spot_img
spot_img
Homeទំនងតើ!Tesla សហការ​ជាមួយ McDonald's ក្នុង​ប្រទេស​ចិន​ដើម្បី​បង្កើត​ការ៉េម McFlurry រចនាបថ Cybertruck

Tesla សហការ​ជាមួយ McDonald’s ក្នុង​ប្រទេស​ចិន​ដើម្បី​បង្កើត​ការ៉េម McFlurry រចនាបថ Cybertruck

-

Tesla និង McDonald’s ហាក់ដូចជាកំពុងសហការគ្នានៅក្នុងប្រទេសចិនដើម្បីបង្កើតស្លាបព្រា McFlurry ដែលបំផុសគំនិតដោយ Cybertruck ។ ហើយរូបភាពផ្លូវការត្រូវបានគេរកឃើញនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមចិនទាំង Tesla និង McDonald’s ។ ស្លាបព្រាដ៏រលោងឆ្លុះបញ្ចាំងពីការរចនាជ្រុងរបស់ Cybertruck ហើយ Tesla បានប្រើដែកធ្វើឲ្យនឹកឃើញដល់រថយន្ត Cybertruck ដែលមានបច្ចេកវិទ្យាទំនើបខ្ពស់។ ចំណុចទាក់ទាញរបស់ស្លាបព្រាគឺនៅខាងចុងមានសារថា “Don’t Panic” ដែលផ្គូផ្គងទៅត្រូវនឹងសារនៅលើផ្ទាំងគ្រប់គ្រងរបស់ Tesla Roadster ដែល Elon Musk បានបង្ហោះក្នុងឆ្នាំ 2018។ 

McDonald’s បានផ្សាយអំពីការបោះពុម្ពមានកំណត់ត្រឹមតែ​ 50,000 Cyber ​​Spoons តែប៉ុណ្ណោះ​​ដែលនឹងមានតម្លៃប្រហែល $4.10 ហើយដើម្បីទិញគឺគេទិញតាមរយៈកម្មវិធី​ app ទិញទំនិញក្នុងប្រទេសចិន។ វា​គឺ​ជា​យុទ្ធនាការ​ទីផ្សារ​មួយ​ទៀត​ដែល​មើល​ទៅគួរឲ្យចាប់អារម្មណ៍​ អាចឲ្យអតិថិជនសប្បាយក្នុងការបញ្ជាទិញ និងនិយាយតៗគ្នាដូចជាការលេងសើចមួយ។ 

ប្រភពព័ត៌មាន TAXI

 

Hoeun Sokchenda
Hoeun Sokchenda
កញ្ញាគឺជាអ្នកបង្កើតមាតិកាអាហារ និងទីកន្លែងទំនងៗ​។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផែ្នកគ្រប់គ្រងទេសចរណ៍នៅសកលវិទ្យល័យភូមិន្ទភ្នំពេញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