាញ់របស់អ្នកនិងខ្លួនអ្នកផ្ទាល់។ សៀវភៅអាចជម្រុញ និងលើកទឹកចិត្ត...
តើសៀវភៅបានផ្តល់ប្រយោជន៍អ្វីខ្លះដល់អ្នកអាន?
ការអានសៀវភៅពិតជាមានសារៈសំខាន់ ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសម្បូរបែបដល់អ្នកដែលចូលចិត្តអានវា ព្រោះថានៅក្នុងសកលភាវូបនីយកម្មនេះ វាចាំបាច់ទាមទារឲ្យបុគ្គលម្នាក់ៗ ពិសេសអ្នកដែលមានមុខរបរជាអ្នកជំនួញ ម្ចាស់អាជីវកម្ម និងសហគ្រិនជាដើមរៀនសូត្រពីចំនេះដឹងថ្មីៗ ដែលអាចជម្រុញដល់ការរកស៊ីរបស់ខ្លួន។ ជាការពិតណាស់ រាល់របស់របរនានាដែលមនុស្សបានបង្កើត សុទ្ធសឹងតែកើតចេញពីចំណេះដឹង និងសមត្ថភាពរបស់ពួកគេ ដែលមួយភាគធំបានមកពីការអាននេះឯង។ ថ្ងៃនេះ គំនិត សូមនាំលោកអ្នកមកស្វែងយល់ពីអត្ថប្រយោជន៍ផ្សេងៗទៀតនៃការអានសៀវភៅ៖
១. ការអានជួយឲ្យយើងគិតបានវែងឆ្ងាយ
ការអានអាចជួយបំផុសគំនិតរបស់អ្នកដែលអានសៀវភៅ ឲ្យគិតបានវែងឆ្ងាយ និងចេះវិភាគរកហេតុផលបានល្អជាងអ្នកដែលមិនអានសៀវភៅ មិនត្រឹមតែប៉ុណ្ណោះ ការអានសៀវភៅព្រមទាំងបានជួយដល់ការប្រើប្រាស់ភាសារបស់យើង ឲ្យសមស្របនៅក្នុងការទំនាក់ទំនងជាមួយបុគ្គលដែលមានឋានៈ តួនាទី និងវ័យផ្សេងគ្នាផងដែរ។
២....
៧វីធីសាស្រ្តពេលអានមិនយល់!
តើអ្នកដឹកទេថា អ្នកអាចយល់ពីសៀវភៅមួយបានច្រើនប្រសិនបើអ្នកផ្លាស់ប្តូរវិធីក្នុងការអាន!
អ្នកត្រូវបន្តអាន នៅពេលជួបនឹងចំណុចដែលអានមិនយល់
អ្នកត្រូវបន្តអាន។ វាគឺជារឿងធម្មតាដែល នៅពេលអាន អ្នកតែងតែជួបចំណុចដែលអានមិនយល់ ដូច្នេះចូរអ្នកអានកថាខណ្ឌមុននិងក្រោយឃ្លា នោះសាកមើល។
ប្រសិនបើអ្នកនៅតែមានអារម្មណ៍ច្របូកច្របល់ ចូរអ្នកអានពីរបីទំព័របន្ទាប់ទៀត។ ការបន្តអានទៅមុខគឺជាការស្វែងរកអត្ថន័យនៃឃ្លា វគ្គឬផ្នែកណាមួយនៅក្នុងអត្ថន័យធំជាងវានៃសៀវភៅ។
អានម្តងទៀត
អានឃ្លាឬវគ្គនោះម្តងទៀត យ៉ាងតិច២ដង។ ពេលអានម្តងៗ ត្រូវផ្តោតអារម្មណ៍ព្រោះការធ្វើបែបនេះគឺអាចជួយឲ្យអ្នកបង្កើនកម្រិតនៃការផ្តោតអាន និងអាចយល់អំពីចំណុចទាំងនោះ។
បំបែកវគ្គឬផ្នែកនោះជាផ្នែកៗ ឬជាគ្រោង
អ្នកអាចបែងចែកផ្នែកនោះដោយផ្នែកៗ។ ងាយបំផុតគឺជា៣ ដែលមានដូចជាផ្នែកផ្តើម ផ្នែកតួរ និងបញ្ចប់។ ពេលខ្លះអ្នកអាចបំបែកវាជាគ្រោង។
...
គន្លឹះអានសៀវភៅឱ្យបានច្រើនជាងមុន!
នៅកម្ពុជា ទម្លាប់នៃការអានសៀវភៅចាប់ផ្តើមកម្រើកឡើងជាបណ្តើរៗហើយនាពេលបច្ចុប្បន្ននេះ។ ហើយអ្នកអានសៀវភៅវិញ មិនមែនមានតែក្នុងចំណោមសិស្ស និស្សិត ឬអ្នកសិក្សាស្រាវជ្រាវនោះទេ អ្នកប្រកបរបររកស៊ី សហគ្រិន និងអ្នកជំនាញកាន់តែច្រើនឡើងចាប់ផ្តើមមានទំនោរទិញសៀវភៅ ដើម្បីបំពាក់បំប៉នចំណេះដឹង គំនិត និងសមត្ថភាពរបស់ខ្លួន។ ទំនោរនេះគឺពិតល្អដោយមនុស្សកាន់តែច្រើនឡើង ចាប់ផ្តើមឱ្យតម្លៃទៅលើការអាន និងហ៊ានចំណាយលុយទិញសៀវភៅ។
ការប្រកួតប្រជែងកាន់តែខ្លាំងក្លានៅក្នុងពិភពធុរកិច្ច ដែលតម្រូវឱ្យអ្នកដឹកនាំក្នុងក្រុមហ៊ុន សហគ្រិន និងបុគ្គលិកត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីឱ្យមានភាពប្រកួតប្រជែង។ ក្រៅពីការចូលវគ្គបណ្តុះបណ្តាល ឬការចែករំលែកបទពិសោធន៍គ្នានឹងគ្នា ការអានសៀវភៅគឺជាប្រភពធនធានដ៏ល្អមួយ ក្នុងការសិក្សា និងយល់ដឹងពីគំនិត និងបទពិសោធថ្មីៗជាច្រើនដែលអាចជួយឱ្យគ្រប់ៗគ្នាអាចយកគំនិត...
