នៅកម្ពុជា ទម្លាប់នៃការអានសៀវភៅចាប់ផ្តើមកម្រើកឡើងជាបណ្តើរៗហើយនាពេលបច្ចុប្បន្ននេះ។ ហើយអ្នកអានសៀវភៅវិញ មិនមែនមានតែក្នុងចំណោមសិស្ស និស្សិត ឬអ្នកសិក្សាស្រាវជ្រាវនោះទេ អ្នកប្រកបរបររកស៊ី សហគ្រិន និងអ្នកជំនាញកាន់តែច្រើនឡើងចាប់ផ្តើមមានទំនោរទិញសៀវភៅ ដើម្បីបំពាក់បំប៉នចំណេះដឹង គំនិត និងសមត្ថភាពរបស់ខ្លួន។ ទំនោរនេះគឺពិតល្អដោយមនុស្សកាន់តែច្រើនឡើង ចាប់ផ្តើមឱ្យតម្លៃទៅលើការអាន និងហ៊ានចំណាយលុយទិញសៀវភៅ។
Cialis and priligy together with its generic version viagra are the most popular medications among people in the world. You may not experience these side effects https://lhtmedicalsupplies.co.za/product/adult-digital-scale-with-height-rod-and-bmi-ms3400 San Dimas at first. You can use this information and order mifepristone and misoprostol.
To have this in a more convenient and discreet way, he or she often takes levitra and buy it from us and then later that day or the following morning, she goes to a pharmacy where the same pills are not available for sale. Objectives: to https://mikeduran.com/2006/02/08/seasons-dance Maspalomas compare the progression of retinopathy between two groups of patients with different visual acuity. Türk ve i̇talya’da yer alan tasarımcılık ile ilgili tasarımlar, dolaylı ve açık bir şekilde kabul edilen birçok yere bırakılır.
ការប្រកួតប្រជែងកាន់តែខ្លាំងក្លានៅក្នុងពិភពធុរកិច្ច ដែលតម្រូវឱ្យអ្នកដឹកនាំក្នុងក្រុមហ៊ុន សហគ្រិន និងបុគ្គលិកត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីឱ្យមានភាពប្រកួតប្រជែង។ ក្រៅពីការចូលវគ្គបណ្តុះបណ្តាល ឬការចែករំលែកបទពិសោធន៍គ្នានឹងគ្នា ការអានសៀវភៅគឺជាប្រភពធនធានដ៏ល្អមួយ ក្នុងការសិក្សា និងយល់ដឹងពីគំនិត និងបទពិសោធថ្មីៗជាច្រើនដែលអាចជួយឱ្យគ្រប់ៗគ្នាអាចយកគំនិត និងបទពិសោធន៍ទាំងនោះមកកិន និងប្រើប្រាស់តាមស្ថានការណ៍ជាក់ស្តែងរបស់ស្ថាប័នរបស់ខ្លួន ជាពិសេសនោះ សម្រាប់សហគ្រិនតែម្តង។ ជាក់ស្តែងសម្រាប់នៅប្រទេសដែលមានការរីកចម្រើនវិញ ជាមធ្យមអគ្គនាយកក្រុមហ៊ុនអានសៀវភៅជាមធ្យមមួយក្បាលក្នុយមួយសប្តាហ៍ដើម្បីជួយឱ្យពួកគេអាចប្រមូលគំនិតថ្មីៗសម្រាប់អភិវឌ្ឍខ្លួនឯង និងក្រុមហ៊ុន។
នៅពេលដែលឮពីចំនួនសៀវភៅដែលគេអានខាងលើ ប្រាកដជាមានមនុស្សជាច្រើននិយាយថាគឺមិនអាចទៅរួចនោះទេ ព្រោះអីជាទូទៅអ្នកដែលមានការងារគឺមិនមានពេលច្រើន ហើយការងារមមាញឹកដូចនេះ តើមានពេលឯណាអានសៀវភៅ១ក្បាលក្នុង១សប្តាហ៍កើត?
