Homeធុរកិច្ចខុសគ្នាតែ១សេនធ្វើឲ្យអតិថិជនផ្លាស់ប្តូរជម្រើសច្រើនដល់ម្លឹង? ធុរកិច្ចអនុវត្តន៍ ខុសគ្នាតែ១សេនធ្វើឲ្យអតិថិជនផ្លាស់ប្តូរជម្រើសច្រើនដល់ម្លឹង? By Suos Sovanna - June 15, 2017 0 1384 FacebookTwitterPinterestWhatsApp តេស្តសាក ល្បង មួយ ដែល គេ ធ្វើ ឡើង ដើម្បីស្វែង រក ភាព ប្រែ ប្រួល ដែល កើត មាន លើ ជម្រើស ដោយសារ ការ ប្រែ ប្រួល នៃ តម្លៃត្រូវ បាន ប្រព្រឹត្ត ឡើង ដោយ ការ ដាក់ សូកូឡា 2 ប្រភេទ ជា ជ្រើស រើសសម្រាប់ អតិថិជន ។ – សូកូឡា ទី 1 គឺ ជា ប្រភេទ សូកូឡា ដែល មាន Brand ដែល គេ ស្គាល់ និង ទទួល បាន ការ និយម – សូកូឡា ទី 2 គឺ ជា ប្រភេទ សូកូឡា ដែល មាន Brand ថ្មី និង មិន សូវមាន គេ ស្គាល់ ក្រុម អ្នក បង្កើត ការ ពិសោធន៍ នេះ បាន រៀបចំ តុ មួយ ដាក់ សូកូឡា ទាំង ពីរ ប្រភេទ នេះនៅ ក្នុង ហាង កាហ្វេ មួយ ។ នៅ លើ តុដនេះ ពួក គេ ក៏ មាន បន្ថែម ផ្លាក មួយ ដែល សរសេរ ក្នុង ន័យ “ អតិថិជន ម្នាក់ អាច ជ្រើស រើស ទិញ សូកូឡា តែ មួុយ ប្រភេទ តែ ប៉ុណ្ណោះ ” ។ ហើើ យ ចំពោះ តម្លៃ សូកូឡា អតិថិជន អាច ដឹង លុះ ត្រា តែ ពួក គេ ដើរ មក ដល់ តុ ។ ពួក គេ ធ្វើ ដូច នេះ គឺ ដើម្បី សិក្សា ទៅ លើ ការ សម្រេច ចិត្ត ភ្លាម ៗរបស់ អតិថិជន ។ ចំពោះ ការ ពិសោជន៍ លើក ទី មួយ ពួក គេ ដាក់ តម្លៃ សូកូឡា និមួយ ៗ ដូច គ្នា ទៅ នឹង តម្លៃ ក្នុង ទីផ្សារគឺសូកូឡា ប្រភេទ ទី 1 មាន តម្លែ 1.5 សេន រិ ឯ សូកូឡា ប្រភេទ ទី 2 មាន តម្លៃ1 សេន ។ ក្នុងលក្ខខ័ណ្ឌនេះ ពួក គេ បាន លទ្ធ ផល ដែល ដូច ទៅ នឹង ការរំ ពឹង ទុក ។ គេ ស្វែង រក ឃើញ ថា អតិថិជន ម្នាក់ ៗ បាន បង្ហាញ នូវ ការ គិត យ៉ាង សម ហេតុ ផល រៀង ៗ ខ្លួន ។ ពួក គាត់ ប្រៀប ធៀប តម្លៃ និង គុណ ភាព របស់ សូកូឡា ទាំង ពីរ ប្រភេទ មុន ពេល ធ្វើ ការ សម្រេច ចិត្ត ទិញ។ មនុស្ស ភាគ ច្រើន យ់ ថា សូកូឡា ទី1 ជា ជម្រើស ដែល ប្រសើរបំផុត ។ ស្ថិតិ បង្ហាញ ថា មនុស្ស 73% ជ្រើស យក ជម្រើស ប្រភេទ សូកូឡា ទី 1 និង មាន 27% ដែល ជ្រើស យក សូកូឡា ប្រភេទ ទី 2 ។ ចំពោះ ការ ពិសោជន៍ លើក ទី ពីរ ក្រុម អ្នក ពីសោជន៍បាន បញ្ចុះ តម្លៃ ១ សេន ទៅ លើ សូកូឡាទាំង ពីរ ប្រភេទ។ ដូច្នេះ ម្តង នេះ នៅ ពេល អតិថិជន ដើរ មក ដល់ តុពួក គេ មាន ភាព ភ្ញាក់ ផ្អើល ព្រោះ តម្លៃ សូកូឡាទាំង ពីរ ប្រ ភេទ ទាប ជាង តម្លៃ ដែល គេ ចំណាយ រាល់ ដង ។ សូកូឡា ប្រភេទ ទី 1 មាន តម្លែត្រឹម តែ 0.5សេន ប៉ុណ្ណោះ ។ តើ អ្នក យល់ ស្រប ទេ ថា ចំនួន មនុស្សដែល ជ្រើស យក សូកូឡាប្រភេទ ទី 1 នឹង មាន ច្រើន ជាង