spot_img
spot_img
Homeអនុវត្តន៍វិធីសាស្ត្រ​សម្ងាត់! ដើម្បី​កសាង​ទំនុកចិត្ត​ពីអ្នកដទៃក្នុង​អំឡុងពេល​សន្ទនា​

វិធីសាស្ត្រ​សម្ងាត់! ដើម្បី​កសាង​ទំនុកចិត្ត​ពីអ្នកដទៃក្នុង​អំឡុងពេល​សន្ទនា​

-

ការសន្ទនាប្រកបដោយទំនុកចិត្ត គឺជាគន្លឹះដើម្បីបង្កើតទំនាក់ទំនងល្អ ទាំងក្នុងអាជីព និងក្នុងជីវិតផ្ទាល់ខ្លួន។ ដូច្នេះទំនុកចិត្តមិនមែនជាការអួតអាងនោះទេ តែជាការបង្ហាញពីភាពច្បាស់លាស់និងភាពស្មោះត្រង់។ ខាងក្រោមនេះជាវិធីសាស្ត្រ ៥ យ៉ាងដែលអ្នកអាចអនុវត្តបាន៖

១. ត្រៀមខ្លួនឲ្យបានល្អ
អ្នកកាន់តែមានចំណេះដឹងលើប្រធានបទដែលអ្នកកំពុងនិយាយប៉ុណ្ណា អ្នកក៏កាន់តែមានទំនុកចិត្តខ្ពស់ប៉ុណ្ណោះដែរ។ ហើយភាពភ័យខ្លាចក៏ច្រើនតែកើតចេញពីការមិនដឹងច្បាស់ដែរ។ ដូចនេះមុនពេលកិច្ចសន្ទនាសំខាន់ៗ (ដូចជាការសម្ភាសន៍ ឬការប្រជុំ) សូមចំណាយពេលស្រាវជ្រាវប្រធានបទនោះ។ រៀបចំចំណុចសំខាន់ៗដែលអ្នកចង់និយាយទុកជាមុន។

២. រក្សាទំនាក់ទំនងភ្នែក (Eye Contact)
ទំនាក់ទំនងភ្នែកគឺជាសញ្ញាដ៏ខ្លាំងក្លាបំផុតនៃទំនុកចិត្ត។ វាបង្ហាញថាអ្នកកំពុងផ្តោតអារម្មណ៍ ហើយជឿជាក់លើអ្វីដែលអ្នកកំពុងនិយាយ។ ក្នុងអំឡុងពេលសន្ទនាព្យាយាមរក្សាទំនាក់ទំនងភ្នែកជាមួយអ្នកសន្ទនា ប៉ុន្តែកុំសម្លឹងពួកគេយូរពេក តែរក្សាតុល្យភាពភ្នែកឱ្យសមរម្យ។

៣. ប្រើប្រាស់ភាសាកាយវិការបើកចំហរ
ភាសាកាយវិការរបស់អ្នកអាចបញ្ជាក់បានច្រើនជាងពាក្យសម្ដី។ រីឯឥរិយាបថបិទបាំង (ដូចជាការឱបដៃ ឬការឱនមុខចុះ) បង្ហាញពីភាពមិនប្រាកដប្រជាក្នុងការសន្ទនានោះ។ ដូចនេះក្នុងអំឡុងពេលសន្ទនា ឈរឬអង្គុយដោយខ្នងត្រង់ ដាក់ដៃរបស់អ្នកឲ្យបើកចំហរ ហើយងាកខ្លួនទៅរកអ្នកសន្ទនា។ ហើយកុំភ្លេចការញញឹមតិចៗផងណា ព្រោះវាក៏ជួយកសាងបរិយាកាសវិជ្ជមានផងដែរ។

៤. និយាយឲ្យច្បាស់លាស់ និងមានសម្លេងសមរម្យ
សម្លេងខ្សោយ ឬលឿនពេក បង្ហាញពីភាពភ័យខ្លាច។ ដូចនេះការនិយាយយឺតៗ ច្បាស់លាស់ និងមានសម្លេងល្មម បង្ហាញពីភាពជឿជាក់និងការគ្រប់គ្រងខ្លួនឯង។ ក្នុងអំឡុងពេលសន្ទនា អ្នកគួរព្យាយាមនិយាយឲ្យយឺតតែកុំយឺតពេក និងបញ្ចេញសម្លេងរបស់អ្នកឱ្យបានច្បាស់លាស់។

៥. ផ្តោតលើការស្តាប់ និងសួរសំណួរ
ដើម្បីអាចបង្កើនទំនុកចិត្តមិនមែនមានន័យថាត្រូវតែនិយាយច្រើននោះទេ។ ប៉ុន្តែវាជាការផ្តោតលើការស្តាប់អ្នកដទៃ ជួយកាត់បន្ថយភាពតានតឹងរបស់អ្នកក្នុងការស្វែងរកអ្វីដែលត្រូវនិយាយ។ ដូចនេះអ្នកគួរប្រើពេលដើម្បីស្តាប់ហើយសួរសំណួរបើកចំហរ។ ការធ្វើបែបនេះបង្ហាញថាអ្នកមានការយកចិត្តទុកដាក់ ហើយជឿជាក់ថាអ្នកដទៃនឹងបំពេញចន្លោះនៃការសន្ទនា។

សរុបមក ការកសាងទំនុកចិត្តក្នុងអំឡុងពេលសន្ទនា គឺកើតចេញពីការរួមបញ្ចូលគ្នារវាង ការត្រៀមខ្លួនផ្លូវចិត្ត និង ការបង្ហាញកាយវិការត្រឹមត្រូវ។ ការអនុវត្តន៍ជាប់លាប់នឹងធ្វើឲ្យអ្នកក្លាយជាអ្នកសន្ទនាដ៏មានឥទ្ធិពល។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