spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងដំណាក់កាលធ្វើវីដេអូ សម្រាប់ប្រើនៅក្នុងអាជីវកម្ម

ដំណាក់កាលធ្វើវីដេអូ សម្រាប់ប្រើនៅក្នុងអាជីវកម្ម

-

នៅក្នុងអាជីវកម្មមួយ ចាំបាច់ណាស់ក្នុងការធ្វើវីដេអូដើម្បីធ្វើទីផ្សារ និងប្រើនៅក្នុងអាជីវកម្ម ដូច្នេះខាងក្រោមនេះ ជាដំណាក់កាលក្នុងការធ្វើវីដេអូឱ្យមានភាពរលូន។

1. ផែនការធ្វើវីដេអូ
  • កំណត់គោលបំណងដើម្បីថតឱ្យបានរួចរាល់
  • នរណាជាអ្នកទស្សនាគោលដៅរបស់អ្នក?
  • តើអ្នកនឹងផ្សព្វផ្សាយវីដេអូនេះ នៅក្នុងបណ្ដាញសង្គមមួយណា?
  • កំណត់ពេលវេលាដើម្បីចាប់ផ្ដើមថត
  • តើការថតនោះ ត្រូវចំណាយថវិកាឬទេ? បើចំណាយ ត្រូវកំណត់កញ្ចប់ថវិកាត្រៀមឱ្យបានម៉ត់ចត់?
  • នៅក្នុងវីដេអូនោះ តើអ្នកនឹងដាក់បញ្ចូលអ្វីខ្លះ? ឧទាហរណ៍៖ ត្រូវការបន្ថែម Lower third, Animated video និងអ្វីផ្សេងទៀត តាមការកំណត់របស់អ្នកចង់បាន។
  • សិក្សាលម្អិតពីតម្រូវការ និងចំណុចសំខាន់ៗ ដើម្បីជាធាតុផ្សំក្នុងការធ្វើឱ្យវីដេអូនោះសម្រេចបានជោគជ័យតាមការកំណត់
2. Script សម្រាប់វីដេអូ

មុននឹងអាចថតបាន លុះត្រាតែសរសេរនូវ Script ជាមុនសិន ដោយក្នុងនោះ ត្រូវបង្ហាញពីគោលបំណងនៃវីដេអូ ខ្លឹមសារដែលអាចទាក់ទាញអ្នកទស្សនា និងបញ្ចូលចំណេះដឹងអប់រំ ក៏ដូចជាពន្យល់លម្អិតដែលនឹងបង្ហាញនៅក្នុងវីដេអូមួយនោះ។

3. យល់ពីការប្រើកាំម៉េរ៉ា

យល់ពីការប្រើប្រាស់កាំម៉េរ៉ានោះក្នុងការថតឱ្យមានគុណភាព និងតិចនិកសំខាន់ៗដើម្បីដំណើរការថតមានភាពរលូន ហើយធ្វើឱ្យវីដេអូមានគុណភាពខ្ពស់ ហើយច្បាស់ល្អ ដែលមានភាពទាក់ទាញ។

4.  រៀបចំនិងកំណត់ Studio

មានន័យថា ម្ចាស់អាជីវកម្មអាចបង្កើតកន្លែងមួយនៅក្នុងការិយាល័យផ្ទាល់ខ្លួន ដោយមានបន្ទប់មួយសម្រាប់តែការថត ដោយក្នុងនោះមានការរៀបចំជាលក្ខណៈស្ដង់ដារ មានការកំណត់ប្លង់ថត រៀបចំពន្លឺច្បាស់ល្អ និងមានត្រៀមកាំម៉េរ៉ារួចរាល់។

5. តួអង្គថតពោរពេញដោយទេពកោសល្យ

ត្រូវជ្រើសរើសអ្នកដែលអាចធ្វើសកម្មភាព និងនិយាយបង្ហាញពីអ្វីមួយដោយមានទំនុកចិត្ត មានភាពជឿជាក់ និងធ្វើឱ្យវីដេអូកាន់តែរស់រវើក ហើយមានភាពទាក់ទាញខ្លាំង។

6. ថតវីដេអូដើម្បីកាត់ត

ថតតាមផែនការកំណត់ ដើម្បីងាយស្រួលជ្រើសរើសក្នុងការមកកាត់ត ដោយការថតមានភាពរលូន និងមានគុណភាពទាំងតួអង្គ ប្លង់ និងច្បាស់ល្អ។

7. រៀបចំទុកដាក់វីដេអូឱ្យមានសណ្ដាប់ធ្នាប់

ក្រោយពីបានថតវីដេអូសម្រេចចុងក្រោយហើយ បន្ទាប់មកទាញយកវីដេអូនោះចេញពីកាំម៉េរ៉ា ហើយដាក់នៅក្នុង Folder នៅក្នុងកុំព្យូទ័រ។

8. កាត់វីដេអូ

ត្រូវជ្រើសរើសប្លង់ណាដែលថតល្អ ដោយកាត់ប្លង់ណាថតខុស បន្ទាប់មកកាត់យកចំណុចនៃវីដេអូណាសំខាន់ៗ ហើយទាក់ទាញ ហើយដាក់បញ្ចូលគ្នា ដោយធ្វើយ៉ាងណាឱ្យវីដេអូនោះកាន់តែល្អ និងមានភាពទាក់ទាញខ្លាំង។ ការកាត់វីដេអូនេះ អាចប្រើនៅក្នុង Apple iMovie, Adobe Premiere Pro ។

9. ជ្រើសរើសបទភ្លេង

ជ្រើសរើសបទភ្លេងណាដែលមិនជាប់ Copyright និងភ្លេងល្អបំផុត ហើយសាកសមបំផុតសម្រាប់វីដេអូមួយនោះ។

10. ថតសម្លេង

ជាការថតសំលេងនិយាយបន្ថែមពីលើ ដោយការនិទានកថាវីដេអូដាច់ដោយឡែក ដែលមិនត្រូវបាននិយាយដោយអ្នកនិយាយនៅក្នុងកាម៉េរ៉ា។ ការបញ្ចេញសំឡេងនេះ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលអាចជួយធ្វើឱ្យខ្លឹមសាររបស់វីដេអូកាន់តែមានភាពរំជួលចិត្តនិងអារម្មណ៍។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