Tag: Facebook
តើនរណាខ្លះជាអតិថិជនគោលដៅរបស់អ្នកនៅលើFacebook?
ប្រសិនបើខ្ញុំសំណួរនេះទៅកាន់ម្ចាស់អាជីវកម្ម ឬអ្នកទីផ្សារ មានមនុស្សមិនតិចទេដែលនឹងឆ្លើយថា អ្នកណាក៏អាចក្លាយជាអតិថិជនរបស់ពួកគាត់ដែរ។ ចម្លើយនេះមិនមែនខុសទាំងស្រុងនោះទេ ប៉ុន្តែភាពពិតជាក់ស្តែងនៅក្នុងពិភពអាជីវកម្ម គឺមិនអាចទៅរួចនោះទេដែលគ្រប់ៗគ្នាសុទ្ធជាអតិថិជននោះ ព្រោះថា យើងមិនអាចចាប់យកចំណែកទីផ្សារបានគ្រប់ស្រទាប់វណ្ណៈ គ្រប់ប្រភេទក្រុមមនុស្សនោះទេ គឺមានករណីតិចតួចបំផុត។
ម្ចាស់អាជីវកម្មឆ្លាតវៃ និងអ្នកទីផ្សារដែលវាងវៃ គឺជាអ្នកដែលចេះស្វែងយល់ និងកំណត់ក្រុមអតិថិជនរបស់ខ្លួនឱ្យបានត្រឹមត្រូវដើម្បីចំណេញពេលវេលា ចំណេញកម្លាំង និងប្រាក់កាសសម្រាប់ការផ្សព្វផ្សាយអំពីផលិតផលឬសេវាកម្ម។ ហើយបច្ចុប្បន្នពួកគេបានចាប់ផ្តើមដឹងថា ការចំណាយលុយទៅលើការផ្សព្វលើទំព័រកាសែត ទស្សនាវដ្តី ឬទូរទស្សន៍គឺជាការចំណាយដែលមានតម្លៃថ្លៃ និងមិនមានប្រសិទ្ធផលខ្ពស់បើប្រៀបធៀបនឹងការចំណាយនៅលើFacebook។ ហេតុដូចនេះហើយ បច្ចុប្បន្ន យើងឃើញមានការប្រែប្រួលយ៉ាងខ្លាំងទៅលើការធ្វើយុទ្ធសាស្ត្រទីផ្សារ...
លាហើយExplore Feed!
ចុងសប្តាហ៍នេះ Facebook នឹងធ្វើការបញ្ចប់ការធ្វើតេសរបស់ខ្លួនទៅលើ Explore Feed ដែលខ្លួនបានដាក់ឱ្យដំណើរការនៅប្រទេសចំនួនប្រាំរួមទាំងកម្ពុជា។ ឆ្លងតាមការធ្វើតេស្តសាកល្បងមួយរយៈកន្លងមក ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះបានធ្វើទទួលមតិរិះគន់ និងការមិនពេញចិត្តជាច្រើនពីសំណាក់ប្រើប្រាស់ដោយសារតែមានការបែងចែករវាង News feed (ទទួលបានតែការចែករំលែកពីមិត្តភក្តិ) និង Explore Feed (ទទួលបានការចែករំលែកពីបណ្តាPage ទាំងអស់)។
តាមរយៈការស្ទាបស្ទង់ អ្នកប្រើប្រាស់ជាច្រើនមិនចង់ឱ្យមានការបែងចែកដូចការធ្វើតេស្តសាកល្បងនោះទេ ហើយពួកគេចង់មិនពេញចិត្តនឹងឱ្យមានការបែងចែកFeed ជាពីរដូចដែលមាននាពេលបច្ចុប្បន្ន។
ហេតុដូច្នេះហើយ Facebook បានសម្រេចចិត្តនឹងមិនបន្តការបែងចែក Explore Feed...