ជឿទេ? មានអ្នកនិពន្ធម្នាក់និពន្ធសៀវភៅបានជាង២០ម៉ឺនក្បាល!
ការនិពន្ធ ឬសរសេរសៀវភៅមិនមែនជាការងាយស្រួលនោះទេ។ ជំហានដំបូងអ្នកត្រូវជ្រើសរើស ចំណងជើង ឬប្រធានបទ បន្ទាប់មកគឹមានមាតិការ។ ប្រសិនបើអ្នកចង់ឲ្យសៀវភៅនោះចាត់ថ្នាក់ជាក្រុមដោយអ្នកលក់ ឬបណ្ណាល័យ សៀវភៅនោះត្រូវតែមានលេខកូដដែលខុសគេពីមួយដូចជា ISBN ដើម្បីឲ្យសៀវភៅនោះមានលក្ខណៈស្តងដារអន្តរជាតិ។ ក្រៅពីនេះ អ្វីដែលត្រូវការពេលយ៉ាងយូរនោះ គឺការសរសេររៀបរៀងចងក្រងសៀវភៅតាំងពីទំព័រទីមួយ រហូតដល់ចប់។ ការសរសេរសៀវភៅតែមួយក្បាល គឺវាមានការលំបាក និងចំណាយពេលយ៉ាងយូរដែលអាចប្រើរយៈពេលពីរាប់ខែ រហូតដល់រាប់ឆ្នាំក៏មាន។ ប៉ុន្តែមានអ្នកនិពន្ធម្នាក់ដែលបាននិពន្ធសៀវភៅសរុបទាំងអស់ប្រមាណ២០ម៉ឺនក្បាលបើយោងតាមគេហទំព័រលក់លើបណ្តាញដ៏ល្បីល្បាញលើពិភពលោកAmazone.com។ លោក ហ្វីលីប (Philip M.Parker)...
កំពូលសៀវភៅអាថ៌កំបាំងដែលគ្មានអ្នកណាអាចអានបានក្នុងលោក
ចាប់តាំងពីមានវត្តមាននៅលើផែនដី មនុស្សមានការចង់ចេះចង់ដឹង ចូលចិត្តឆ្ងល់ច្រើន ដែលមូលហេតុនេះបានធ្វើឲ្យមនុស្សកើនចំណេះដឹងកាន់តែច្រើនឡើងៗ ហើយសៀវភៅរាប់រយលានក្បាលត្រូវបានសរសេរឡើងទុកសម្រាប់អ្នកជំនាន់ក្រោយសិក្សាស្រាវជ្រាវបន្ត។ មានឯកសារជាច្រើននៅក្នុងសម័យបុរាណត្រូវបានសរសេរឡើងដោយប្រើប្រាស់ភាសាសម្ងាត់ ហើយសៀវភៅដ៏អាថ៌កំបាំងទាំងនោះស្ទើរតែទាំងអស់ត្រូវបានបកស្រាយ និងលាតត្រដាងដោយអ្នកជំនាញផ្នែកបំបែកសារសម្ងាត់នាសម័យបច្ចុប្បន្ន។ ប៉ុន្តែថ្ងៃនេះគេហទំព័រ«គំនិត»សូមណែនាំសៀវភៅបុរាណមួយក្បាលដែលគ្មានអ្នកជំនាញណាអាចបំបែក និងបកស្រាយពីខ្លឹមសារនៅក្នុងនោះបានឡើយ សៀវភៅនោះមានឈ្មោះថា Voynich។
សៀវភៅ Voynich ត្រូវបានគេជឿជាក់ថាគឺជាសៀវភៅដ៏អាថ៌កំបាំងបំផុតនៅក្នុងលោក ដែលត្រូវបានគេប៉ាន់ស្មានថាវាត្រូវបានគេសរសេរឡើងនៅដើមសតវត្សទី១៥ និងអាចមានប្រភពដើមនៅភាគខាងជើងនៃប្រទេសអ៊ីតាលី។ សៀវភៅនេះត្រូវបានគេដាក់ឈ្មោះតាមឈ្មួញសៀវភៅម្នាក់ដែលបានរកឃើញសៀវភៅនេះ លោក Wilfrid Voynich ដែលគាត់បានទិញសៀវភៅនេះនៅឆ្នាំ១៩១២។
មានទំព័រមួយចំនួនត្រូវបានបាត់ ប៉ុន្តែសៀវភៅVoynichដែលមាននៅសល់បច្ចុប្បន្នគឺមានចំនួន២៤០ទំព័រ ដែលភាគច្រើនគឺជាគំនូរ។ ទំព័រជាច្រើននៅក្នុងសៀវភៅនោះគឺដូចទៅនឹងតិណទេស(ថ្នាំដែលផ្សំឡើងពីរុក្ខជាតិ)ក្នុងសម័យនោះ...