Home Tags Brainology

Tag: Brainology

តិចនិកជ្រើសរើសគំនិតអាជីវកម្មឱ្យត្រូវនឹងជំនាញ និងតម្រូវការទីផ្សារ

លោក ធា តុងហ័រ គឺជាស្ថាបនិក Brainology ជាអ្នកជំនាញផ្នែកតេស្តសមត្ថភាពខួរក្បាលពីកំណើត (DMIT)​ និងជាគ្រូបង្វឹកផ្នែកសុខភាពផ្លូវចិត្ត។ គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យា Brainology គឺជាកម្មវិធីវិទ្យាសាស្រ្តដែលអាចជួយមនុស្សស្វែងរកឃើញទេពកោសល្យ និងមុខជំនាញសិក្សាដែលសមស្របនឹងទេពកោសល្យរបស់ខ្លួនពីកំណើត តាមរយៈការស្កេនស្នាមក្រយ៉ៅម្រាមដៃទាំង 10 របស់មនុស្ស។ នាពេលបច្ចុប្បន្ននេះ លោកតុងហ័រ បានដំណើរការអាជីវកម្មនេះ ប្រកបដោយភាពរលូនអមជាមួយនឹងបទពិសោធន៍ និងចំណេះជំនាញដែលលោកមាន ព្រមទាំងកំពុងមានតម្រូវការទីផ្សារខ្លាំង។ បន្ថែមពីនេះ យុវជនភាគច្រើន ក៏កំពុងមានចំណាប់អារម្មណ៍ខ្លាំងក្នុងការចាប់ផ្ដើមអាជីវកម្មផងដែរ...

គ្រាន់តែស្កេនម្រាមដៃ ក៏អាចស្គាល់ពីចំណុចខ្លាំងខ្លួនឯង

មនុស្សម្នាក់ៗតែងតែមានទេពកោសល្យរៀងៗខ្លួន ហើយក៏សុទ្ធតែមានចំណុចខ្លាំង និងចំណុចខ្សោយ ដោយគ្មាននរណាម្នាក់កើតមកល្អឥតខ្ចោះនោះទេ។ ទោះបីជាយ៉ាងនេះក្ដី បុគ្គលម្នាក់ៗ ដើម្បីអាចធ្វើឱ្យជីវិតរបស់ខ្លួនឯងកាន់តែរីកចម្រើន អាចឆាប់សម្រេចបាននូវអ្វីដែលខ្លួនឯងចង់បាន ព្រមទាំងធ្វើអ្វីដែលខ្លួនឯងស្រលាញ់និងពេញចិត្តក្នុងការធ្វើ គឺទាមទារឱ្យពួកគេស្គាល់ពីខ្លួនឯងឱ្យបានច្បាស់ ទាំងចំណុចខ្លាំង និងចំណុចខ្វះខាតដែលពួកគេមាន។ តើធ្វើបែបណាទើបអាចស្គាល់ពីខ្លួនឯងកាន់តែច្បាស់? នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើប ដែលវាជាផ្នែកមួយជួយមនុស្សឱ្យកាន់តែរស់នៅក្នុងភាពល្អប្រសើរជាងមុន។ បន្ថែមពីនេះ នៅកម្ពុជា ក៏មានបច្ចេកវិទ្យាទំនើបមួយដែលអាចជួយមនុស្សឱ្យស្គាល់ពីខ្លួនឯងកាន់តែច្បាស់ គឺបច្ចេកវិទ្យា Brainology ដែលមានលោកធា តុងហ័រ ជាស្ថាបនិក ជាអ្នកជំនាញផ្នែកតេស្តសមត្ថភាពខួរក្បាលពីកំណើត និងជាគ្រូបង្វឹកផ្នែកសុខភាពផ្លូវចិត្ត។ តើអ្វីជាបច្ចេកវិទ្យា...