Home Tags ស្នាដៃ

Tag: ស្នាដៃ

Plagiarism ឬការលួចស្នាដៃនិពន្ធ​គឺជាអ្វី?

ប្រិយមិត្តប្រាកដជាធ្លាប់ឮញយដងមកហើយពីប្រធានបទស្តីពីការលួចចម្លងស្នាដៃរបស់អ្នកដ៏ទៃ។ "Plagirism” ឬការលួចស្នាដៃនិពន្ធនេះគឺជាប្រធានបទក្តៅគគុកមួយដែលតែងតែលើកឡើងមកនិយាយ ជាពិសេសក្នុងថ្នាក់កម្រិតឧត្តមសិក្សាដើម្បីក្រើនរំឭកដល់បណ្តានិស្សិតទាំងអស់ឲ្យមានក្រមសីលធម៌ល្អក្នុងការធ្វើកិច្ចការសាលា ឬសរសេរសារណា និងនិក្ខេបបទ ចៀសវាងជាដាច់ខាតការលួចចម្លងស្នាដៃរបស់អ្នកដ៏ទៃមកធ្វើជារបស់ខ្លួនដោយមិនមានប្រាប់ពីប្រភពដើមច្បាស់លាស់។ សាកលវិទ្យាល័យជាច្រើនក្នុងពិភពលោកតែងមានវិធានការយ៉ាងតឹងរឹងលើការលួចចម្លងនេះ ហើយប្រសិនបើនិស្សិតណាត្រូវបានរកឃើញថាបានលួចចម្លងស្នាដៃរបស់គេមកធ្វើជារបស់ខ្លួនឯង និស្សិតនោះអាចនឹងប្រឈមមុខនឹងការបណ្តេញចេញពីសាកលវិទ្យាល័យ ឬក៏ជាការពិន័យធ្ងន់ធ្ងរតាមបែបផ្សេងទៀត។ ថ្ងៃនេះ «គំនិត»សូមលើកយកប្រធានបទ "Plagiarism” ឬការលួចម្លងស្នាដៃនេះមកបង្ហាញជូនប្រិយមិត្ត ជាពិសេសសិស្ស និងនិស្សិតទាំងអស់ឲ្យយល់ច្បាស់ពីប្រធានបទនេះ ព្រោះថាវាមានសារៈប្រយោជន៍ណាស់សម្រាប់ជីវិតសិក្សា និងក្នុងអាជីពការងារ។ តើ "Plagiarism” ឬការលួចស្នាដៃនិពន្ធនេះគឹជាអ្វីទៅ? យោងតាមវចនានុក្រមលើបណ្តាញ Merrian-Webster Online Dictionary,...