Home Tags Branding

Tag: branding

ហេតុអ្វី Branding មានសារៈសំខាន់សម្រាប់អាជីវកម្ម?

នៅក្នុងការធ្វើអាជីវកម្មទាំងអស់ Branding ពិតជាមានសារៈសំខាន់លើសពីការគិតរបស់យើងទៀត។ ជាក់ស្ដែងអ្នកអាចសង្កេតមើលបានថា ចំពោះអាជីវកម្មដែលគ្មានការធ្វើ Branding និងអាជីវកម្មដែលបានធ្វើ Branding ល្អ នោះគឺវាសនារបស់អាជីវកម្មទាំងពីរនេះផ្សេងគ្នា ដោយអាជីវកម្មដែលគ្មានការធ្វើ Branding នឹងមិនសូវសម្បូរអតិថិជនទុកចិត្ត មិនសូវមានទីផ្សារ និងពិបាកកំណត់តម្លៃស្ដង់ដារជាដើម ប៉ុន្តែចំពោះអាជីវកម្មដែលមានការ Branding ល្អ អាជីវកម្មនោះនឹងមានមនុស្សទុកចិត្តច្រើន ទោះតម្លៃផលិតផលឬសេវាកម្មនៅទីនោះប៉ុណ្ណាក៏ហ៊ានចំណាយ និងធ្វើឱ្យអតិថិជនជួយផ្សព្វផ្សាយដោយឥតគិតថ្លៃឱ្យថែមទៀត។ល។ ហើយទាំងនេះ គ្រាន់តែការបង្ហាញនូវសារៈសំខាន់មួយផ្នែកតូចប៉ុណ្ណោះ ប៉ុន្តែខ្លឹមសារខាងក្រោមនឹងបង្ហាញអ្នកឱ្យយល់បន្ថែមអំពី...

ម្ចាស់អាជីវកម្មត្រូវតែដឹង ពីស្ថិតិផ្សព្វផ្សាយដ៏មានប្រសិទ្ធភាពនៅអាស៊ី!

នៅក្នុងសម័យកាលនេះ ជាសម័យកាលមួយដែលម្ចាស់អាជីវកម្មធ្វើយុទ្ធសាស្រ្តផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ប៉ុន្តែជាក់ស្ដែងការផ្សព្វផ្សាយតាមនេះ អ្នកខ្លះទទួលបានប្រសិទ្ធភាព តែអ្នកខ្លះមិនទទួលបានប្រសិទ្ធភាពនោះទេ។ តើគួរធ្វើបែបណា ដើម្បីផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញឱ្យមានប្រសិទ្ធភាព? ជាដំណោះស្រាយ ម្ចាស់អាជីវកម្ម គួរតែដឹងថា ស្ថិតិផ្សព្វផ្សាយដែលគេពេញនិយម និងមានប្រសិទ្ធភាព គឺនឹងបង្ហាញលម្អិតនៅក្នុងអត្ថបទនេះ។ តើម្ចាស់អាជីវកម្ម គួរមានយុទ្ធសាស្រ្តអ្វី ដើម្បីធ្វើឱ្យអាជីវកម្មល្បី ដោយពុំចាំបាច់ផ្សព្វផ្សាយ? ទី១. កំណត់​តម្លៃផលិតផល ឬសេវាកម្មឱ្យត្រូវនឹងទីផ្សារ ទី២. ការច្នៃប្រឌិតផលិតផលឬសេវាកម្មឱ្យមានភាពខុសប្លែក និងមានចំណុចពិសេសដាច់គេ ដោយគ្មាននរណាធ្វើដូច។ ទី៣. ចងចិត្តអតិថិជនឱ្យជាប់ និងស្ថេរភាព ពេលនោះអតិថិជននឹងមានការពេញចិត្តហើយណែនាំបន្តទៅកាន់មនុស្សផ្សេងទៀត។ ការផ្សព្វផ្សាយ ដែលម្ចាស់អាជីវកម្មប្រើប្រាស់បានដោយឥតគិតថ្លៃ...

តើ Branding និង Marketing ជាអ្វី ?​ ហើយមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ?

