Tag: ហិរញ្ញវត្ថុ
របៀបគ្រប់គ្រងលុយរបស់អ្នកឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន
ការគ្រប់គ្រងលុយរបស់អ្នកឱ្យមានប្រសិទ្ធភាព គឺជាទិដ្ឋភាពដ៏សំខាន់នៃហិរញ្ញវត្ថុផ្ទាល់ខ្លួន ដែលអាចជួយអ្នកឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ កាត់បន្ថយបំណុល និងរស់នៅក្នុងជីវិតដែលគ្មានភាពតានតឹង។ នេះគឺជាគន្លឹះមួយចំនួនដើម្បីជួយអ្នកក្នុងការគ្រប់គ្រងលុយឱ្យកាន់តែមានប្រសិទ្ធភាព៖
បង្កើតកញ្ចប់ថវិកា៖ ការបែងចែកថវិកាគឺជាឧបករណ៍សំខាន់សម្រាប់ការគ្រប់គ្រងលុយរបស់អ្នក។ វាអនុញ្ញាតឱ្យអ្នកតាមដានចំណូល និងចំណាយ ហើយយល់ពីកន្លែងដែលលុយរបស់អ្នកនឹងហូរទៅ។ ចាប់ផ្តើមដោយរាយបញ្ជីការចំណាយប្រចាំខែរបស់អ្នកទាំងអស់ រួមទាំងការជួល ថ្លៃទឹកប្រើប្រាស់ អាហារ ការកម្សាន្ត និងបំណុល។ នៅពេលដែលអ្នកមានរូបភាពពេញលេញនៃការចំណាយរបស់អ្នក អ្នកអាចឃើញកន្លែងដែលអ្នកអាចធ្វើការកាត់បន្ថយ ឬកែតម្រូវដើម្បីបង្កើនការសន្សំរបស់អ្នក។
ធ្វើស្វ័យប្រវត្តិកម្មការសន្សំរបស់អ្នក៖ រៀបចំការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិពីគណនីចរន្តរបស់អ្នកទៅកាន់គណនីសន្សំ ដើម្បីអាចសន្សំប្រាក់ចំណូលរបស់អ្នកដោយស្វ័យប្រវត្តិរៀងរាល់ខែមុននឹងការចំណាយ។ វិធីនេះ អ្នកនឹងមិនចាំបាច់ព្រួយបារម្ភអំពីការផ្ទេរប្រាក់ដោយដៃជារៀងរាល់ខែ ហើយអ្នកនឹងបង្កើតប្រាក់សន្សំរបស់អ្នកដោយស្វ័យប្រវត្តិ។
សងបំណុល៖...
តើធ្វើដូចម្តេចដើម្បីក្លាយទៅជាអ្នកមានក្នុងរយៈពេល១ឆ្នាំ?
ការក្លាយជាអ្នកមានក្នុងរយៈពេលមួយឆ្នាំគឺជារឿងដែលពិបាកនឹងទៅរួច និងមានការលំបាកខ្លាំង ដោយសារទ្រព្យសម្បត្តិជាធម្មតាត្រូវបានបង្កើតឡើងក្នុងរយៈពេលដ៏យូរតាមរយៈការខិតខំប្រឹងប្រែងជាប់លាប់ និងការសម្រេចចិត្តហិរញ្ញវត្ថុដ៏ឆ្លាតវៃ។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាជំហានមួយចំនួនដែលអាចជួយអ្នកបង្កើនទ្រព្យសម្បត្តិរបស់អ្នកក្នុងរយៈពេលមួយឆ្នាំ៖
កំណត់គោលដៅហិរញ្ញវត្ថុច្បាស់លាស់៖ កំណត់អ្វីដែលអ្នកចង់សម្រេចបានផ្នែកហិរញ្ញវត្ថុក្នុងឆ្នាំបន្ទាប់ ហើយបង្កើតផែនការដើម្បីសម្រេចគោលដៅទាំងនោះ។