៥ចំណុចដែលម្ចាស់អាជីវកម្មត្រូវដឹងអំពីFacebookសម្រាប់ឆ្នាំ២០១៨
Facebookបានក្លាយទៅជាច្រកផ្សព្វផ្សាយ និងច្រកបង្កើនចំណូលមួយដ៏សំខាន់ដែលម្ចាស់អាជីវកម្មមិនអាចមើលរំលងបាន។ មិនមែនមានតែសហគ្រាសធុនតូចនិងមធ្យមទេដែលចាប់អារម្មណ៍លើបណ្តាញសង្គមយក្សមួយនេះ សូម្បីតែក្រុមហ៊ុនធំៗនៅប្រទេសកម្ពុជាយើងចាប់ផ្តើមបង្កើនកញ្ចប់ថវិការផ្សព្វផ្សាយនៅលើ Facebookផងដែរ។
Facebook គឺជាបណ្តាញសង្គមមួយដែលមានការវិវឌ្ឍឥតឈប់ឈរ ហើយមានភាពឆាប់រហ័សដែលតម្រូវឱ្យម្ចាស់អាជីវកម្ម និងអ្នកទីផ្សារ ត្រូវដើរឱ្យទាន់ដំណើរការនៃការវិវឌ្ឍនេះដើម្បីរក្សាប្រសិទ្ធភាព និងប្រសិទ្ធផលនៃការប្រើប្រាស់បណ្តាញសង្គមមួយនេះសម្រាប់អាជីវកម្ម។ ដូចនេះ ខ្ញុំសូមចែករំលែកចំណុច៥យ៉ាងដែលម្ចាស់អាជីវកម្ម និងអ្នកទីផ្សារគួរដឹងអំពីFacebook៖
១- ការកែប្រែការកំណត់មួយចំនួន
ហ្វេសប៊ុកនឹងធ្វើកម្រិតនូវផុសណាដែលមានលក្ខណៈផ្សាយពាណជិកម្មខ្លាំងពេក (ដូចជាBuy now, promotion 30%)ដោយឱ្យអ្នក Like Page តិចតួចប៉ុណ្ណោះអាចឃើញដោយមិនចំណាយលុយលើការផ្សព្វផ្សាយ។ ធ្វើការចាប់យកតែផុសណាដែលទាក់ទងនឹងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ជាពិសេសPostរបស់ Page...
7 ឧទាហរណ៍ធ្វើឲ្យទំព័រ Facebook អាជីវកម្មសកម្ម!
Facebook បាននាំមកនូវ ភាពងាយស្រួលសម្រាប់អាជីវកម្មក្នុងការរក្សា និងបង្កើតទំនាក់ទំនង ជាមួយអតិថិជនគោលដៅ ក្នុងកម្រិតស្និទ្ធស្នាលមួយ ដែលមិនធ្លាប់មានពីមុន។ ជាពិសេសអាជីវកម្មនិមួយៗ អាចទំនាក់ទំនង ជាមួយអិតិថជនដោយផ្ទាល់! ពោលហ្វេសប៊ុក បានក្លាយទៅជា ច្រកទីផ្សារឬច្រកសម្រាប់លក់ផលិតផលទៅហើយ! ហេតុដូចនេះ ម្ចាស់អាជីវកម្មគ្រប់រូប ត្រូវស្វែងរកវិធីសាស្ត្របង្កើនអន្តរកម្ម ជាមួយអតិថិជននៅលើផេក។
ហ្គេមជាវិធីសាស្រ្តមួយ ដែលងាយស្រួលនិងធូរថ្លៃ ដែលអាជីវកម្មគួរតែអនុវត្ត ។ ហ្គេមអាចទាញចំណាប់អារម្មណ៍ និងអន្តរកម្មយ៉ាងច្រើន ពីយុវជន ហើយរហ័ស។...
យុទ្ធសាស្ត្រទីផ្សារបណ្តាញសង្គមរបស់សម្បត្តិហ្វាយនែនមានអ្វីដែលប្លែកពីគេ?
បច្ចុប្បន្ននេះ បណ្តាញសង្គម ជាពិសេសFacebook គឺជាច្រកផ្សព្វផ្សាយដ៏មានប្រសិទ្ធិភាពដែលក្រុមហ៊ុន និងអាជីវកម្មជាច្រើនបានចាប់ឱកាសនេះដើម្បីប្រកួតប្រជែងដើម្បីស្វែងរកអតិថិជន និងពង្រីកកិត្តិនាមក្រុមហ៊ុន។ ប៉ុន្តែ ទោះជាក្រុមហ៊ុន និងអាជីវកម្មនីមួយៗបានប្រើប្រាស់Facebook ដូចគ្នា ប៉ុន្តែយុទ្ធសាស្ត្រ និងវិធីប្រើប្រាស់មានកម្រិត និងសមត្ថភាពខុសៗគ្នាផងដែរ។
នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុវិញក៏មិនខុសពីវិស័យផ្សេងៗ យើងឃើញថា ស្ទើរតែគ្រប់ស្ថាប័នកំពុងតែមានវត្តមាននៅលើបណ្តាញសង្គម និងប្រើប្រាស់ច្រកផ្សព្វផ្សាយមួយនេះជាទីតាំងមួយដើម្បីពង្រីកទីផ្សារ និងផ្សព្វផ្សាយផលិតផល។
ក្នុងចំណោមស្ថាប័នមីក្រូហរិញ្ញវត្ថុ ខ្ញុំសង្កេតឃើញថា សម្បត្តិហ្វាយនែនគឺជាស្ថាប័នដែលមើលទៅមានភាពលេចធ្លោជាងគេនៅលើបណ្តាញFacebook។ ហេតុអ្វី? ជំនួសឱ្យការបង្ហោះតែពាក្យស្លោកជម្រុញទឹកចិត្ត និងភាពជាអ្នកដឹកនាំ ឬបង្ហោះតែសេវាកម្ម និងផលិតផលរបស់ខ្លួនដែលជាវិធីគេតែងប្រើ...
