Tag: ស្នេហា
គន្លឹះហុងស៊ុយដើម្បីរកបានសង្សារ
អ្នកប្រហែលជាស្គាល់ពាក្យហុងស៊ុយច្បាស់ណាស់ដែលមនុស្សទូទៅតែងតែចូលចិត្តលើកយកមកនិយាយ ដែលវាពាក់ព័ន្ធនឹងលាភសំណាង និស្ស័យជីវិត និងភាពមានបាន។ ប៉ុន្តែខ្ញុំជឿជាក់ថា ហុងស៊ុយសម្រាប់ស្នេហា អាចជាឃ្លាដ៏ថ្មីមួយសម្រាប់អ្នក។ តើអ្នកដឹងទេ ការរៀបចំហុងស៊ុយស្នេហាបានល្អ វាពិតជាអាចជួយបង្កើនភាគរយអ្នកក្នុងការទាក់ទាញសង្សារ ឬដៃគូរជីវិតបាន។ គន្លឹះរៀបចំហុងស៊ុយដ៏សាមញ្ញខាងក្រោមនេះ ប្រាកដជាអាចជួយអ្នកបង្កើនគុណភាពជីវិតស្នេហាទោះបីជាអ្នកកំពុងតែនៅឯកា ឬក៏មានគូរ ឬក៏ទើបតែចាប់ផ្តើមចំណងស្នេហ៍ថ្មីក៏ដោយ។ ដើម្បីរៀបចំហុងស៊ុយស្នេហា អ្នកមិនចាំបាច់ត្រូវការរបស់សក្ការៈ ឬក៏ផ្តាយសំណាងអ្វីនោះទេ។
ហុងស៊ុយគឺជាឧបករណ៍ដ៏វិសេសមួយក្នុងការជួយស្វែងរកគូរ និងសង្សារ ហើយចំណុចស្នូលរបស់ហុងស៊ុយគឺជាការផ្សារភ្ជាប់គ្នារវាងអ្នក និងពិភពដែលនៅជុំវិញអ្នកដូចជាផ្ទះ ខុនដូរ ការិយាល័យជាមួយនឹងគោលដៅស្នូលរបស់អ្នក។
វាមានគន្លឹះជាច្រើនដែលអាចជួយអ្នកស្វែងរកគូរបាន តែចំណុចដែលសំខាន់បំផុតសម្រាប់ហុងស៊ុយស្នេហា...
សញ្ញាបម្រាមទាំង៥ដែលអាជីវកម្មនឹងបំផ្លាញទំនាក់ទំនងស្នេហារបស់អ្នក
ដំណើរការអាជីវកម្មរបស់អ្នកប្រសើរគឺជារឿងមួយដែលល្អជាពិសេសនៅពេលដែលអ្នកមានចំណូលផ្ទាល់ខ្លួននិងអាចសម្រេចចិត្តដោយខ្លួនឯង ។ ប៉ុន្តែភាគច្រើន ម្ចាស់អាជីវកម្មតែងតែត្រូវបំពេញការងាររហូតដល់ភ្លេចពេលវេលាផ្ទាល់ខ្លួនដើម្បីចំណាយពេលនៅជាមួយគ្រួសារឬជាមួយដៃគូស្នេហាជាដើម។ ហេតុដូចនេះហើយ បើសិនជាអ្នកនៅតែរវល់នឹងអាជីវកម្មរបស់អ្នកខ្លាំងពេកនោះទំនាក់ទំនងស្នេហារបស់អ្នកនឹងត្រូវបែកបាក់។ ខាងក្រោមនេះគឺជាសញ្ញាបម្រាមទាំង៥ដែលកំពុងបំផ្លាញស្នេហារបស់អ្នក៖
១. គ្មានពេលវេលាសម្រាប់គ្នា
ការមិនចេះបែងចែកពេលវេលាខ្លះសម្រាប់ដៃគូស្នេហារបស់អ្នកគឺជារឿងមួយដែលគ្រប់គ្នាតែងតែប្រឈមមុខនឹងការទាស់ទែងគ្នា។ នៅពេលដែលអ្នកគិតតែរវល់នឹងកិច្ចការអាជីវកម្មរបស់អ្នកគ្រប់ពេលពេកហើយសូម្បីតែពេលជួបគ្នានៅថ្ងៃចុងសប្តាហ៍ឬពេលដែលនៅផ្ទះហើយអ្នកនៅតែមុខកុំព្យូទ័ររាល់ពេលនោះមិនមែនជាសញ្ញាល្អប៉ុន្មានឡើយ។ កត្តាទាំងនេះអាចនាំឲ្យស្នេហាអ្នកឃ្លាតឆ្ងាយពីគ្នាម្តងតិចៗដោយមិនដឹងខ្លួន។ ដូចនេះ ទាន់អ្នកនៅមានពេលវេលាដែលអាចកែប្រែបាន ចូរអ្នកចំណាយបន្តិចបន្តួចជាមួយដៃគូរបស់អ្នក។
២. ការងារច្រើនពេកអាចដាក់សម្ពាធលើស្នេហារបស់អ្នក
ការធ្វើការងារហួសកម្រិតអាចនាំឲ្យអ្នកមានបញ្ហាផ្លូវចិត្ត ខួរក្បាល និងរាងកាយជាដើមដោយបង្កទៅជាអារម្មណ៍តានតឹង តប់ប្រមល់ ធុញទ្រាន់ ខឹង មិនសុខចិត្ត មិនសប្បាយចិត្ត និងទៅជាមានជម្ងឺ ចុះខ្សោយកម្លាំងជាដើម។ លើសពីនេះទៅទៀតការធ្វើការងារច្រើនហួសកម្រិតក៏អាចធ្វើឲ្យអ្នកស្រ្តេសហើយអ្នកនឹងមានអារម្មណ៍បាត់បង់ការលើកទឹកចិត្តឬអាចឈឺក្បាលជាប្រចាំ។...