បង្កើតថវិកា៖ តាមដានការចំណាយរបស់អ្នក និងបង្កើតថវិកាដើម្បីធានាថាអ្នកកំពុងរស់នៅក្នុងមធ្យោបាយរបស់អ្នក និងសន្សំប្រាក់ឱ្យបានគ្រប់គ្រាន់ដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នក។
វិនិយោគលើអាជីវកម្ម ឬអចលនទ្រព្យ៖ ពិចារណាលើការវិនិយោគលើអាជីវកម្ម ឬអចលនទ្រព្យ ព្រោះថាទាំងនេះអាចជាការវិនិយោគរល្អសម្រាប់យៈពេលវែងដ៏ ដែលអាចបង្កើនតម្លៃទ្រព្យតាមពេលវេលា។
បង្កើនប្រាក់ចំណូលរបស់អ្នក៖ រកមើលវិធីដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នក ដូចជាការទទួលយកការងារខាងក្រៅម៉ោង ឬចាប់ផ្តើមអាជីវកម្ម។
កាត់បន្ថយបំណុល៖ ផ្តោតលើការសងបំណុលដែលមានការប្រាក់ខ្ពស់ ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
ប្រយ័ត្នប្រយែងលើការចំណាយរបស់អ្នក៖ ជៀសវាងការទិញដោយខ្ចះខ្ជាយដោយសារតែចំណង់ ហើយគិតឱ្យបានល្អិតល្អន់ថាតើការទិញនីមួយៗស្របតាមគោលដៅហិរញ្ញវត្ថុរបស់អ្នក។
ស្វែងរកដំបូន្មានផ្នែកហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ៖ ពិគ្រោះជាមួយអ្នកប្រឹក្សាហិរញ្ញវត្ថុ...
អ្នកជំនាញហិរញ្ញវត្ថុ លោក ង៉ែត ជូ បានចែករំលែកគន្លឹះ ៤យ៉ាងក្នុងការគ្រប់គ្រងទ្រព្យ និងបង្កើនទ្រព្យ ពេលជួបវិបត្តិ
បើទោះបីជាស្ថានភាពកូវិត ១៩ បានស្ងប់ស្ងាត់ទៅយ៉ាងណាក្ដី តែសម្រាប់សេដ្ឋកិច្ចវិញ នៅតែមិនទាន់ដំណើរការបានល្អប្រសើរនៅឡើយទេ ដូច្នេះការគ្រប់គ្រងហិរញ្ញវត្ថុនៅតែជារឿងសំខាន់សម្រាប់បុគ្គល និងគ្រួសារនីមួយៗដដែល។ ថាតើគួរធ្វើយ៉ាងណាដើម្បីចាត់ចែងធនធានហិរញ្ញវ្ថុផ្ទាល់ខ្លួនឱ្យបានល្អ និងមានប្រសិទ្ធិភាព? លោក ង៉ែត ជូ ជាអ្នកជំនាញហិរញ្ញវត្ថុ និងវិនិយោគ បានបង្ហើបពីក្បួរចាត់ចែងលុយតាមអទិភាព ៤យ៉ាងសំខាន់ៗដូចខាងក្រោម៖
អាទិភាពទី១៖ បំពេញតម្រូវការចាំបាច់សំរាប់ការរស់នៅប្រចាំថ្ងៃរបស់គ្រួសារ
ជាការពិត ចំពោះការចំណាយប្រចាំថ្ងៃ ជាតម្រូវចាំបាច់ណាស់សម្រាប់គ្រួសាររបស់អ្នកទៅលើ ថ្លៃទឹកភ្លើង ហ្គាស ម្ហូបអាហារ ការធ្វើដំណើរ ថ្លៃសិក្សារបស់កូនៗ...