ប្រហែលជាអ្នកធ្លាប់បានលឺរួចមកហើយនូវពាក្យថា Branding និង Marketing។ ជាក់ស្តែងមានមនុស្សជាច្រើនតែងយល់ច្រទ្បំថាតែពាក្យទាំងពីរនេះមានអត្ថន័យដូចគ្នា។ ថ្វីត្បិតថាពាក្យទាំងពីរសុទ្ធតែជាធាតុដ៏សំខាន់នៅក្នុងការធ្វើទីផ្សារហើយក៏មានទំនាក់ទំនងជាមួយគ្នាយ៉ាងស្អិតរមួតក៏ពិតមែនប៉ុន្តែក៏នៅតែមានលក្ខណៈខុសគ្នាដែរ។ យ៉ាងណាមិញក្នុងនាមជាម្ចាស់អាជីវកម្មវាពិតជាចាំបាច់ណាស់ដែលអ្នកត្រូវតែស្វែងយល់ក៏ដូចជាសិក្សាឲ្យបានលម្អិតនិងច្បាស់លាស់ដើម្បីឲ្យអ្នកអាចអនុវត្តន៍នូវយុទ្ធសាស្ត្រទាំងពីរនេះបានត្រឹមត្រូវនិងប្រកបដោយប្រសិទ្ធភាព។ តើ Branding និង Marketing ជាអ្វី ?​ ហើយមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ? ១. Branding  Branding គឺជាយុទ្ធសាស្ត្រដើម្បីបង្ហាញទៅកាន់អតិថិជនរបស់អ្នកថាអាជីវកម្មរបស់អ្នកជាអាជីវកម្មប្រភេទអ្វីហើយផ្តល់ជូននូវផលិតផលឬសេវាកម្មអ្វីសម្រាប់អតិថិជន។ វាគឺជាជំហានដំបូងដែលអ្នកត្រូវតែធ្វើយ៉ាងណាដើម្បីឲ្យអតិថិជនស្គាល់និងទុកចិត្តលើអាជីវកម្មរបស់អ្នកជាមុនសិនមុននឹងពួកគេសម្រេចចិត្តក្នុងការទិញពីអ្នក។ ដើម្បីជួយអ្នកក្នុងការកំណត់នូវអត្តសញ្ញាណនៃអាជីវកម្មរបស់អ្នកឲ្យបានកាត់តែច្បាស់លាស់អ្នកអាចពិចារណាទៅលើសំណួរមួយចំនួនខាងក្រោមដូចជា -តើអ្វីជាគោលការណ៍និងគុណតម្លៃនៃអាជីវកម្មរបស់អ្នក? -តើអ្វីជាគោលដៅនៃអាជីវកម្មរបស់អ្នក? -តើអ្វីដែលជាកត្តាជម្រុញឲ្យអ្នកចាប់ផ្តើមនូវអាជីវកម្មរបស់អ្នក? -តើផលិតផលឬសេវាកម្មអ្វីខ្លះដែលអ្នកចង់ផ្តល់ជូនទៅកាន់អតិថិជនគោលដៅរបស់អ្នក? -តើអ្វីដែលធ្វើឲ្យអាជីវកម្មរបស់អ្នកខុសប្លែកពីដែគូប្រកួតប្រជែងរបស់អ្នក? -តើអ្វីដែលអ្នកចង់ឲ្យអតិថិជននឹកឃើញមុនគេនៅពេលដែលពួកគេពួកគេលឺនូវឈ្មោះនៃអាជីវកម្មរបស់អ្នក? -តើអ្នកចង់ឲ្យអតិថិជនរបស់អ្នកមានអារម្មណ៍ដូចម្តេចនៅពេលដែលពួកគេគិតអំពីអាជីវកម្មរបស់អ្នក? ក្រោយពេលដែលអ្នកឆ្លើយសំណួរទាំងនេះហើយអ្នកនឹងអាចស្វែងយល់ដោយខ្លួនឯងនូវភាពខុសគ្នារវាង Branding និង Marketing។ អ្នកគួរតែចំណាយពេលមួយចំនួនដើម្បីឆ្លើយសំនួរទាំងនេះឲ្យបានល្អិតល្អន់។ បន្ទាប់មកអ្នកអាចចែករំលែកនូវចម្លើយទាំងនោះទៅកាន់ក្រុមការងារនិងបុគ្គលិករបស់អ្នកដើម្បីឲ្យពួកគេបានដឹងផងដែរ។ វាគឺជាកត្តាដ៏ចាំបាច់ខ្លាំងណាស់ដែលក្រុមការងារនិងបុគ្គលិករបស់អ្នកគួរតែដឹងឲ្យបានច្បាស់ពីទស្សនៈវិស្ស័យនៃអាជីវកម្មហើយស្វែងរកវីធីសាស្ត្រនិងសហការគ្នាដើម្បីដើរទៅរកគោលដៅរួមនោះព្រមគ្នា។ នៅពេលនោះអាជីវកម្មរបស់អ្នកប្រាកដជាអាចទទួលបាននូវភាពជោគជ័យជាក់ជាមិនខាន។ ២....