Zoom ប្រកាសនូវមុខងារថ្មីនៅក្នុងព្រឹត្តិការណ៍ Zoomtopia 2022

48
Zoom ប្រកាសនូវមុខងារថ្មីនៅក្នុងព្រឹត្តិការណ៍ Zoomtopia 2022

Zoom គឺជាវេទិកាសន្និសីទវីដេអូដោយពឹងផ្អែកលើ cloud ដែលយើងអាចប្រើបានសម្រាប់ការប្រជុំតាមវីដេអូ ការប្រជុំជាសំឡេង សិក្ខាសាលាលើបណ្តាញ ការថតការប្រជុំ និងការជជែកផ្ទាល់បានគ្រប់ពេលវេលាគ្រប់ទីកន្លែង។ Zoom ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ 2011 ដោយលោក Eric Yuan ហើយមានទីស្នាក់ការកណ្តាលនៅ San Jose រដ្ឋ California។

គួរបញ្ជាក់ផងដែរថា Zoom ចាប់ផ្ដើមមានការពេញនិយមប្រើប្រាស់បំផុត និងអាចរកចំណូលបានច្រើន អំឡុងពេលជំងឺរាតត្បាតកូវីត-19 ដែលកំពុងវាយលុកទូទាំងពិភពលោកអំឡុងពេលចុងឆ្នាំ 2019 ដោយមនុស្សមានភាពពិបាកក្នុងការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ណាស់ ដូច្នេះកម្មវិធី Zoom ជាជម្រើសដ៏ល្អបំផុតសម្រាប់សហគ្រិន និងមនុស្សគ្រប់គ្នា ដើម្បីធ្វើការទំនាក់ទំនងគ្នា ដូចជាជាកិច្ចប្រជុំ ការសិក្សាតាមអនឡាញ និងការជជែកគ្នាផ្សេងៗតាម Zoom។

Zoomtopia

នាពេលថ្មីៗនេះ Zoom ក៏ចាប់ផ្ដើមប្រកាសនូវមុខងារថ្មីនៅក្នុងព្រឹត្តិការណ៍ Zoomtopia 2022 របស់ខ្លួន ដើម្បីជួយបង្កើនភាពងាយស្រួលកាន់តែខ្លាំងដល់អ្នកប្រើប្រាស់របស់ Zoom។ មុខងារថ្មីនោះ រួមមាន៖

1. Zoom Mail and Calendar

ការប្រើប្រាស់កម្មវិធី Zoom ឥឡូវនេះ មិនចាំបាច់ចាកចេញពីវេទិកា Zoom ដើម្បីចូលប្រើប្រាស់អ៊ីម៊ែល និងប្រតិទិនរបស់ពួកគេទៀតនោះទេ ពីព្រោះសេវាអ៊ីម៊ែល និងប្រតិទិននឹងរួមបញ្ចូលទៅក្នុងកម្មវិធី Zoom ដែលវាបានផ្ដល់ឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលជាងមុន។

គួរបញ្ជាក់ផងដែរថា សេវាកម្មសំបុត្រ (Mail Service) តាម Zoom Mail, Calendar Clients, Zoom Mail និងCalendar Services នឹងមាននៅក្នុងបេតា (beta)។

2. Zoom Spots

មុខងារថ្មីមួយនេះ នឹងបើកដំណើរការជាផ្លូវការនៅដើមឆ្នាំ 2023 ដើម្បីជួយក្នុងការពិភាក្សាកាន់តែមានប្រសិទ្ធភាពជាងមុន ដោយវាជាកន្លែងធ្វើការរួមគ្នាជានិម្មិតរបស់ Zoom តាមរយៈការរក្សាមិត្តរួមការងារ និងសមាជិកក្រុមដើម្បីបន្តទំនាក់ទំនងនៅកន្លែងបើកវីដេអូ។

3. Zoom Virtual Agent

ដំណោះស្រាយ Chatbot និង AI សម្រាប់ការសន្ទនាដ៏ឆ្លាតវៃ ដែលជាកន្លែងដែលអ្នកប្រើប្រាស់អាចប្រើភាសាផ្ទាល់ខ្លួន និង Machine Learning ដើម្បីយល់ និងដោះស្រាយបញ្ហារបស់អតិថិជនបានយ៉ាងឆាប់រហ័ស។ ភ្នាក់ងារនិម្មិត Zoom នេះ នឹងបើកដំណើរការ 24/7 និងផ្តល់នូវបណ្តាញជំនួយជាច្រើន ដើម្បីផ្តល់នូវបទពិសោធន៍ដល់អតិថិជនផ្ទាល់ខ្លួនបានយ៉ាងឆាប់រហ័ស ព្រមទាំងកាត់បន្ថយចំនួននៃការខលទៅកាន់ភ្នាក់ងារ និងសម្រួលដល់ប្រតិបត្តិការអាជីវកម្ម។

4. ការតភ្ជាប់ Team Chat និង In-Meeting Chat នៅលើ Zoom One

ការភ្ជាប់ដើម្បីធ្វើការនៅលើ Zoom One ដែលជាសេវាកម្មទំនាក់ទំនង និងការសហការរួមគ្នា ដែលផ្តល់ឱ្យមនុស្សនូវឧបករណ៍សហការ ដូចជាការជជែកជាក្រុម (Team Chat) ទូរស័ព្ទ ការប្រជុំបែប Whiteboard និងជាច្រើនទៀត ក្នុងគោលបំណងដើម្បីបន្តការសន្ទនា និងរក្សាគម្រោងទៅមុខបានយ៉ាងរលូន។

5. Zoom IQ Virtual Coach

Zoom IQ ផ្ដោតខ្លាំងលើសេវាកម្មលក់ ដោយយើងអាចបង្កើតសេណារីយ៉ូលក់ផ្សេងៗបាន ដើម្បី បង្កើតបរិយាកាសអនុវត្តន៍សម្រាប់ការអភិវឌ្ឍលើការបទបង្ហាញបែបខ្លីៗនៃការលក់ឱ្យមានប្រសិទ្ធភាពជាងមុន ការទទួលបាននូវមតិកែលម្អ និងការផ្ដល់យោបល់តាមពេលវេលាជាក់ស្ដែង អំឡុងពេលសន្ទនាតាមទូរស័ព្ទ។

6. Monetization of apps

អ្នកអភិវឌ្ឍន៍ (Developers ) នឹងអាចរកប្រាក់ចំណូលពីកម្មវិធីដែលផ្តល់ជូននៅក្នុងទីផ្សារកម្មវិធីរបស់ Zoom។

7. Bundle essential apps

អតិថិជនរបស់ Zoom នឹងអាចដាក់កញ្ចប់កម្មវិធី Zoom Meetings ដែលបង់ប្រាក់ និងកម្មវិធី Zoom ជាមួយអ្នកអភិវឌ្ឍន៍មួយចំនួនទៀត។