កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ធនាគារទាំងនេះបានប្រកាសលុបចោលបំណុលទាំងស្រុងជូនដល់បងៗទាហានដែលពលីជីវិតបំពេញប្រតិបត្តិការក្នុងសមរភូមិ មានធនាគារ៖
- ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារជាតិ នៃកម្ពុជាបានប្រកាសនឹងលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
- ធនាគារ វីង បានសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនបានពលី ឬពិការ ក្នុងកិច្ចបំពេញប្រតិបត្តិការដោយផ្ទាល់ អំឡុងពេលជម្លោះព្រំដែនកម្ពុជា–ថៃ។ សម្រាប់យោធិនដែលបានរងរបួស ធនាគារ វីង សម្រេចលុបចោលបំណុល ៧៥%។
- ធនាគារ PPCBank បានប្រកាសលុបចោលបំណុលទាំងស្រុងជូនយោធិនពលីជីវិតដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា និងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ៤លានរៀល ដល់យោធិនពលី និងប្រកាសលុបបំណុល ១០លានរៀល ចំពោះ យោធិនរបួស។
- ធនាគារ ABA សម្រេចលុបចោលទាំងស្រុងនូវ គ្រប់ឥណទានទាំងអស់ របស់អតិថិជន ឬអ្នករួមខ្ចីជាយោធិនពិការ និងយោធិនពលីក្នុងប្រតិបត្តិការផ្ទាល់ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីខ្មែរ។ ថែមពីនេះ ABA ក៏បានបរិច្ចាគទឹកប្រាក់ 1លានដុល្លារអាមេរិក ដើម្បីចូលរួមទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងនានារបស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលកំពុងរងនូវផលប៉ះពាល់ផងដែរ។
- ធនាគារ Phillip Bank កាលពីថ្ងៃទី៣១ ខែកកកដានេះបានប្រកាសនឹងធ្វើការលុបចោលបំណុលទាំងស្រុងជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ក្នុងប្រតិបត្តិការដោយផ្ទាល់នៅសមរភូមិប្រយុទ្ធ អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ។
យ៉ាងណាមិញក្រៅពីធនាគារទាំងនេះក៏មានក្រុមហ៊ុនធនាគារផ្សេងៗជាច្រើនទៀបានប្រកាសសម្រេចលុបចោលបំណុលជូនដល់បងៗកងទ័ពទាហានដែលបានពលីជីវិតក្នុងសមរភូមិដូចគ្នា ដែលនេះបានបង្ហាញពីការគោរពដឹងគុណ និងការស្មារតីរួបរួមសាមគ្គីជាថ្លុកមួយ។