spot_img
spot_img
Homeទូទៅអាថ៌កំបាំងនៃការប្រើកម្លាំង ២០% ដើម្បីបានផល ៨០%!

អាថ៌កំបាំងនៃការប្រើកម្លាំង ២០% ដើម្បីបានផល ៨០%!

-

តើអ្នកធ្លាប់មានអារម្មណ៍ថា រវល់ពេញមួយថ្ងៃតែហាក់ដូចជាមិនបានសម្រេចការងារអ្វីសោះដែរឬទេ? បញ្ហាពិតប្រាកដវាមិនមែនមកពីអ្នកខ្វះពេលវេលានោះទេ ប៉ុន្តែគឺមកពីអ្នកមិនទាន់ចេះកំណត់អាទិភាពឱ្យបានច្បាស់លាស់។ តាមរយៈគោលការណ៍ “អាទិភាពនិយម” យើងនឹងរៀនពីរបៀបដកខ្លួនចេញពីភាពចលាចល ដើម្បីផ្ដោតលើអ្វីដែលចាំបាច់បំផុត និងមានតម្លៃបំផុតសម្រាប់ជីវិត។ ខាងក្រោមនេះជាវិធីកំណត់អាទិភាពដែលអ្នកគួរតែដឹងៈ

១. ទស្សនវិជ្ជា “តិចតែមានគុណភាព”: ក្នុងលោកដែលបង្ខំឱ្យយើងធ្វើអ្វីៗគ្រប់យ៉ាង គោលការណ៍ Essentialism បង្រៀនយើងឱ្យធ្វើអ្វីដែល “តិចតែល្អជាង”។ វាមិនមែនជាការធ្វើការងារឱ្យបានច្រើននោះទេ តែជាការធ្វើការងារដែល “ត្រឹមត្រូវ”។ អ្នកដែលមិនមានគោលការណ៍នេះ ច្រើនតែរស់នៅតាមការបង្គាប់របស់អ្នកដទៃ (ដូចជា មេការ មិត្តភក្តិ ឬបណ្ដាញសង្គម) ប៉ុន្តែអ្នកដែលចេះកំណត់អាទិភាព គឺជាអ្នកដែលរចនាជីវិតដោយខ្លួនឯង។

២. ឧបករណ៍ជួយសម្រេចចិត្ត

  • ច្បាប់ ៨០/២០: ៨០% នៃលទ្ធផលដែលអ្នកទទួលបាន គឺបានមកពីការប្រឹងប្រែងតែ ២០% ប៉ុណ្ណោះ។ ចូររក ២០% នោះឱ្យឃើញ រួចផ្ដោតលើវា។
  • វិធីសាស្ត្រ ABCDE: កត់ការងារដែលត្រូវធ្វើ រួចដាក់ចំណាត់ថ្នាក់ A (ត្រូវតែធ្វើ), B (គួរធ្វើ), C (ធ្វើក៏បានមិនធ្វើក៏បាន), D (ផ្ទេរឱ្យអ្នកដទៃ), និង E (លុបចោល)។ ចងចាំថា កុំធ្វើការងារ B បើការងារ A មិនទាន់រួច។
  • យុទ្ធសាស្ត្រមើលកាលៈទេសៈ: បែងចែកការងារតាមភាព “បន្ទាន់” និង “សំខាន់”។ គន្លឹះនៃជោគជ័យគឺផ្ដោតលើការងារដែល “សំខាន់ តែមិនបន្ទាន់” ដូចជាការរៀបចំផែនការ និងការរៀនជំនាញថ្មី។ នៅពេលអ្នកចំណាយពេលធ្វើការងារសំខាន់ តែមិនបន្ទាន់ អ្នកនឹងកាត់បន្ថយការងារដែល “ការងារដែលបន្ទាន់ខ្លាំង” (សំខាន់ និងបន្ទាន់) នៅថ្ងៃអនាគត។ វានឹងក្លាយជាបញ្ហាបន្ទាន់ដែលបង្ខំឱ្យអ្នកដោះស្រាយទាំងស្រ្តេសនៅថ្ងៃក្រោយ។

៣. យកឈ្នះភាពភ័យខ្លាចមូលហេតុដែលយើងរារែកមិនហ៊ានកំណត់អាទិភាព ឬផ្លាស់ប្តូរជីវិត គឺមកពីភាពភ័យខ្លាចដែលធ្វើឱ្យយើងសុខចិត្តធ្វើខ្លួនឱ្យ “រវល់ឥតប្រយោជន៍” ដើម្បីជាលេសគេចវេសពីរឿងសំខាន់ពិតប្រាកដ។ ដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុត មិនមែនជាការរង់ចាំឱ្យបាត់ខ្លាចនោះទេ ប៉ុន្តែគឺការបង្កើត “ជ័យជម្នះតូចៗ” ដោយចាប់ផ្ដើមសម្រេចចិត្តធ្វើរឿងដែលសំខាន់បំផុតតែមួយគត់នៅថ្ងៃនេះ ទោះជាវាជារឿងតូចតាចបំផុតក៏ដោយ ដើម្បីកសាងទំនុកចិត្ត និងកម្ចាត់ភាពស្រពិចស្រពិលក្នុងចិត្ត។

ជារួម ជោគជ័យមិនមែនស្ថិតលើការធ្វើកិច្ចការឱ្យបានច្រើនបំផុតនោះទេ ប៉ុន្តែគឺស្ថិតលើការចេះកំណត់អាទិភាពនៃការងារ ហើយចាប់ផ្ដើមកសាងជីវិតដែលមានផលិតភាព និងសេចក្ដីសុខពិតប្រាកដ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