ទម្លាប់មិនល្អក្នុងការគ្រប់គ្រហិរញ្ញវត្ថុដែលអាចនាំឲ្យអាជីវកម្មរបស់អ្នកឆាប់ដួលរលំ
សម្រាប់អ្នកដែលទើបតែចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯងមួយចំនួនតូច គឺពួកគាត់នឹងជួបនូវបញ្ហាប្រឈមជាច្រើន ហើយក្នុងនោះដែរ ទម្លាប់មិនល្អទាក់ទងជាមួយនឹងការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ជាមូលហេតុមួយដែលអាចបង្កឲ្យពួកគាត់មានបញ្ហាប្រឈមជាច្រើនទៀត និងអាចឆ្ពោះទៅរកការបិទទ្វារអាជីវកម្មក៏ថាបាន។ មែនទែនទៅ តើមានកត្តាណាខ្លះដែលបង្កឲ្យមានហានិភ័យបែបនេះ?
៣ចំណុចខាងក្រោមនេះគឺជាមូលហេតុចម្បងដែលអាចធ្វើឲ្យអ្នកជួបបញ្ហាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ហើយវាក៏ជាកត្តាដែលនឹងនាំអ្នកឈានទៅរកការបិទទ្វារអាជីវកម្មបានដែរ ប្រសិនបើអ្នកមិនបានប្រុងប្រយ័ត្នទេនោះ!
១. ចំណាយលុយច្រើនពេកទៅលើការជួលការិយាល័យ និងទិញសម្ភារៈមិនចាំបាច់
ប្រសិនបើអ្នកទើបតែចាប់ផ្ដើមអាជីវកម្មដំបូងៗទេនោះ តើអ្នកគិតថាការជួលទីកន្លែងថ្លៃៗ ការិយាល័យធំៗ និងស្រស់ស្អាត វាផ្ដល់នូវអត្ថប្រយោជន៍ដល់អ្នកដែរឬទេ? តើវាមានភាពចាំបាច់សម្រាប់អ្នកដែរឬទេ ដែលត្រូវចំណាយលុយជាច្រើនទៅលើការជួលអគារ និងទិញសម្ភារៈដែលមិនចាំបាច់បែបនេះ?
មែនទែនទៅ នៅពេលដែលអ្នកចាប់ផ្ដើមអាជីវកម្មខ្លួនឯង អ្វីដែលសំខាន់សម្រាប់អ្នកនោះគឺធនធានមនុស្ស...
របៀបសន្សំប្រាក់ នៅពេលដែលប្រាក់ចំណូលរបស់អ្នកទាប និងគ្រប់គ្រាន់សម្រាប់តែការចំណាយរបស់អ្នក
តើខ្ញុំគួរសន្សំលុយដោយរបៀបណា បើសិនជាប្រាក់ខែដែលខ្ញុំទទួលបានមកហ្នឹងគ្រប់តែការចាយវាយ?
ស្ទើរតែគ្រប់ពេលទាំងអស់ ខ្ញុំតែងតែឮមនុស្សជុំវិញខ្លួនខ្ញុំនិយាយថា ពួកគាត់ពិតជាចង់ចាប់ផ្ដើមសន្សំលុយខ្លាំងណាស់ទុកគ្រាន់ទិញរបស់របសខ្លះពេលដែលមានការចាំបាច់ ប៉ុន្តែគាត់នៅតែមិនអាចសន្សំបាន ដោយសារតែប្រាក់ខែដែលបើកបានមកហ្នឹង គឺបានមួយគ្រប់ៗសម្រាប់ការចាយវាយប្រចាំថ្ងៃតែប៉ុណ្ណោះ ពោលគឺគ្រាន់តែថ្លៃទឹក ថ្លៃភ្លើង ថ្លៃបន្ទប់ជួល និងថ្លៃសាំងហ្នឹង បូកសរុបទៅ អស់ប្រហែលជាលើស50% នៃប្រាក់ខែដើមទៅហើយ។ ហើយជារៀងរាល់ខែក៏ពុំដែលឃើញលុយសល់អ្វីដែរ អ្នកខ្លះចុងខែសល់តែបំណុលជុំទិសក៏មាន ដោយសារតែចំណាយចាយត្រឹមឬលើសចំណូលដែលខ្លួនរកបាន។
មែនទែនទៅតើយើងគួរធ្វើបែបណាទើបអាចដកលុយមួយចំនួនសម្រាប់សន្សំបានទៅ?
