spot_img
spot_img
Homeទំនងតើ!ទេសភាពដ៏សែនមនោរម្យនៅឯ The Safari Resort

ទេសភាពដ៏សែនមនោរម្យនៅឯ The Safari Resort

-

ថ្ងៃនេះ ទំនងតើ!​  ចង់នាំអារម្មណ៍បងៗ អូនៗទៅលេងនៅរីសតលាក់ខ្លួនលាក់ប្រាណមួយកន្លែងឯខេត្តកំពត គឺថាធម្មជាតិពិតៗតែម្ដងមិនប្រឌិតនោះទេ ។

រីសតនេះមានឈ្មោះថា The Safari ដែលមានទីតាំងស្ថិតនៅព្រំប្រទល់រវាងខេត្តកំពតនិង តាកែវ ក្នុងស្រុកជុំគិរី ខេត្ត កំពត ដែលមានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ ៣ ឬ លេខ ៤១ ដោយបត់ចូលប្រវែងប្រហែល៦ គីឡូម៉ែត្រ។

The Safari Resort ជារមណីដ្ឋានមួយដែលមានទេសភាពដ៏ស្រស់ត្រកាលដែលហ៊ុមព័ន្ធទៅដោយជួរភ្នំនៅជុំវិញ ហើយអ្វីដែលកាន់តែពិសេសជាងនោះគឺមានទំនប់ដ៏ធំមួយដែលត្រូវបានគេស្គាល់ថាជា “ ទំនប់ម្លេច ” គួបផ្សំគ្នាបង្កើតជាផ្ទាំងទស្សនីយភាពបែបធម្មជាតិមួយដែលអាចនិយាយបានថាប្លែកភ្នែកមែនទែនសាកសម្យសម្រាប់ការសម្រាកលំហែរកម្សាន្ត ជួបជុំ ជប់លៀងជាលក្ខណៈគ្រួសារ ក្រុមការងារ ឬ មិត្តភក្តិ ។

ដូចនេះបើសិនជាអ្នកទាំងអស់គ្នាចង់ទៅកុំភ្លេចកក់តង់ទុកមុនផងណាប្រយ័ត្នអត់មានកន្លែងគេងដោយសារតែនៅទីនោះ តង់មានតែ ៨ ទេហើយជាទូទៅរៀងរាល់ថ្ងៃចុងសប្តាហ៍គឺថាមានភ្ញៀវកក់ពេញៗតែម្ដង ។

បើនិយាយទាក់ទងទៅនឹងតម្លៃវិញគឺតង់មួយមានតម្លៃ ៥៥ $ មានពូកមួយនិងកង្ហារមួយហើយបើយើងចង់គេងច្រើនគ្នាគឺគេតម្រូវឲ្យយើងថែមលុយអាចថា 10$ ក្នុងម្នាក់បន្ថែមទៀតហើយគេរៀបចំពូកមួយហើយកង្ហារមួយទៀតឲ្យមួយសេតហ្មង ។

ដោយសារតែពេលថ្ងៃនៅ The Safari Resort ហ្នឹងរៀងក្តៅហើយក៏អត់ទាន់មានអីលេងដែរ អញ្ចឹងហើយ admin សូម recommend ឲ្យទៅពេលល្ងាចវិញព្រោះត្រជាក់ស្រួលជាង។ អ្នកអាចចេញដំណើរពីភ្នំពេញទៅ ពេលថ្ងៃត្រង់ហើយពេលទៅដល់ The Safari Resort នោះប្រហែលម៉ោង៤ រៀងល្ងាចល្មមអ្នកអាចលេងឬថតយកទេសភាពដ៏ស្រស់ត្រកាលបានយ៉ាងសប្បាយ ។ ហើយមួយវិញទៀតដោយសារតែរីសតនៅទីនោះអត់មានលក់ម្ហូបទេ ដូចនេះហើយយើងត្រូវរៀបចំម្ហូបម្ហា ទឹក ភេសជ្ជៈយកទៅខ្លួនឯង។

នៅពេលល្ងាចរៀងត្រជាក់តិចយើងអាចនេះទូកលេងបាន ទាក់ទងនឹងតម្លៃវិញ គឺបើយើងជិះកន្លះម៉ោង ១៥ $ បញ្ជាក់គឺជិះគ្នាមួយទូក តម្លៃ១៥ $ មិនមែនជិះម្នាក់ ១៥ $ ទេណា៎។

បន្ទាប់ពីជិះទូកហើយយើងអាចថតរូបលេងទុកធ្វើជាអនុស្សាវរិយិ៍ ដល់ពេលល្ងាចជ្យេបន្តិចយើងអាចចាប់ផ្តើម រៀបចំអាហារពេលល្ងាចនៅរីសតហ្នឹងញ៉ាំតែម្ដង ដោយខាងរីសតផ្តល់នូវសេវាកម្មរៀបចំម្ហូបសម្រាប់ភ្ងៀវ និងមានបុគ្គលិកនៅទីនោះចាំជួយរៀបចំតុ កៅអី ចាន ស្លាបព្រា និងជួយអាំងសាច់ឲ្យពួកយើងញ៉ាំយ៉ាងឆ្ញាញ់ពិសារ និយាយរួមទៅងាយស្រួលមែនទែន គឺគេមានចង្រ្កានអាំងសាច់អីស្រាប់ៗតែម្ដង។

បន្ទាប់ពីញ៉ាំអីជុំគ្នាក្រោមពន្លឺព្រះច័ន្ទហើយ អ្នកអាចនាំគ្នាច្រៀងលេង ដេញហ្គីតា លេងហ្គេមឬញ៉ាំភេស្ជជៈអីត្រជាក់ៗនៅជុំវិញភ្នក់ភ្លើង ឬនិយាយរៀបរាប់ពីខ្សែរជីវិតរបស់ម្នាក់ៗអីអញ្ចឹងទៅណា៎។

 

នៅពេលព្រឹកព្រលឹមម៉ោងខ្ទង់៥:៣០អីហ្នឹង បើបានងើបមកមើលព្រះអាទិត្យរះជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាតគឺថាពិតជាអេមមែនទែនហ្មងព្រះ មើលតែរូបក៏ដឹងដែរណា៎។

ហើយនៅពេលព្រឹកខាងរីសតមានរៀបកាហ្វេនិងតែដែលយើងអាចឆុងញុំាខ្លួនឯងបានបញ្ជាក់តិចនៅនឹងពេលព្រឹកឡើងគេមានបបរគ្រឿង ( តម្លៃ ៣ $ ក្នុងមួយចាន)

ទីតាំង : https://tinyurl.com/yyv94k6t

 

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