spot_img
spot_img
Homeយុទ្ធសាស្ត្រលក់ឈ្វេងយល់ពី ការផ្ដល់សេវាកម្មអតិថិជន (Customer Service)

ឈ្វេងយល់ពី ការផ្ដល់សេវាកម្មអតិថិជន (Customer Service)

-

នៅពេលដែលអ្នកបានលឺពាក្យថា “ការផ្ដល់សេវាកម្មអតិថិជន” តើអ្នកគិតលើអ្វីមុនគេ? ហើយហេតុអ្វីបានជាវាសំខាន់នៅក្នុងអាជីវកម្ម? នៅក្នុងអត្ថបទមួយនេះ នឹងបង្ហាញអ្នកលម្អិតអំពី ការផ្ដល់សេវាកម្មអតិថិជន។

តើអ្វីជា ការផ្ដល់សេវាកម្មអតិថិជន?

ការផ្ដល់សេវាកម្មអតិថិជន គឺសំដៅលើការចេះជួយអតិថិជនដោះស្រាយបញ្ហា ការបង្រៀនអតិថិជនពីរបៀបប្រើប្រាស់ផលិតផលសេវាកម្ម ការឆ្លើយតបរាល់ចម្ងល់របស់អតិថិជន និងបំពេញតម្រូវការអតិថិជន។

ប្រភេទនៃការផ្ដល់សេវាកម្មអតិថិជន

ខាងក្រោមនេះ ជាប្រភេទនៃការផ្ដល់សេវាកម្មអតិថិជនសំខាន់ៗដែលគេពេញនិយម រួមមាន៖

1. ការទំនាក់ទំនងតាមរយៈទូរស័ព្ទ

ក្រុមហ៊ុនជាច្រើនបានផ្តល់សេវាកម្មអតិថិជនជាចម្បងតាមរយៈអន្តរកម្មតាមទូរស័ព្ទ ដោយអតិថិជនទូរស័ព្ទទៅខ្សែទូរស័ព្ទបន្ទាន់របស់ក្រុមហ៊ុន ហើយអ្នកតំណាងផ្នែកសេវាកម្មអតិថិជនលើកទូរស័ព្ទ ប៉ុន្តែការផ្ដល់សេវាកម្មតាមទូរស័ព្ទកំពុងមានភាពធ្លាក់ចុះ និងគ្មានប្រសិទ្ធភាពប៉ុន្មានទេ នាពេលបច្ចុប្បន្ននេះ។

2. Text Messages

សំដៅលើ ការទំនាក់ទំនងតាមរយៈការឆ្លើយតបសារអតិថិជន។

3. សេវាកម្មដោយខ្លួនឯង (Self-Service)

សំដៅលើការបង្កើតអត្ថបទ ឬវីដេអូណែនាំជាជំហានៗនៃការប្រើប្រាស់ផលិតផលសេវាកម្ម ពីព្រោះអតិថិជនភាគច្រើនចូលចិត្តនូវព័ត៌មានដែលពួកគេត្រូវការបានយ៉ាងឆាប់រហ័ស ដោយមិនចាំបាច់ទូរស័ព្ទឬរងចាំការឆ្លើយតបសារជាដើម។

4. Messaging (ការផ្ញើសារ)

ការផ្ញើសារអាចមានទម្រង់ជាច្រើន ដូចជាការផ្ញើសារជាអត្ថបទ(Text Messages) កម្មវិធីផ្ញើសារ និងការផ្ញើសារដោយផ្ទាល់នៅលើបណ្តាញសង្គម។

5. សេវាកម្មអតិថិជននៅលើបណ្តាញសង្គម

ជាវិធីថ្មីមួយទៀតដែលអាជីវកម្មកំពុងទំនាក់ទំនងជាមួយអតិថិជនញឹកញាប់នៅលើបណ្ដាញសង្គម តាមរយៈការឆ្លើយតប Comment ក្រោយពីបានផ្សព្វផ្សាយផលិតផលជាដើម។

6. សេវាកម្មផ្ទាល់

ជាការផ្ដល់សេវាកម្មដោយជួបផ្ទាល់ជាមួយនឹងអតិថិជន។

សារៈសំខាន់នៃការផ្ដល់សេវាកម្មអតិថិជន

  • អាចរក្សាអតិថិជនដ៏ស្មោះត្រង់បានកាន់តែច្រើន (បើសេវាកម្មអតិថិជនល្អ)
  • សេវាកម្មអតិថិជន តំណាងឱ្យរូបភាពម៉ាកយីហោបេសកកម្មនិងគុណតម្លៃរបស់ក្រុមហ៊ុនឬរបស់អ្នកលក់ផ្ទាល់
  • អតិថិជនរីករាយនឹងជួយអ្នកណែនាំទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ និងអ្នកផ្សេងទៀតឱ្យស្គាល់ពីម៉ាកយីហោរបស់អ្នក
  • អតិថិជនហ៊ានចំណាយច្រើនចំពោះក្រុមហ៊ុនដែលផ្តល់សេវាកម្មអតិថិជនល្អ
  • សេវាកម្មអតិថិជន បង្កើនគុណតម្លៃជីវិតរបស់អតិថិជន ដោយធ្វើឱ្យពួកគេមានការពេញចិត្តនិងបំពេញនូវអ្វីដែលពួកគេចង់បានបំផុតក្នុងជីវិត
  • បង្កើតឱកាសទីផ្សារ (បើសេវាកម្មអតិថិជនមានលក្ខណៈសកម្ម)
  • អតិថិជនរំពឹងថាសេវាកម្មមានគុណភាពខ្ពស់
  • សេវាកម្មអតិថិជន អាចដោះស្រាយបញ្ហាអតិថិជន និងនាំឱ្យមានប្រាក់ចំណូលកាន់តែច្រើន
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