មុន(ការ ពិសោធន៍ ទី មួយ) ? ព្រោះ នៅ ពេល វា មាន តម្លៃ វា 1.5 សេនអ្នក ទិញ មាន 73% ទៅ ហើយ ចុះទំរាំ ក្នុង ពេលដែល តម្លៃ វា មាន តម្លៃ ត្រឹម តែ 0.5សេន ! វា សម ហេតុ ផល ណាស់ ដែល ចំនួន អ្នក ទិញ សូកូឡាន នេះ មាន ការ កើន ឡើង។ [ad id=”5311″] ក៏ ប៉ុន្តែ ស្ថិតិ ដែល ចេញ ពី ការ ពិសោធន៍ លើ ក ទី ២ នេះ បែរ ជា មាន លទ្ធផល ផ្ទុយ ទៅ វិញ។ តាម ស្ថិតិនៃ ការ ពីសោជន៍ លើក ទី ពីរ នេះ បាន បង្ហាញ ថា អតិថិជន 69% ជ្រើស រើស យក សូកូឡា ប្រភេទ ទី 2 ហើយ មាន ត្រឹម តែ 31%ប៉ុណ្ណោះ ដែល ជ្រើស យក សូកូឡា ប្រភេទ ទី 1 ។ តួរលេខ នេះ បង្ហាញ ថា អតិថិជនជាច្រើន មិន បាន ជ្រើស រើស សូកូឡាដែល ពេញ និយម ទៀតទេ នៅ ពេល ដែល ពួក គេ អាច យក សូកូឡាមួយ ប្រភេទ ផ្សេង ទៀត ដោយ មិន ចំណាយ លុយ ទោះ បី ជា សូកូឡា ផ្សេង នោះជា ម៉ាកថ្មី និង មិន ទាន់ ទទួល បាន ប្រជាប្រិយភាព ច្រើន ក៏ ដោយ។ សរុប មក កា រពិសោធន៍ នេះ គឺ គ្រាន់ តែ ជា ការ បញ្ចុះ តម្លៃ របស់ សូកូឡា ទាំង ពី រ ប្រភេទ ដោយ តម្លៃ 1 សេន ប៉ុណ្ណោះ ប៉ុន្តែ ដោយ សារ តែ មនុស្សភាគ ច្រើន ត្រូវ បាន ទាក់ ទាញ និង ចាប់ អារម្មណ៍ ជាមួយ ជម្រើស FREE! ជម្រើស FREE!របស់ ម៉ាក ថ្មី មួយ ក៏ បាន បង្ក រ ឲ្យ មាន ការ ធ្លាក់ ចុះ 40% នៃតួលេខ លក់ របស់ ម៉ាក ពេញ និយម មួយ ។ Tagsfree choicepricing FacebookTwitterPinterestWhatsApp Previous articleអ្វីខ្លះជាទ្រព្យនៅក្នុងស្ថាប័នរបស់យើង?Next articleរឿង១៨យ៉ាងដែលខ្ញុំសង្ឃឹមថាមានគេបានប្រាប់ខ្ញុំនៅពេលដែលខ្ញុំមានអាយុ១៨ឆ្នាំ Suos Sovannahttp://www.kumnitcreative.comអំពី អ្នកនិពន្ធៈ សុវណ្ណា គឺជាសហស្ថាបនិកនៃហាងសៀវភៅអញឡាញអ្នកអាន និងជាអ្នកគ្រប់គ្រងផ្នែកទីផ្សារទំនើបនៅស្ថាប័នដដែលនេះ។ រៀនពីអ្វីថ្មីៗ អនុវត្តន៍ Wiens ណែនាំពីគន្លឹះទាំង 6 ដោះស្រាយអារម្មណ៍ Burnout អនុវត្តន៍ 5 ឥរិយាបថដែលអាចធ្វើឲ្យបែកបាក់ក្រុមបាន អនុវត្តន៍ 4 គេហទំព័រ សម្រាប់ធ្វើតេស្ដបុគ្គលិកលក្ខណៈ MBTI ដោយឥតគិតថ្លៃ អត្ថបទថ្មិៗ Wiens ណែនាំពីគន្លឹះទាំង 6 ដោះស្រាយអារម្មណ៍ Burnout May 3, 2024 5 យុទ្ធសាស្ត្រទីផ្សារសំខាន់ៗ ដែលអាចចាប់យកចំណែកទីផ្សារវិស័យអាហារបាន May 2, 2024 5 ឥរិយាបថដែលអាចធ្វើឲ្យបែកបាក់ក្រុមបាន May 2, 2024 សហរដ្ឋអាមេរិកចេញច្បាប់ហាមឃាត់មិនឲ្យប្រើ TikTok April 27, 2024 5 ចំណុចមិនបាច់ប្រកួតប្រជែងតម្លៃ ក៏អាចក្លាយជាអាជីវកម្មលេចធ្លោបាន April 26, 2024 អ្នកប្រើ Apple Vision Pro លែងសូវមានការចាប់អារម្មណ៍ April 25, 2024