ខាងក្រោមនេះគឺជាគន្លឺះមួយចំនួនដែលអាចជួយអ្នកអាចសន្សំលុយបានខ្លះ បើទោះបីជាប្រាក់ខែរបស់អ្នកតិចក៏ដោយ៖
1. កាត់បន្ថយការចំណាយដ៏ច្រើនលើសលប់របស់អ្នក
ការព្យាយាមសន្សំលុយ ខណៈពេលដែលអ្នកទទួលបានប្រាក់ខែតិចឬល្មមសម្រាប់តែការចាយវាយប្រចាំថ្ងៃនេះ វាអាចជារឿងមួយដែលពិបាកសម្រាប់អ្នក ហើយពេលខ្លះទៀតនោះសូម្បីតែដកលុយសន្សំមួយដុល្លារឬពីរក្នុងមួយខែហ្នឹង ក៏សឹងតែមិនអាចផង។ ប៉ុន្តែអ្នកក៏នៅតែអាចសន្សំលុយបានមួយចំណែកដែរ...
តើយើងរៀនអ្វីបានខ្លះពីរឿងលុយពីSQUID GAME?
កាលពីចុងឆ្នាំ២០២១ រឿងភាគរបស់កូរ៉េដែលដាក់បញ្ចាំងនៅលើNetflixបានអង្រួនពិភពលោករហូតមកដល់ពេលបច្ចុប្បនេះដោយសារតែល្បែងមរណៈនៅក្នុងសាច់រឿង។ វាជាខ្សែររឿងមួយដ៏ជក់ចិត្ត និងមានឈុតឆាកជាច្រើនដែលឆ្លុះបញ្ចាំងពីតថភាពសង្គម សារជាតិ និងចិត្តសាស្ត្ររបស់មនុស្ស។ សាច់រឿងនេះបានក្លាយទៅជាផ្ទុះពាសពេញបណ្តាញសង្គម ហើយរហូតដល់អ្នកតាមដានរឿងបានយកហ្គេមដែលមាននៅក្នុងសាច់រឿងមកលេង ហើយក៏មានក្រុមហ៊ុនមិនតិចទេដែលបានបញ្ចូលហ្គេមទាំងនោះនៅក្នុងការធ្វើទីផ្សាររបស់ខ្លួន។
ក្រៅពីភាពជក់ចិត្ត រំជើបរំជួល និងអារម្មណ៍ផុងផុតដោយសារសាច់រឿងនោះ ខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នាអាចរៀនបានមេរៀនជាច្រើន ហើយក្នុងនោះខ្ញុំសូមលើកយករឿង២ពាក់ព័ន្ធនឹងរឿងលុយមកចែករំលែក។
១. ក្លាយជាអ្នកមានលឿនគឺជាអន្ទាក់
រឿងSQUID GAMEគឺជាឧទាហរណ៍ដ៏ល្អដែលឆ្លុះបញ្ចាំងពីសង្គមជាក់ស្តែងដែលយើងកំពុងតែរស់នៅនេះ ថាការអាចក្លាយជាអ្នកមានលឿនដូចផ្លេកបន្ទរ គឺមិនមានទេនៅក្នុងលោកនេះ ហើយគ្មានផ្លូវកាត់ណាដែលនាំយើងទៅរកភាពមានបានដោយគ្មានការខិតខំប្រឹងប្រែងនោះទេ។ នៅក្នុងសាច់រឿង មានអ្នកចូលរួមលេងហ្គេមជាច្រើនបានស្ម័គ្រចិត្តចូលរួមលេងហ្គេមនេះដោយសារតែរំពឹងថានឹងអាចបានលុយរាប់លានក្នុងពេលមួយប៉ប្រិចភ្នែកយ៉ាងងាយៗ។ ចូរចងចាំថា អ្វីដែលមានបានលឿន អ្វីដែលគេធ្វើជាធ្នាក់ដើម្បីឲ្យយើងជឿជាក់ថារកលុយបានស្រួល...