Explore Feed បានបង្ហាញខ្លួននៅផ្នែកខាងលើនៃ Facebook App
ថ្មីៗនេះ Facebookបានធ្វើបច្ចុប្បភាពដោយបានបន្ថែមរូមIconនៅលើApp របស់ខ្លួនដែលមានរូបតំណាងដោយគ្រាប់រ៉ុកកែត “Explore Feed”។ ការបន្ថែមថ្មីនេះ គឺដើម្បីឱ្យអ្នកប្រើប្រាស់របស់ខ្លួនមានភាពងាយស្រួលអាចតាមដាននូវPost ផ្សេងៗទៀតក្រៅពីPost ដែលបង្ហោះដោយមិត្តភ័ក្តិ ឬPage ដែលអ្នកបានLikeឬតាមដាន។
រយៈពេលចុងក្រោយនេះ Facebook បានបន្ថែមមុខងារច្រើនឡើងៗ ដែលវាមិនត្រឹមតែជាបណ្តាញសង្គមប៉ណ្ណោះទេ តែមួយជំហានម្តងៗ Facebook ក៏កំពុងក្លាយទៅជា ផតថល មួយដែលផ្សារភ្ជាប់អ្នកទៅកាន់ប្រភពជាច្រើន ដែលធ្វើឱ្យអ្នកលែងចង់បើកGoogle ឬក៏គេហទំព័រផ្សេងៗទៀត។
បច្ចប្បន្ននេះ យើងអាចមើលឃើញពីមុខងារជាច្រើនដែលបានដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ដូចជាមើលអាកាសធាតុ លេងហ្គេម...
Facebook ប្រកាសពីបច្ចេកវិទ្យាថ្មី Group Video Chats របស់ Messenger
នាថ្ងៃទី១៩ធ្នូនេះ ហ្វេសបុកបានប្រកាសពីបច្ចេកវិទ្យាចុងក្រោយដែលទើបនឹងបន្ថែមចូលទៅក្នុងMessengerគឺវីដេអូខលជាក្រុម។ កន្លងមក Messengerបានផ្តល់លទ្ធភាពខលជាសម្លេងជាក្រុមនិងវីដេអូខលវាងមនុស្ស២នាក់។ យោងតាមហ្វេសបបុក លទ្ធភាពវីដេអូខលជាក្រុមនេះត្រូវបានអ្នកប្រើប្រាស់ហ្វេសបុកសំនូមពរច្រើនជាងគេ ហើយប្រជាប្រិយភាពរបស់វីដេអូខលនៅលើMessenger មានមនុស្សជាទូទៅជាង245លាននាក់ដែលធ្វើការខលជារៀងរាល់ខែ។
ចំពោះលទ្ធភាពថ្មីចុងក្រោយ ក្នុងពេលខលម្តងអាចដាក់អ្នកចូលរួមបានដល់៦នាក់ជាវីដេអូ ហើយអាចដាក់មនុស្សរហូតដល់៥០នាក់ទៀតស្តាប់ជាសម្លេងក្នុងពេលជាមួយគ្នា។ អ្នកប្រើប្រាស់ក៏អាចផ្ញើរសារជា អក្សរ រូបstickers រូបemoji និងអាចពាក់ម៉ាស់3Dកំឡុងពេលសន្ទនាបានទៀត!