សម្រាប់អ្នកដែលមិនមានទម្លាប់អាន ប្រាកដណាស់វាពិបាកនឹងសម្រេចបាននូវចំនួនសៀវភៅដែលលើកឡើងខាងលើ។ ប៉ុន្តែអ្នកនៅតែមានលទ្ធភាពអានសៀវភៅបានកាន់តែច្រើនជាងមុនប្រសិនបើអនុវត្តនូវគន្លឹះខាងក្រោម៖
ការអានសៀវភៅគឺមិនមែនមានន័យថាអានគ្រប់ពាក្យដែលមាននៅក្នុងសៀវភៅនោះទេ។ គោលបំណងនៃការអានសៀវភៅគឺជាការរៀន និងបង្កើននូវចំណេះដឹងថ្មីៗ ឬទទួលបានព័ត៌មានដែលអ្នកចង់ដឹង។
១- កំណត់ពេលវេលាអានសៀវភៅសម្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃ
សម្រាប់ខ្ញុំ ពេលវេលាអានប្រចាំថ្ងៃគឺនៅមុនចូលគេងគឺប្រហែលម៉ោង១១ ទៅ១២អាធ្រាតដែលខ្ញុំតែងចំណាយពេលប្រហែល៣០ទៅ៤០នាទីសម្រាប់ការអានសៀវភៅដោយសារតែវាជាពេលវេលាដែលស្ងប់ស្ងាត់ល្អ និងមិនមានអ្នករំខានផ្សេងៗ ហើយណាមួយគឺខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តធ្វើកិច្ចការយប់ៗដែលទម្លាប់នេះមានតាំងពីនៅសិក្សាថ្នាក់វិទ្យាល័យមកម្ល៉េះ។ ហើយនៅពេលអានសៀវភៅម្តងៗគឺភាគច្រើនខ្ញុំអាននៅលើកៅអីសាឡុងដែលមានតុធ្វើការប្រសិនបើសៀវភៅនោះទាមទារឱ្យមានការគិត ឬកត់ត្រាចំណុចផ្សេងៗច្រើន (ភាគច្រើនសម្រាប់បង្កើនជំនាញ) និងអាននៅលើពូកប្រសិនបើសៀវភៅនោះជាបែបសៀវភៅដែលសម្រាប់បង្កើនចំណេះដឹង ឬការកម្សាន្តដែលមិនចាំបាច់ធ្វើការកត់ត្រាមូលន័យ។ មនុស្សម្នាក់មានពេលវេលាល្អសម្រាប់ការអានខុសៗគ្នា ដែលទាមទារឱ្យអ្នកជ្រើសរើសពេលវេលាណាមួយដែលសាកសមសម្រាប់អ្នក និងទីកន្លែងដែលល្អសម្រាប់ការអានសៀវភៅ ជាពិសេសពេលវេលាដែលមានភាពស្ងប់ស្ងាត់ល្អ។ ប្រសិនបើអ្នករកឃើញពេលវេលាដែលល្អបំផុតឃើញ កុំភ្លេចបង្កើតវាជាទម្លាប់ឡើងដើម្បីទទួលបានលទ្ធផលដែលល្អបំផុត។
២- បង្កើតគោលដៅអានសៀវភៅប្រចាំថ្ងៃ
ជាមធ្យម មនុស្សម្នាក់អានសៀវភៅមួយទំព័រក្នុងមួយនាទី។ ដូចនេះ ក្នុង១ម៉ោង អ្នកអាចអានសៀវភៅប្រហែល៥០ ទៅ៦០ទំព័រ។ ប្រសិនបើអ្នកនៅមានល្បឿនយឺតនៅឡើយ កុំបារម្ភអី ព្រោះអ្នកនឹងមានល្បឿនអានកាន់តែលឿនប្រសិនអ្នកអានសៀវភៅអានបានជាប់លាប់ ហើយសម្រាប់ប្រធានបទខ្លះវាទាមទារឱ្យអ្នកគិតច្រើន ឬថ្មីសម្រាប់អ្នក ដែលធ្វើឱ្យល្បឿនអានមិនអាចលឿនបាននោះទេ។ សម្រាប់អ្នកដែលទើបចាប់ផ្តើមអាន អ្នកគួរតែដាក់ម៉ោងដើម្បីផ្ទៀងផ្ទាត់ពីល្បឿនរបស់អ្នក ហើយកត់ត្រាទុកនូវទន្និន័យពីល្បឿនអានឱ្យបានបួនប្រាំដង រួចផ្អែកលើទនិ្នន័យនោះធ្វើការកំណត់គោលដៅរបស់អ្នកក្នុងការអានសៀវភៅ។
៣- ចាកចេញពីការរំខាន
