Home Tags New Ideas

Tag: New Ideas

តើត្រូវធ្វើបែបណា ទើបទទួលបានគំនិតថ្មីៗជានិច្ច?

គំនិតថ្មីៗ ហើយមានភាពច្នៃប្រឌិត គឺជាផ្នែកមួយដែលមនុស្សយន្តមិនអាចមកជំនួសបានឡើយ មានតែមនុស្សប៉ុណ្ណោះទើបអាចមាន​ ព្រមទាំងអាចបង្កើតនូវអ្វីដែលអស្ចារ្យ និងអាចដោះស្រាយអ្វីមួយបានតាមរយៈការមានគំនិតថ្មីទាំងនោះ។ បន្ថែមពីនេះ គំនិតថ្មីក៏អាចជួយបុគ្គលម្នាក់ៗឱ្យរីកចម្រើននៅក្នុងអាជីព ផ្ទាល់ខ្លួន និងអាចជួយក្រុមហ៊ុន ឬអ្នកជុំវិញឱ្យរីកចម្រើនផងដែរ។ ទោះបីជាយ៉ាងនេះក្ដី មនុស្សក៏ចេះស្រេ្តស ស្មុគស្មាញ និងគាំងគំនិតដោយគិតអ្វីមិនចេញផងដែរ ដូច្នេះតើមានវិធីសាស្រ្ត ឬត្រូវធ្វើបែបណាទើបអាចមានគំនិតថ្មីៗជានិច្ច? នៅក្នុងខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញនូវគន្លឹះមួយចំនួនដើម្បីអនុវត្តន៍ក្នុងការទទួលបាននូវគំនិតថ្មីៗជានិច្ចសម្រាប់បំពេញកិច្ចការងារណាមួយឱ្យសម្រេចស្របតាមការរំពឹងទុក។ 1. ការសម្រាក អ្នកអាចអង្គុយ ឬក៏គេង ហើយបន្ធូរអារម្មណ៍ ដោយកុំធ្វើអ្វីទាំងអស់ក្រៅពីសម្រាក និងការស្ដាប់ភ្លេងកម្រអារម្មណ៍ ឬធ្វើសកម្មភាពណាមួយដែលវាបានជួយអ្នកឱ្យទទួលបាននូវអារម្មណ៍សម្រាក។...