spot_img
spot_img
Homeធុរកិច្ចតើហេតុអ្វីក្នុងពិព័រណ៍កុមារមានស្តង់ក្រុមហ៊ុនរថយន្ត?

តើហេតុអ្វីក្នុងពិព័រណ៍កុមារមានស្តង់ក្រុមហ៊ុនរថយន្ត?

-

កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​មាន​ព្រឹត្តិការណ៍​ពិព័រ​ណ៍​កុមារធំ​​​មួយ​ដែល​ប្រារព្ធ​ឡើង​រយៈ​ពេល​២​ថ្ងៃ​នៅ​សាល​ពិព័រណ៍​កោះពេជ្យ​។ ​ឆ្នាំនេះ​ជា​លើក​​ទី​៤​នៃ​ការ​ប្រារព្ធ​កម្ម​វិធី​ពិព័រ​ណ៍​កុមារនេះ​ឡើង​។​ កាល​ពី​ឆ្នាំ​មុនយើងឃើញ​មាន​​ចំនួនអាណាព្យាបាល ​កុមារា​និង​កុមារី​ ​បាន​ចូល​រួមយ៉ាង​ច្រើន​កុះករ​ដែលតួរ​លេខ​ប្រហែល​​ស្មើរ​នឹង​២០,០០០នាក់ រីឯ​ឆ្នាំ​នេះ​ចំនួន​អាណាព្យាបាល​កើន​ឡើងខ្ពស់​លើស​ពី​ឆ្នាំ​មុន​រហូត​ដល់​ប្រមាណ​១​ម៉ឹន​នាក់​​​ បើ​យោង​តាម​ស្ថិតិ​ផ្តល់​ដោយ​លោក​ លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុនអនុស្សា។ ក្រៅ​ពី​វត្ត​មាន​អ្នកទស្សនាជា​​​ច្រើន​កកុញ​ ក្រុមហ៊ុន​ឯក​ជនក៏​មាន​ចំនួនមិន​តិច​ដែរដែល​បាន​បង្ហាញ​វត្ត​មាន​នៅ​ក្នុង​កម្ម​វិធី​នេះ​។ ចំនួន​សរុប​​ប្រហែល​៩៩​ដែល​​ក្រុមហ៊ុន​និមួយៗ​បាន​​ចំណាយ​ថវិកា​ខ្ទង់​ពាន់ដល់ម៉ឺនដុល្លា​​ដើម្បីរៀប​ចំ​ ដាក់កម្លាំង​បុគ្គលិក​ និង​ចំណាយ​ទៅ​លើ​ការ​ជួល​ស្តង់។

