spot_img
spot_img
Homeទូទៅប្រធាន​ក្រុមហ៊ុន TOYOTA បាននិយាយ​ថាការផលិតរថយន្តអគ្គិសនី​មួយ​គ្រឿង​អាច​បង្ក​ការ​បំពុលខ្លាំងស្មើនឹងការ​ផលិត​រថយន្ត Hybrid បី​គ្រឿង​

ប្រធាន​ក្រុមហ៊ុន TOYOTA បាននិយាយ​ថាការផលិតរថយន្តអគ្គិសនី​មួយ​គ្រឿង​អាច​បង្ក​ការ​បំពុលខ្លាំងស្មើនឹងការ​ផលិត​រថយន្ត Hybrid បី​គ្រឿង​

-

ប្រធានក្រុមហ៊ុនតូយ៉ូតា លោក Akio Toyoda ថ្មីៗនេះបានអះអាងថា ការ​ផលិត​រថយន្ត​អគ្គិសនី​មួយ​គ្រឿង​អាច​បង្ក​ការ​បំពុល​ច្រើន​ដូច​ជា​ការ​ផលិត​រថយន្ត Hybrid បី​គ្រឿង​។ លោកបានពន្យល់រឿងនេះដោយចង្អុលបង្ហាញថា ប្រទេសជប៉ុននៅតែផលិតអគ្គិសនីភាគច្រើនរបស់ខ្លួនពីធ្យូងថ្ម និងឧស្ម័ន ដែលមិនមែនជាប្រភពថាមពលស្អាត។ ការអត្ថាធិប្បាយរបស់គាត់បានជំរុញឱ្យមានការជជែកវែកញែកថាតើរថយន្តអគ្គិសនីពិតជាជួយការពារដូចមនុស្សគិតដែរឬទេ?

ទោះជាយ៉ាងណាក៏ដោយ ការសិក្សាពីប្រទេសចិន និងសហរដ្ឋអាមេរិកបង្ហាញថា EVs នៅតែជួយការពារបរិស្ថានជាងរថយន្តធម្មតា។ ខណៈពេលដែលការផលិតថ្មថ្មីសម្រាប់ EVs បណ្តាលឱ្យមានការបំភាយឧស្ម័នខ្ពស់នៅពេលដំបូង ប៉ុន្តែបន្ទាប់ពីបើកបរបានប្រហែល 31,000-45,000 គីឡូម៉ែត្រ រថយន្តអគ្គិសនីកាន់តែស្អាតជាងរថយន្តធម្មតា ឬរថយន្ត Hybrid ថែមពីនេះអ្នកជំនាញយល់ស្របថា EVs នៅតែជាជម្រើសស្អាតជាងមុនសម្រាប់អនាគត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