ដូចបានរៀបរាប់ខាងលើលទ្ធភាពថ្មីនេះត្រូវបានប្រកាសជាផ្លូវការក្នុងខែធ្នូ។ ពេលវេលានេះជាវាពេលវេលាដ៏សាកសម្យណាស់ ព្រោះឱកាសឈប់សម្រាកនឹងមកដល់នាពេលខាងមុខឆាប់ៗនេះដូចជាពិធីមុណ្យណូអ៊ែល និងបុណ្យសកលជាដើម។ ក្នុងអំឡុងពេលនេះមនុស្សគ្រប់គ្នាតែងតែទាក់ទងទៅកាន់មិត្តភក្តិ សាច់ញ្ញាតិ និង បងប្អូនជិតឆ្ងាយដើម្បីផ្ញើរក្តីនឹករលឹក សេចក្តីជូនពរ និងការណាត់ជួបសម្រាប់កម្មពិធីជប់លៀងផ្សេងៗ។
បើក្រឡេកទៅមើលកាលពីខែមិនាឆ្នាំ២០១៥វិញ...
វគ្គសិក្សាធុរកិច្ច៖ Facebook Marketing សម្រាប់ពង្រីកអាជីវកម្ម
សម័យបច្ចេកវិទ្យាតម្រូវឲ្យអ្នកគ្រប់គ្រងអាជីវកម្ម និងអ្នកទីផ្សារទាំងឡាយធ្វើបច្ចុប្បន្នភាពយុទ្ធសាស្រ្តទីផ្សារ ជាពិសេសគឺការប្រើប្រាស់តិចនិចផ្សព្វផ្សាយទៅតាមបណ្តាញសង្គមនានា។ តោះ! មកចូលរួមទាំងអស់គ្នាក្នុងវគ្គសិក្ខាសាលា: "Facebook Marketing សម្រាប់ពង្រីកអាជីវកម្ម " ដែលរៀបចំឡើងដោយKUMNIT CREATIVE។
ក្នុងវគ្គសិក្សានេះអ្នកនឹងទទួលបាន៖
ការយល់ដឹងសីុជម្រៅពីការប្រើប្រាស់ Facebookដើម្បីអាជីវកម្ម
របៀបបង្កើត Facebook Page ដែលអាចជួយបង្កើនការលក់
តើគួរ Post របៀបណានៅលើPageដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់?
ការលើកឧទាហរណ៍ជាក់ស្តែងអំពីតិចនិចដែលបានប្រើប្រាស់ដោយ ក្រុមហ៊ុនក្នុងស្រុក
របៀបវាយតម្លៃប្រសិទ្្ធភាព និងប្រសិទ្ធផលដោយប្រើ...
Facebook Marketing: Facebook Ads និង Boosted Postខុសគ្នាយ៉ាងដូចម្តេច?
ការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើបណ្តាញសង្គមហ្វេសប៊ុកគឺមានការកើនឡើងគួរឱ្យកត់សម្គាល់ និងមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗដោយសារតែភាពងាយស្រួល និងអាចបត់បែនបានតាមកាលៈទេសៈក្នុងការប្រើប្រាស់ច្រកផ្សព្វផ្សាយមួយនេះ។ ប៉ុន្តែជាទូទៅ អ្នកផ្សព្វផ្សាយស្ទើរតែទាំងអស់គឺគ្រាន់តែបានប្រើប្រាស់Boost Postប៉ុណ្ណោះដើម្បីធ្វើការផ្សព្វផ្សាយ។ នៅក្នុងហ្វេសប៊ុក ការផ្សព្វផ្សាយគឺអាចធ្វើទៅបានតាមរូបភាពជាច្រើនទៅតាមគោលបំណង និងការចង់បានរបស់ម្ចាស់អាជីវកម្ម ដែលជម្រើសដ៏ច្រើននេះគឺអាចធ្វើទៅបាននៅលើFacebook Ads Manager។ តើវាមានភាពខុសប្លែកយ៉ាងដូចម្តេចរវាងBoost post និងការផ្សព្វផ្សាយតាម Ads Manager? ខាងក្រោមនេះ លោកអ្នកអាចធ្វើការប្រៀបធៀប និងសិក្សាពីភាពខុសគ្នាបាន:
បង្កើតFacebook Page សម្រាប់អាជីវកម្ម