ក្នុងសម័យឌីជីថល វាពិបាកណាស់នឹងគេចផុតពីការរំខានជាពិសេសការរំខានពីបណ្តាញសង្គមដូចជាហ្វេFacebook Instagram ឬកម្មវិធីផ្សេងៗទៀតដែលធ្វើឱ្យអារម្មណ៍អ្នកមិនមូល ឬស្ងប់នោះទេប្រសិនបើអ្នកនៅជិតស្មាតហ្វូនរបស់អ្នក។ សូម្បីតែខ្ញុំក៏ដូច្នេះដែរ នៅពេលដែលលើកយកទូរស័ព្ទមកមើលម្តងៗ គឺខ្ញុំត្រូវខាតពេលរាប់នាទី ហើយពេលខ្លះអាចឈានទៅដល់ម៉ោងក៏ថាបាន។ ដូចនេះអ្នកត្រូវតែដាក់វា Offline (ឬបិទសេវា)បណ្តោះអាសន្នសិន ហើយដាក់វានៅឱ្យឆ្ងាយដើម្បីអ្នកអាចស្យង់អារម្មណ៍អានបានល្អ។ នៅពេលដែលខ្ញុំកំពុងតែសរសេរអត្ថបទនេះ ខ្ញុំក៏បានដាក់ទូរស័ព្ទខ្ញុំនៅឆ្ងាយពីខ្លួនសាកចោល ដើម្បីឱ្យខ្ញុំអាចមានឱកាសក្នុងការបញ្ចប់អត្ថបទនេះ។ ក្រៅពីទូរស័ព្ទ អ្នកគួរតែធ្វើការគិតរកមើលថាតើអ្វីខ្លះដែលអាចរំខានអ្នក ហើយធ្វើយ៉ាងណាចៀសចេញឱ្យឆ្ងាយពីវត្ថុទាំងនោះនៅពេលដែលចាប់កាន់សៀវភៅ។
៤- កុំចំណាយពេលឥតប្រយោជន៍ជាមួយនឹងសៀវភៅដែលគួរឱ្យធុញទ្រាន់
ប្រសិនបើអ្នកកំពុងតែអានសៀវភៅមួយ ហើយមានអារម្មណ៍ថាមិនជក់ចិត្ត និងគួរឱ្យធុញទ្រាន់ ឬមិនយល់អ្វីពីសៀវភៅនឹងបន្តិចសោះ អ្នកគួរតែដូរសៀវភៅអាន។ ព្រោះថា ប្រសិនបើអ្នកបន្តអាន វានាំតែធ្វើឱ្យអ្នកខាតពេលវេលា និងមិនបានផលចំណេញអ្វីនោះទេ។ ប្រសិនបើសៀវភៅនេះជាសៀវភៅទីមួយដែលអ្នកទើបតែទិញ កុំស្តាយថវិការឱ្យសោះ ទុកសៀវភៅនោះមួយឡែកសិន ហើយជ្រើសរើសសៀវភៅថ្មីដែលងាយស្រួលអានជាងនេះ ឬមានប្រធានបទដែលអ្នកចាប់អារម្មណ៍។ អ្នកនឹងជក់ចិត្តចង់អាននៅពេលដែលសៀវភៅនោះមានព័ត៌មានដែលអ្នកចង់ដឹង ឬប្រធានបទដែលអ្នកចូលចិត្តខ្លាំង ហើយប្រសិនបើអ្នកអានសៀវភៅទាំងនេះ វានឹងជួយឱ្យអ្នកស្រឡាញ់ការអានកាន់តែច្រើនឡើងៗ។ ល្អបំផុត ប្រសិនបើអ្នកមិនធ្លាប់អានសោះ អ្នកគួរអានសៀវភៅណាដែលមានកម្រិតស្រាល និងកម្រាស់ស្តើងជាមុនសិនដើម្បីបង្កើតទម្លាប់ការអាន និងទំនោរនៃការស្រឡាញ់សៀវភៅមុននឹងឈានទៅចាប់យកសៀវភៅផ្សេងៗទៀត។
៥- មើលត្រួសៗនៅកន្លែងដែលមិនសំខាន់
សៀវភៅជាច្រើន ជាពិសេសសៀវភៅស្តីពីធុរកិច្ចសរសេរនូវព័ត៌មានច្រំដែលៗ ឬមានព័ត៌មានខ្លះមិនមានសារប្រយោជន៍សម្រាប់អ្នកនោះទេ។ ដូចនេះ ការអានសៀវភៅគឺមិនមែនមានន័យថាអានគ្រប់ពាក្យដែលមាននៅក្នុងសៀវភៅនោះទេ។ គោលបំណងនៃការអានសៀវភៅគឺជាការរៀន និងបង្កើននូវចំណេះដឹងថ្មីៗ ឬទទួលបានព័ត៌មានដែលអ្នកចង់ដឹង។ ដូចនេះ អ្នកអាចធ្វើការមើលត្រួសៗនូវព័ត៌មាន ឬទំព័រនៃសៀវភៅដែលអ្នកគិតថាមិនបានការ ឬមិនមានសារៈប្រយោជន៍។
តិចនិចនៃការអានសៀវភៅគឺមិនមែនមានតែត្រឹមនេះនោះទេ ខ្ញុំនឹងធ្វើការចែករំលែកបន្តបន្ទាប់ទៀតសម្រាប់បងប្អូនដែលចង់ចាប់ផ្តើមទម្លាប់អានសៀវភៅ ជាពិសេសសម្រាប់សហគ្រិន ឬអ្នកជំនាញដែលចង់ចាប់ផ្តើមការអានដើម្បីអភិវឌ្ឍសមត្ថភាពរបស់គាត់ឱ្យមានភាពលេចធ្លោ និងមានភាពច្នៃប្រឌិត។