spot_img
spot_img
Homeអចលនវត្ថុឆ្នាំណា​ក៏​ឮថាទីផ្សារអចលនទ្រព្យជិត​ធ្លាក់ តែអ្នកជោគជ័យ​ក្នុងវិស័យនេះចេះតែកើនឡើង

ឆ្នាំណា​ក៏​ឮថាទីផ្សារអចលនទ្រព្យជិត​ធ្លាក់ តែអ្នកជោគជ័យ​ក្នុងវិស័យនេះចេះតែកើនឡើង

-

វិស័យអចលនទ្រព្យ​គឺជាវិស័យ​ដ៏ពុះកញ្ច្រោល​ ហើយ​ក៏ជាវិស័យសសរ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ចជាតិ​យ៉ាងសំខាន់ផងដែរ ជាពិសេស​ជិត​១​ទស្សវត្សន៍​កន្លង​មក​នេះ។ មានមនុស្សមិនតិចទេ​ដែលតែងតែ​តាមដាន​ និងចង់ដឹងពីវិស័យនេះ ហើយ​ចង់​ប្រឡូក​ចូល​ដើម្បីទទួលបានផលចំណេញ​ពី​ការវិនិយោគ ឬក៏ការរកស៊ី​ដែលពាក់ព័ន្ធ​នឹងអចលនទ្រព្យ។

ទន្ទឹម​នឹងនេះ ក៏​មាន​ការលើកឡើងជារឿយៗផងដែរថា វាជិតដល់ពេលផ្ទុះ វាជិត​ដល់ពេល​ធ្លាក់ហើយ វាជិតដល់ពេលលែងទៅមុខហើយផងដែរ ហើយក៏ព្រមានកុំឱ្យមានធ្វើការទិញ​លក់ ឬក៏វិនិយោគ​ដើម្បីចៀសវាង​ពីហានិភ័យ ឬក៏ការខាតបង់។ មានអ្នកថាល្អ ហើយ​ក៏មានអ្នក​ព្រមានផងដែរស្តីពីឱកាស​ក្នុងវិស័យនេះ តើយើងគួរស្តាប់ខាងណា?

លោកគាម សៀកឡុង ស្ថាបនិក និងជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាលក្រុមហ៊ុន Century 21 Dream Propertyលើកឡើងនៅលើបណ្តាញសង្គមថា “ពេលខ្ញុំចូលប្រឡូកក្នុងវិស័យអចលនវត្ថុនៅឆ្នាំ២០១៥ មានអ្នកថាខុសពេលហើយ គឺដល់ពេលទីផ្សារធ្លាក់ចុះ បើកាលពីឆ្នាំ២០១៤វិញ គេលក់ខុនដូ ដូចលក់នំ ជាបន្តបន្ទាប់នៅឆ្នាំ២០១៦ ឆ្នាំ២០១៧ ជាពិសេសឆ្នាំ២០១៨ មានអ្នកវិភាគនិយាយថា ទីផ្សារប៉ោងដល់ពេលផ្ទុះហើយ មកដល់ឆ្នាំ២០១៩ និង ២០២០នេះ នៅតែលឺពាក្យនេះទៀត ហើយក៏មានអ្នកប្រាប់ថាគាត់រកស៊ីមុខរបរនេះ១០ឆ្នាំ ១៥ឆ្នាំហើយ ស្ទើរតែដាច់បាយ ពិបាកខ្លាំងណាស់ បើឈប់បានឈប់ទៅ គាត់បន្ទោសទៅលើមុខរបរ ស្ថានភាពខាងក្រៅ ឬទីផ្សារស្ងាត់។ល។ និង។ល។”

“តែបើបងប្អូនសង្កេតតាមដាន នឹងឃើញមនុស្សជាច្រើនកំពុងមានបានជាមួយនឹងវិស័យមួយនេះ ឧកញ៉ាកើនឡើង ក្រុមហ៊ុនកាន់តែច្រើន កាន់តែធំ ពង្រីក និង គម្រោងពង្រីកគ្រប់ខេត្ត-ក្រុង ហើយអ្នកទាំងនោះមិនដែលឃើញបន្ទោសកត្តាខាងក្រៅសោះ តែបែជាមើលឃើញ និង ចេះកែច្នៃទៅជាឱកាសគ្រប់ពេល”