តើខួរក្បាលអ្នកមានដំណើរការយ៉ាងណានៅពេលដែលអ្នកចាប់អារម្មណ៍លើនរណាម្នាក់?
អាការៈញ៉ាំមិនបាន គេងមិនលក់ បក់មិនល្ហើយ និងមិនអាចប្រមូលអារម្មណ៍ធ្វើកិច្ចការផ្សេងៗបាននឹងកើតមានឡើងនៅពេលដែលអ្នកចាប់ចិត្តប្រតិព័ទ្ធលើនរណាម្នាក់។ ប្រសិនបើ ស្ថានភាពដូចបានរៀបរាប់ខាងលើនេះកើតមានមែន គឺមានន័យថាអ្នកកំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយ។ ដំណាក់ដំបូងបង្អស់ក្នុងជីវិតស្នេហានោះគឺ នៅពេលដែលអ្នកចាប់អារម្មណ៍ទៅលើនរណាម្នាក់ អ្នកតែងតែគិតអំពីគេជានិច្ច។ ប៉ុន្តែ ក្រៅពីភាសាស្នេហាដែលអ្នកអាចយកមកបរិយាយបាន តើអ្នកមានបានដឹងអំពីវិទ្យាសាស្ត្រស្តីពីការលង់ស្រឡាញ់ និងស្នេហាដែរឬទេ? ដូចនេះ គេហទំព័រ«គំនិត»សូមធ្វើការបកស្រាយចំណេះដឹងមួយចំនួនស្តីពីស្នេហារវាងស្រី និងប្រុសដែលមានទំនាក់ទំនងនឹងវិទ្យាសាស្ត្រ។
- អ្នកវិទ្យាសាស្ត្របានរកឃើញថា ការធ្លាក់ក្នុងអន្លង់ស្នេហ៍គឺប្រៀបបានទៅនឹងការសេពថ្នាំកូកាអ៊ីន ដែលយ៉ាងហោចណាស់វាកើតឡើងនៅក្នុងខួរក្បាលរបស់យើង។ មានមូលហេតុមួយដែលធ្វើឲ្យមនុស្សជាច្រើនមានការពិបាកក្នុងការកាត់ចិត្តពីរឿងស្នេហា និងផ្តាច់គ្រឿងញៀន។ ហេតុផលនោះគឺ វាបានធ្វើឲ្យមជ្ឈមណ្ឌលរីករាយនៅក្នុងខួរក្បាលសកម្មឡើង...
តើស្នេហាមានទំនាក់ទំនងនឹងគីមីដែរឬទេ?
តើអ្នកធ្លាប់មានអារម្មណ៍ថារីករាយ រំភើប ឬ បេះដូងលោតញាប់ខុសពីធម្មតានៅពេលអ្នកមានស្នេហា ឬ លួចស្រលាញ់នរណាម្នាក់ដែរឬទេ? តើអ្នកដឹងថានេះបណ្តាលមកពីអ្វីទេ ?
ខាងក្រោមនេះជាសារធាតុគីមីដែលបង្ករអោយអ្នកមានអារម្មណ៍ផ្សេងៗនៅពេលអ្នកមានជាប់ទាក់ទងនឹងស្នេហា៖
១. សារធាតុ "ហ្វេនីលអេទីលអាមីន" (Phenylethylamine ឬ PEA): ជាប្រភេទសារធាតុអាមីនដែលកើតឡើងដោយឯងៗនៅក្នុងខួរក្បាល ឬ អាចមាននៅក្នុងប្រភេទអាហារខ្លះដូចជា ស្ករសូកូឡា ។ វាជាសារធាតុបង្កើនកំលាំង ឬ ទឹកចិត្តដែលបង្ករឲមានការបញ្ចេញ “Norepinephrine ឬ...