ស្វែងយល់បន្ថែមអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួនជាមួយសៀវភៅ Financial Freedom
Financial Freedom : A Proven Path to All the Money You Will Ever Need
អំពីអ្នកនិពន្ធ ៖ លោក Grant Sabatier គឺជាបុគ្គលមួយរូបដែលបានស្វែងរកនូវគន្លឹះដ៏ជោគជ័យផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនដោយចាប់ផ្តើមពីប្រាក់ត្រឹមតែ $2.26 រហូតដល់ទៅ 1លានដុល្លារក្នុងរយៈពេលត្រឹមតែ ៥...
តើអ្នកគួរតែមានហរិញ្ញវត្ថុប៉ុន្មាននៅក្នុងគ្រួសារទើបអាចសម្រេចចិត្តធំលើការទិញអចលនទ្រព្យបាន?
នៅក្នុងសម័យជឿនលឿន សម័យបច្ចេកវិទ្យា សម័យសំណង់អគារធំៗ មនុស្សគ្រប់គ្នាពិតជាមមាញឹក និង សស្រាក់សស្រាំខិតខំប្រឹងប្រែងធ្វើការដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ និង សម្រាប់បំពេញតម្រូវការរបស់ពួកគេប្រចាំថ្ងៃរួមមាន ការទិញគ្រឿងបរិក្ខា ទិញម៉ូតូឡាន ទិញវីឡា ខុនដូ ឬ ផ្ទះល្វែងជាដើម។ល។ដូច្នេះហើយ ទើបអ្នកត្រូវតែរៀបចំផ្នែកហិរញ្ញវត្ថុរបស់អ្នកក្នុងការចាយវាយទៅលើអ្វីមួយឲ្យបានជាក់លាក់ និង ល្អិតល្អន់ ដូចជាការទិញចូល លក់ចេញ ការបង់ថ្លៃទឹក ភ្លើង បន្ទប់ជួល និងការចំណាយផ្សេងៗទៀត។យ៉ាងណាមិញនៅលើបណ្ដាញសង្គមហ្វេសបុក(...
វិបត្តិCovid-19 គឺជាឱកាសសម្រាប់ស្ថាប័នហិរញ្ញវត្ថុដើម្បីជួយ និងឆក់យកបេះដូងអតិថិជន
ស្ថានភាពរីករាលដាលនៃជម្ងឺCovid-19នៅតែជាព័ត៌មានក្តៅនៅទូទាំងពិភពលោក។ ថ្វីត្បិតតែបណ្តាប្រទេសមួយចំនួនដូចជាប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងមានសភាពធូរស្រាល ប្រទេសជាច្រើនទៀតនៅអឺរ៉ុប សហរដ្ឋអាមេរិច អ៊ីរ៉ង និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងដុតដៃដុតជើងប្រយុទ្ធប្រឆាំងនឹងជម្ងឺនេះទាំងថ្ងៃទាំងយប់។
ប្រទេសចិនដែលជាប្រភពនៃការផ្ទុះនៃមេរោគកូរ៉ូណានេះកាលពីខែមករាកន្លងទៅ បានប្រកាសពីភាពជោគជ័យលើការយកឈ្នះមេរោគដ៏កាចសាហាវនេះ ហើយបានចាប់ផ្តើមសកម្មភាពការងារឡើងវិញជាធម្មតាស្ទើរតែពេញលេញវិញទៅហើយ។ ប្រទេសជប៉ុន បន្ទាប់ពីប្រកាសអាសន្នបិទសាលារៀនមួយរយៈមក ឥឡូវនេះ អ្វីៗបានខិតទៅរកប្រក្រតីភាព និងទីផ្សារភាគហ៊ុនរបស់ប្រទេសនេះក៏បានកើនឡើងវិញផងដែរ។
ចំណែកឯប្រទេសកម្ពុជាវិញ វិបត្តិនេះទើបតែចាប់ផ្តើមកើតឡើងចាប់ពីដើមខែមីនានេះ ហើយរហូតមកទល់ពេលនេះ នៅមិនទាន់មានសភាពស្រាកស្រាននៅឡើយទេ ដោយសារតែករណីឆ្លងត្រូវបានរកឃើញជាបន្តបន្ទាប់ ហើយរហូតមកដល់ពេលនេះមានជិត១០០ករណី និងជាសះស្បើយ១១ករណីផងដែរ។ ទោះបីជាការឆ្លងនៅមិនទាន់រីករាលដាលដល់សហគមន៍ ហើយភាគច្រើននៃអ្នកឆ្លងជាជនជាតិបរទេស និងជនជាតិខ្មែរមកពីខាងក្រៅក៏ដោយ...