ក្នុង​ព្រឹត្តិការណ៍​នេះ បើ​យើង​ធ្វើ​ការ​សង្កេត​ទៅ​លើ​​ប្រភេទ​នៃ​សេវាកម្ម​និង​ផលិតផល​យើង​អាច​ចែក​ក្រុមហ៊ុន​ទាំង​អស់​នោះ​ជា​ប្រាំពីរ​ក្រុម​ផ្សេងៗគ្នា។​ ក្នុងចំណោម​​នោះ​មួយ​ភាគ​ធំ​គឺ​ជា​​សាលា​រៀន​និង​មជ្ឈមណ្ឌល​ថែទាំ​​កុមារ​ ក្រៅ​ពី​នោះ​មាន​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ទៅ​លើ​អាហារ​កុមារ​(ដូចជា​ម្សៅ​ទឺក​ដោះ​គោនិង​អាហា​បំប៉ន​) ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សម្លៀក​បំពាក់​កុមារ​ និងក្រុមហ៊ុន​ផ្គត់​ផ្គង​លើ​​សម្ភារៈក្មេង​លេង​និងសម្ភារៈ​​សិក្សា​។ ក្រុមហ៊ុន​ទាំង​អស់​នេះ​សុទ្ធ​តែ​មាន​អតិថិជន​គោល​ដៅដូច​គ្នា​ ពោល​គឺ​កុមារ​។​ ជាការ​ពិត​ណាស់​ពិព័រណ៍​កុមារ​គឺ​ជា​កម្ម​វិធីពិព័រណ៍​​មួយ​ដែល​មាន​ប្រយោជន៍យ៉ាង​សន្ធឹក​សន្ធាប់​ណាស់សម្រាប់​ក្រុមហ៊ុនដែល​​ផ្តល់​សេវាកម្ម​ ឬ​ផលិតផល​ទាក់​ទង​នឹង​កុមារ​ព្រោះ​អតិថិជន​គោល​ដៅ​របស់​គេ​គឺ​នៅ​ប្រជុំ​គ្នា​នៅ​ទី​នោះ ក៏​ប៉ុន្តែ​​ក្រុម​ហ៊ុនទាំង​នោះ​ត្រូវ​តែ​កំណត់​ឲ្យ​បាន​ច្បាស់​លាស់​ពី​អ្វី​ដែល​ចង់​បាន​។ ឧទាហរណ៍​​​សាលា​រៀន​ត្រូវ​តែ​ដឹង​ថា​តើ​គេ​​ចង់​ចែក​ខិត្តប័ណ្ណដល់អាណា​ព្យាបាល​កុមារ​ចំនួន​ប៉ុន្មាន​នាក់? តើ​គេ​ចង់​បាន​អ្វី​ចេញ​ពី​ខិត្តប័ណ្ណទាំង​នោះ​? តើ​ចង់​ទទួល​បាន​ការចុះ​ឈ្មោះដើម្បី​​ទទួល​បាន​ព័ត៌មានពី​អាណាព្យាបាល​កុមារ​ចំនួន​ប៉ុន្មាន​នាក់​?​ ​(ចំនួន​នៃ​ការ​ចុះ​ឈ្មោះ​ទទួល​ព័ត៌មានជា​ចំណុច​សំខាន់មួយ​​ព្រោះ​វា​អាច​បម្លែង​ជា​ការ​ចុះឈ្មោះ​ចូល​រៀន​នៅ​ពេល​ក្រោយបាន។ ល។ ចំណុច​ផ្សេង​ៗ​ទៀត​ដែល​គេ​ត្រូវ​​តែ​ផ្តោត​លើ​នោះ​គឺ​ការ​រៀប​​ចំតុប​តែង​ស្តង់ឲ្យ​មាន​លក្ខណៈ​ពិសេស​និង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​កុមារ​​ព្រោះគេ​ត្រូវ​តែ​យល់​ឲ្យ​បាន​ច្បាស់​ថា​​មាន​ស្តង់​​ច្រើនណាស់​​នៅ​ក្នុង​កម្ម​វិធី​ដែលកំពុង​​ប្រកួត​ប្រជែង​គ្នា​ចាប់​យក​ចំណាប់​អារម្មណ៍​របស់​កុមារា​និង​កុមារី​។ ជាក់​ស្តែង​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះស្តង់សាលា​រៀន​​ដែល​​មាន​ការ​តុប​តែង​ដោយ​ពណ៌ចំរុះ​ មាន​រូបគំនូរ​ជីវចល​ ​មាន​សម្ភារៈ​ក្មេង​លេងជាដើម សំបូរ​ដោយ​មនុស្សម្នា​​ច្រើន​ជាង​ស្តង់​​ដែលមិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើរឿង​ទាំង​នេះ។​​

ដោយ​ឡែក​យើង​ក៏​ឃើញ​មាន​វត្តមាន​របស់​ក្រុម​ហ៊ុន​រថយន្ត​​ និង​សេវា​ហិរញ្ញវត្ថុ​និង​ធានា​រ៉ាប់​រងនៅ​ក្នុង​កម្ម​វិធី​ពិព័រណ៍​កុមារ​ផង​ដែរ​។​ ជា​ការ​ពិត​ណាស់​​អតិថិជន​គោល​ដៅរបស់​ពួក​គេ​​មិន​មែន​ជា​កុមារទេ ចុះ​ហេតុអ្វី​បានជា​គេ​មកចូល​រួម​ការតាំង​ពិព័រណ៌នេះ?