លោកគាម សៀកឡុង​បានបន្តថា “តែបើបងប្អូនសង្កេតតាមដាន នឹងឃើញមនុស្សជាច្រើនកំពុងមានបានជាមួយនឹងវិស័យមួយនេះ ឧកញ៉ាកើនឡើង ក្រុមហ៊ុនកាន់តែច្រើន កាន់តែធំ ពង្រីក និង គម្រោងពង្រីកគ្រប់ខេត្ត-ក្រុង ហើយអ្នកទាំងនោះមិនដែលឃើញបន្ទោសកត្តាខាងក្រៅសោះ តែបែជាមើលឃើញ និង ចេះកែច្នៃទៅជាឱកាសគ្រប់ពេល។ ឆ្នាំ២០១៥ Office ទី១របស់ខ្ញុំនៅទូលទំពូង ជួលបានត្រឹម១ឆ្នាំ ពុំមានលទ្ធភាពជួលបន្តក៏ផ្លាស់មកក្នុងបុរីពិភពថ្មីនៅឆ្នាំ២០១៧បណ្តោះអាសន្នចាប់ផ្តើមពីមនុស្ស២នាក់ ហើយដូរម្តងទៀតនៅខែ៩ឆ្នាំ២០១៩ ដោយសារក្រុមការងារកាន់តែច្រើន ហើយមកដល់ថ្ងៃនេះ ក្នុងឆ្នាំ២០២០ Officeនេះបានក្លាយជាកម្មសិទ្ធិស្របច្បាប់របស់ខ្ញុំហើយ។ យើងក៏បានពង្រីកសាខានៅច្បារអំពៅនិង ជ្រោយចង្វារនៅដើមឆ្នាំ និង ពាក់កណ្តាលឆ្នាំ២០១៩ ផងដែរ។ តែបើក្រឡេមើលទៅក្រោយ ពីពេលចាប់ផ្តើម រហូតដល់ចុងឆ្នាំ២០១៦ នៅពេលដែលខ្ញុំអស់លុយពីខ្លួន និង យកឡានទៅបញ្ចាំ «ខ្ញុំបានបន្ទោសលើខ្លួនឯង គ្មានចំណេះដឹង គ្មានជំនាញ មិនចេះលក់ និង គ្មានបទពិសោធន៏» លោតចូលវិស័យនេះទាំងទទឹងទិស គ្មានគ្រឹះ ដូចនេះហើយមានតែការវិនិយោគលើខ្លួនឯង រៀនសូត្រជាប្រចាំ ជាមនុស្សទឹកកន្លះកែវ រៀនផង អនុវត្តន៍ផង សេពគប់មនុស្សពូកែៗ ទើបអាចរកផ្លូវចេញពីពិភពងងឹតបាន។”​

តើអ្នកចង់ក្លាយជាមនុស្ស​​ជោគជ័យពេលទីផ្សារល្អ និងជោគជ័យ​ពេលទីផ្សារត្រឹង ឬក៏ជាអ្នកបរាជ័យក្នុងទីផ្សាមិនល្អ ហើយ​ក៏នៅតែបរាជ័យ​ពេលទីផ្សារល្អ?ចម្លើយ​ គឺអាស្រ័យលើជម្រើស និងសមត្ថភាព​របស់អ្នក!

ខាង​លើគឺជា​លើកឡើង​ពីបទពិសោធន៍ជាក់ស្តែង​មួយក្នុងវិស័យអចលនទ្រព្យ ហើយតើយើងគួរជឿដែរឬទេថា​នៅតែមានឱកាស? ចង់ក្លាយជា​អ្នកជោគជ័យ​ពិតប្រាកដគឺ​ត្រូវចេះគិតពិចារណា ថ្លឹងថ្លែង និងចេះវាយតម្លៃស្ថានភាព។ ប្រសិន​បើយើងជា​មនុស្ស​គេថាឆ្វេងៗ ស្តាំៗនោះ ប្រាកដណាស់យើង​នឹង​មានហានិភ័យខ្ពស់ ព្រោះ​យើង​មិនមានឯករាជ្យ​ក្នុង​ការគិត ហើយ​មិន​ចេះ​ច្នៃ​បញ្ហា​ទៅជា​ឱកាស។ ទោះជា​ទីផ្សារ​ល្អយ៉ាងណា​ក៏ដោយ ក៏​គង់នៅមានអ្នកបរាជ័យ ហើយដើរចេញដោយសារតែអសមត្ថភាព និងមិនអាច​ដោះស្រាយបញ្ហាបាន។ ផ្ទុយ​មកវិញ ទោះជា​មានបញ្ហា ឬវិបត្តិធំយ៉ាងណាក៏ដោយ តួរយ៉ាងនៅក្នុងជំនាន់​ឆ្នាំ​២០០៩ ក៏មានតារាជាច្រើនបានរះ និងទទួលបានជោគជ័យ​យ៉ាងក្រាស់ក្រែល។ តើអ្នកចង់ក្លាយជាមនុស្ស​​ជោគជ័យពេលទីផ្សារល្អ និងជោគជ័យ​ពេលទីផ្សារត្រឹង ឬក៏ជាអ្នកបរាជ័យក្នុងទីផ្សាមិនល្អ ហើយ​ក៏នៅតែបរាជ័យ​ពេលទីផ្សារល្អ?ចម្លើយ​ គឺអាស្រ័យលើជម្រើស និងសមត្ថភាព​របស់អ្នក!

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