មូលដ្ធានគ្រឹះហិរញ្ញវត្ថុសម្រាប់ “កសាងទ្រព្យ”
គ្រឹះក្នុងការចាប់យកភាពជោគជ័យក្នុងផ្នែកហិរញ្ញវត្ថុគឺត្រូវមានការយល់ដឹងអំពីទំនាក់ទំនងរវាងរបាយការណ៍ប្រាក់ចំណូលនិងតារាងតុល្យការ។
តើ “អ្នកមាន”មានន័យដូចម្តេច?
នេះប្រហែលជាសំនួរដែលសំខាន់បំផុតមួយដែលអ្នកអាចសួរនិងឆ្លើយផងដែរ។ សម្រាប់មនុស្សជាច្រើន “អ្នកមាន” មានន័យថាមានលុយច្រើន។ ពួកគេគិតថា ប្រសិនបើពួកគេអាចរកលុយបានច្រើនបន្តិចម្តងពីមួយទៅមួយខែ នោះបញ្ហារបស់ពួកគេនឹងអាចដោះស្រាយបាន! ហើយពួកគេអាចរស់នៅស្រួលដូចជាស្តេចអញ្ចឹង។
រស់នៅស្រួលដូច “ស្តេច”?
តោះនាំគ្នាគិតបន្តិច ប្រសិនបើអ្នកអាចរកបាន១០០,០០០ដុល្លាក្នុងមួយឆ្នាំតើអ្នកក្លាយជាមានដែរឬទេ?
ខ្ញុំគិតថា សម្រាប់អ្នកដែលអាចរកបាន៥៩,០០០ដុល្លាក្នុងមួយឆ្នាំនឹងឆ្លើយថា ពួកគេនឹងមាន។ ប៉ុន្តែសម្រាប់អ្នកផ្សេងទៀត វាមិនដូច្នោះទេ។ ពាក្យ “មាន”មួយម៉ាត់នេះស្រដៀងនឹងពាក្យ “ស្រស់ស្អាត”។ អត្ថន័យវាប្រែប្រួលទៅតាមបុគ្គល។
យោងតាម National Public Ration នៃសហរដ្ឋអាមេរិចបានប្រាប់អំពីជីវិតនៃក្រុមមនុស្សដែលមានចំណូល១០០,០០០ដុល្លាប្រចាំឆ្នាំ។ អត្ថបទបានបង្ហាញថា...
