Home Tags Elevator Speech

Tag: Elevator Speech

តើអ្នកធ្លាប់ជួបបញ្ហាពិបាកនៅពេលដែលគេស្នើរឲ្យនិយាយអំពីអាជីវកម្មដែរឬទេ?

តើ​អ្នក​ធ្លាប់​ជួប​បញ្ហា​ពិបាក​នៅ​ពេល​ដែល​គេ​ស្នើរ​ឲ្យ​និយាយ​អំពី​អាជីវកម្ម​ដែរឬទេ? សុន្ទរកថាជណ្តើរយន្ត ឬ​ត្រូវ​បាន​គេ​និយម​ហៅ​ជា​ភាសា​អង់​គ្លេស Elevator Speech សំដៅ​លើ​ការនិយាយ​អធិប្បាយ​អំពី​អាជីវកម្មរបស់អ្នកជាសាធារណៈ ដោយ​​ច្នៃប្រឌិត ដោយ​ថាមពល​ និងដោយ​ឱ្យអ្នកស្តាប់ទទួល​អារម្មណ៍ដ៏ពុះកញ្ជោល​របស់​អ្នក​ចំពោះ​អាជីវកម្ម ក្នុង​រយៈ​ពេល​១ទៅ៣នាទី​។​ អ្នកអាចនិយាយក្នុងកម្មវិធី​​បណ្តាញ​ដើម្បី​ណែនាំខ្លួន ឬការ​ថ្លែង​​សុន្ទរថាបើកកម្មវិធី​ ។ សុន្ទរកថា​នេះនឹង​ជំរុញទឹកចិត្តទស្សនិកជនអោយចង់ស្វែងយល់បន្ថែម។ ឱកាសនិយាយអំពីអាជីវកម្មជាមួយអ្នកដទៃ ​តែង​តែ​កើត​មាន​ឡើងដោយ​មិន​ព្រៀង​ទុក​​។ ​អ្នកត្រូវ​តែ​បង្កើត​ ទម្លាប់និយាយ ​អំពី​ខ្លួនឯង​និងអាជីវកម្ម។ ក្នុងស្ថានភាព​ភ្លាម​ៗដែលគេស្នើសុំឱ្យអ្នក​ពិពណ៌នាអំពីអាជីវកម្ម​របស់​អ្នក​ អ្នកនឹង​មិន​ភ័យ​ មិន​មាន​សំពាធ ហើយ​មានទំនុកចិត្តជាមួយនឹងខ្លឹមសារនៃសុន្ទរកថាជណ្តើរយន្តរបស់អ្នក ព្រោះ​អ្នកដឹងពីអ្វីដែលត្រូវនិយាយ។ តើ​អ្នក​ធ្លាប់​ជួប​បញ្ហា​ពិបាក​នៅ​ពេល​ដែល​គេ​ស្នើរ​ឲ្យ​និយាយ​អំពី​អាជីវកម្ម​ដែរឬទេ? តើ​អ្វី​ដែល​ធ្វើ​ឲ្យ​កា​រ​អធិប្បាយ​របស់​អ្នក​មាន​ការ​រអាក់​រអួល​? ពេល​ខ្លះ​ការ​និយាយ​ឲ្យ​បាន​ច្បាស់​ៗ​ និងនិយាយឲ្យ​សា្តប់​ទៅ​​មាន​ឥទ្ធិពល...