បច្ចេកវិទ្យាកាន់តែរីកចម្រើន ធ្វើឱ្យការប្រកបររកស៊ី ឬការបើអាជីវកម្មកាន់តែងាយស្រួល ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម។ ដោយសារតែការរីកលូតលាស់យ៉ាងខ្លាំងក្លាលើការប្រើប្រាស់អ៊ីនធឺណិត និងបណ្តាញសង្គម ធ្វើឱ្យអាជីវកម្មខ្នាតតូចនិងមធ្យមមានលិទ្ធភាពកាន់តែច្រើនឡើងក្នុងការប្រកួតប្រជែងដណ្តើមទីផ្សារដោយសារតែការចំណាយលើការផ្សព្វផ្សាយលើប្រព័ន្ធបច្ចេកវិទ្យាមានតម្លៃទាប និងអាចបត់បែនបានច្រើន។
បច្ចុប្បន្ននេះ ច្រកផ្សព្វផ្សាយដែលលេចធ្លោជាងគេក្នុងទីផ្សារប្រទេសកម្ពុជាគឺនៅលើបណ្តាញសង្គមFacebook ដោយសារតែភាពពេញនិយមពីសំណាក់អ្នកប្រើប្រាស់ជាច្រើនដែលមានចន្លោះពី 3,4 ទៅ3,7 លាននាក់ ជាពិសេសនៅក្នុងស្រទាប់យុវវ័យដែលជាក្រុមអតិថិជនដ៏មានសក្តានុពល។ ហេតុដូចនេះហើយ គ្រប់ម្ចាស់អាជីវកម្មទាំងអស់មិនគួរមើលរំលងពីឥទ្ធិពលដ៏វិជ្ជមានដែលបណ្តាញសង្គមយក្សមួយនេះបានផ្តល់ឱ្យសម្រាប់អាជិវកម្មនោះទេ។
ប្រសិនបើលោកអ្នកដែលជាម្ចាស់អាជីវករ ឬក៏អ្នកដែលចង់ធ្វើតេស្តសាកល្បងគំនិតអាជីវកម្មរបស់ខ្លួនមិនទាន់ទំព័រអាជីវកម្មនៅលើFacebook នោះទេ លោកអ្នកអាចចាប់ផ្តើមបង្កើតឥឡូវនេះដើម្បីទាញយកផលប្រយោជន៍សម្រាប់អាជីវកម្មរបស់ខ្លួន។ ហើយប្រសិនបើលោកអ្នកមិនទាន់ចេះបង្កើតដោយខ្លួនឯងទេនោះ សូមធ្វើតាមការណែនាំរបស់ក្រុមKUMNIT CREATIVE (គំនិតគ្រីអេធីវ)...
តើPost នៅលើ Facebook Page ពេលណាទើបល្អ?
បច្ចុប្បន្ននេះ Facebook បានក្លាយទៅជាឧបករណ៍ដ៏មានប្រសិទ្ធិភាពក្នុងការផ្សព្វផ្សាយចែករំលែកព័ត៌មាន ផ្សាយពាណិជ្ជកម្ម និងស្វែងរកអតិថិជនសម្រាប់ម្ចាស់អាជីវកម្មទាំងខ្នាតតូច និងខ្នាតធំ។ ពីមួយថ្ងៃទៅមួយថ្ងៃ មានក្រុមហ៊ុន និងម្ចាស់អាជីវកម្មកាន់តែច្រើនឡើងៗបានខិតខំប្រើប្រាស់បណ្តាញសង្គមមួយនេះក្នុងការស្រូបទាញផលប្រយោជន៍ឱ្យអស់ពីលទ្ធភាព។ ទោះបីជាមានការប្រើប្រាស់កាន់តែទូលំទូលាយយ៉ាងណាក៏ដោយ ក៏នៅមានអ្នកប្រើប្រាស់ជាច្រើននៅមានចម្ងល់ ឬមិនដឹងថាតើគួរPostនៅក្នុងFacebook Pageខ្លួននៅពេលណាទើបអាចឱ្យFan នៅក្នុងPageមើលឃើញច្រើនបំផុត។
មុននឹងឈានចូលដល់ប្រធានបទនេះ ខ្ញុំសូមលើកយករឿងខ្លះៗពីអតីតកាលអំពី Facebook Postជាមុនសិន។ ប្រហែលជាង6ឆ្នាំមុន កាលដែលការប្រើប្រាស់ការបង់លុយផ្សាយពាណិជ្ជកម្មក្នុងFacebookមិនទាន់មានប្រជាប្រិយភាពនៅឡើយនោះ នៅពេលដែលយើង Postអ្វីមួយនៅលើFacebook page ចំនួនFanដែលអាចមើលឃើញPost របស់យើងដោយមិនចំណាយលុយ...