របៀបរៀបចំហិរញ្ញវត្ថុនៃអាជីវកម្មរបស់អ្នក
បញ្ហាហិរញ្ញវត្ថុជាបញ្ហាមួយដែលតែងតែមានភាពរញ៉េរញ៉ៃនិងធ្វើឲ្យមានការឈឺក្បាលខ្លាំងជាពិសេសគឺសម្រាប់ម្ចាស់អាជីវកម្មថ្មី។ ប៉ុន្តែមិនមែនមានន័យថាអ្នកនឹងគ្មានវិធីដោះស្រាយក្នុងការទុកដាក់វាឡើយ។ គន្លឹះមួយចំនួនខាងក្រោមនឹងអាចជួយដោះស្រាយភាពតានតឹងពីបញ្ហាស្មុគស្មាញដែលទាក់ទងនឹងហិរញ្ញវត្ថុដល់អ្នក ៖
រក្សាទុកវិក្ក័យបត្រនៅកន្លែងតែមួយ
ភាពរញ៉េរញ៉ៃគឺកើតចេញពីការទុកដាក់ដោយគ្មានសណ្តាប់ធ្នាប់។ អ្នកត្រូវបង្កើតទម្លាប់មួយឲ្យខ្លួនឯងដោយតែងតែយកវិក្ក័យបត្រនៅកន្លែងណាដែលងាយរកនិងនៅជិតដៃរបស់អ្នកដើម្បីបង្ការការភ្លេចឬបាត់បង់។ អ្នកអាចរើសយកកន្លែងផ្សេងៗដូចជា ថតតុ ប្រអប់ និងនៅក្នុងសំណុំឯកសារជាដើម។ អ្នកត្រូវប្រាកដថាកន្លែងដែលអ្នកទុកគឺទូលាយ ងាយស្រួលរក ហើយអ្នកបានរៀបទុកដាក់តាមលំដាប់ត្រឹមត្រូវហើយ។
ទូទាត់វិក្ក័យបត្រតាមកាលវិភាគ
អ្នកត្រូវដាក់កាលវិភាគមួយឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ថាពេលណាអ្នកនឹងសម្រេចថាទូទាត់លុយកាក់របស់អ្នក។ អ្នកអាចប្រើប្រាស់កាលវិភាគប្រចាំខែដើម្បីមានភាពងាយស្រួល។ ជាពិសេសអ្នកមិនត្រូវភ្លេចការទូទាត់ឲ្យបានត្រឹមត្រូវតាមពេលដែលបានកំណត់ហើយ។
បង្កើតការការពារជាមួយនឹងឥណទានវិបារូបរ៍
យោងតាមព័ត៌មានពីធនាគារស្ថាបនានៃប្រទេសកកម្ពុជារបស់យើង “ឥណទានវិបារូបរ៍ជាជម្រើសល្អបំផុតសម្រាប់លោកអ្នកដែលមានតម្រូវការសាច់ប្រាក់បន្ទាន់ដើម្បីប្រើប្រាស់ក្នុងរយៈពេលខ្លីណាមួយ។ ប្រភេទឥណទាននេះអាចជួយឲ្យលោកអ្នកចាត់ចែងលំហូរសាច់ប្រាក់ក្នុងអាជីវកម្មប្រកបដោយប្រសិទ្ធភាពនិងការចំណាយលើសទុនបង្វិលដែលមិនបានមើលឃើញទុកមុន។ ឥណទានមានភាពបត់បែនសមស្របតាមសេចក្តីត្រូវការរបស់លោកអ្នក។ អត្រាការប្រាក់គិតទៅលើទំហំទឹកប្រាក់ដែលបានប្រើប្រាស់តែប៉ុណ្ណោះ។”
សម្អាតឯកសាររបស់អ្នក
អ្នកត្រូវទុកដាក់ឯកសាររបស់អ្នកទៅតាមសំណុំឯកសារនីមួយៗដាច់ដោយឡែកពីគ្នាសម្រាប់ការទូទាត់ថ្លៃចំណូលចំណាយផ្សេងៗ។ អ្នកត្រូវពិនិត្យសើរើរាល់ឯកសារនៅចុងឆ្នាំនីមួយៗ។ អ្នកអាចបោះចោលរាល់វិក្ក័យប័ត្រនិងបង្កាន់ដៃណាដែលគ្មានប្រសិទ្ធភាពតទៅទៀតសម្រាប់ការធ្វើសវនកម្ម។
ដាក់គណនីផ្ទាល់ខ្លួននិងអាជីវកម្មឲ្យនៅដាច់ដោយឡែក
ការធ្វើបែបនេះនឹងជួយឲ្យអ្នកចំណេញពេលវេលាព្រោះវានឹងមិនឡូកឡំជាមួយប្រាក់ផ្ទាល់ខ្លួនរបស់អ្នកឡើយ។ អ្នកអាចបង្កើត Credit account មួយសម្រាប់អាជីវកម្មរបស់អ្នកដោយដាក់រាល់ការចំណាយនៅក្នុងនោះ។
រៀបចំពន្ធរបស់អ្នក
រាល់ឯកសារ...