តាំងពីនៅក្មេងយើងប្រើខ្មៅដៃហើយធំប្តូរមកប្រើប៊ិចវិញជាប៊ិចពណ៌ខៀវ ត្រូវបានគេស្គាល់ផងដែរថាជាពណ៌ទូទៅនៃប៊ិច។ មនុស្សទូទាំងពិភពលោកចូលចិត្តប៊ិចពណ៌ខៀវ ដែលបណ្តាលឱ្យប៊ិចខៀវមានច្រើន។ មនុស្សឆ្ងល់ថាហេតុអ្វីបានជាវាត្រូវតែមានពណ៌ខៀវនៅពេលដែលពណ៌ខ្មៅមានលក្ខណៈផ្លូវការជាង។
ដូចច្នេះបកស្រាយចម្ងល់៖ ហេតុអ្វីបានជាមនុស្សចូលចិត្តប្រើប៊ិចពណ៌ខៀវ? ទោះបីជាពណ៌ខ្មៅមើលទៅមានលក្ខណៈផ្លូវការជាង
ប៊ិចពណ៌ខៀវ វាត្រូវបានគេចាត់ទុកថាជាពណ៌ប៊ិចដែលតែងតែប្រើសម្រាប់ការសរសេរ ឬកត់ត្រា ព្រោះវាងាយស្រួលក្នុងការអាន ងាយភ្នែក ហើយមានពណ៌ខៀវ ដែលជាពណ៌ត្រជាក់ ផ្តល់អារម្មណ៍សុខស្រួលដល់ភ្នែកនិងធ្វើឱ្យខួរក្បាលមានអារម្មណ៍ស្ងប់ ។ ដូច្នេះវាសមស្របសម្រាប់ការសរសេរខ្លឹមសារនៃព័ត៌មានលម្អិតបន្ថែមដែលមិនត្រូវការការសង្កត់ធ្ងន់ច្រើន ឬសរសេរសារវែងៗ ដោយសារតែប៊ិចពណ៌ខៀវគឺងាយស្រួលបំផុតក្នុងការអានចេញពីពណ៌ប៊ិចទាំងអស់។
ពណ៌ខៀវក៏ជាពណ៌ដ៏ល្អសម្រាប់សរសេរលើឯកសារថតចម្លងផងដែរ។ ដោយសារតែឯកសារថតចម្លងភាគច្រើនមានពណ៌ខ្មៅ និងស។ ការប្រើពណ៌ខៀវគឺជួយឲ្យយើងដឹង និងអាចកំណត់អត្តសញ្ញាណផ្នែកណាមួយជាច្បាប់ចម្លង ឬផ្នែកមួយណាជាផ្នែកដែលយើងបញ្ជាក់ថាត្រឹមត្រូវ ជំនួសឱ្យការប្រើប៊ិចខ្មៅដើម្បីសរសេរផងដែរ។