ដោយ​ឡែក​យើង​ក៏​ឃើញ​មាន​វត្តមាន​របស់​ក្រុម​ហ៊ុន​រថយន្ត​​ និង​សេវា​ហិរញ្ញវត្ថុ​និង​ធានា​រ៉ាប់​រងនៅ​ក្នុង​កម្ម​វិធី​ពិព័រណ៍​កុមារ​ផង​ដែរ​។​ ជា​ការ​ពិត​ណាស់​​អតិថិជន​គោល​ដៅរបស់​ពួក​គេ​​មិន​មែន​ជា​កុមារទេ ចុះ​ហេតុអ្វី​បានជា​គេ​មកចូល​រួម​ការតាំង​ពិព័រណ៌នេះ? ជា​ធម្មតា​កុមារ​តែង​តែ​នៅ​ជិត​ជាមួយ​អាណាព្យាបាល​ជានិច្ច​ ហើយ​ប្រសិន​បើ​យើង​សង្កេត​មើលឲ្យ​បាន​ដិត​ដល់​បន្តិច​​ទៅ​លើ​អ្នក​ចូល​រួម​យើង​អាច​កំណត់​បាន​ថា​ពួក​គាត់​ជា​អ្នក​មាន​គ្រួសារ​និង​មាន​កម្រិត​ជីវភាព​មធ្យម​និង​លើ​មធ្យម​។ ក្រុម​មនុស្ស​នេះ​គឺ​ជា​អតិថិជន​គោលដៅពិត​របស់ក្រុម​ហ៊ុន​រថ​យន្តនៅ​ក្នុង​ពិព័រណ៍​កុមារ​​​។​ ការ​ដាក់​ស្តង់​នៅ​ក្នុង​កម្ន​វិធី​កុមារអាច​ជួយក្រុមហ៊ុនរថយន្ត​បង្កើន​កា​រលក់​ ប៉ុន្តែ​មិនប្រាកដ​ថា​លក់​បាន​ភ្លាម​​ៗ​នៅ​ក្នុង​កម្ម​វិធី​ពិព័រណ៍​ទេ​ព្រោះ​​ការទិញ​រថយន្ត​មួយ​ជា​ការ​ចំណាយ​ច្រើនដូច្នេះជា​ទូទៅ​អតិថិជន​ត្រូវ​ការ​ពេល​វេលា​ដើម្បីសម្រេច​ចិត្តជាមួយ​គ្រួសារ​​​​និង​គិតគូដោះ​ស្រាយ​​លើ​ផ្នែក​​ហិរញ្ញវត្ថុ​។​ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ពិព័រណ៍​កុមារជា​ឱកាស​ល្អមួយដែល​​ក្រុមហ៊ុនរថយន្តអាច​ដាក់​បង្ហាញ​ម៉ូតរថយន្ត​​ស៊េរី​ថ្មីឬ​ម៉ូត​រថយន្ត​សម្រាប់​គ្រួសារ ផ្តល់​ជា​​ប្រ​ម៉ូសិន​បញ្ចុះតម្លៃ​ឬ​គម្រោង​បង់​រំលួស​ដែល​មាន​ភាព​ទាក់​ទាញ​ និង​ប្រមូល​ទិន្នន័យ​ព័ត៌មាន​​​ដូ​ចជា​លេខ​ទូរស័ព្ទនិង​ឈ្មោះ​របស់អតិ​ថិជនសម្រាប់ទំនាក់​ទំនង​បន្ត​​។ល។​ ម៉្យាង​វិញ​ទៀត​វិធី​សាស្រ្ត​នេះ​​អាច​ជួ​យឲ្យ​​ក្រុម​ហ៊ុន​អាច​ផ្សារភ្ជាប់​ទៅ​នឹង​​អារម្មណ៍​របស់​អតិថិជន​គោល​ដៅ​​ ខណៈ​ពេល​បង្កើន​ភាព​​លេច​ធ្លោរបស់​ម៉ាក​សញ្ញា​​ ​​​ និង​បង្កើន​ចំនួន​​​អតិថិជន​គោល​ដៅ​​ដែល​​ស្គាល់ពី​​ម៉ាក​សញ្ញា​​ក្រុមហ៊ុនរថយន្ត​។

រូបភាព​ដោយ​ Moment

 

 

Suos Sovanna
Suos Sovannahttp://www.kumnitcreative.com
អំពី អ្នកនិពន្ធៈ សុវណ្ណា​ គឺជាសហស្ថាបនិកនៃហាងសៀវភៅអញឡាញអ្នកអាន និងជាអ្នកគ្រប់គ្រងផ្នែកទីផ្សារទំនើបនៅស្ថាប័នដដែលនេះ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