spot_img
spot_img
Homeធុរកិច្ចរបៀបដែលសហស្ថាបនិករបស់ Canva លោកស្រី Melanie Perkins បានក្លាយជាមហាសេដ្ឋីស្រី្ត មានជាងគេនៅអូស្រា្តលី

របៀបដែលសហស្ថាបនិករបស់ Canva លោកស្រី Melanie Perkins បានក្លាយជាមហាសេដ្ឋីស្រី្ត មានជាងគេនៅអូស្រា្តលី

-

លោកស្រី Melanie Perkins ជាសហស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Canva អាយុ 32 ឆ្នាំ។ហើយបច្ចុប្បន្ននេះលោកស្រីបានក្លាយជាមហាសេដ្ឋីស្ត្រីដែលមានជាងគេបំផុតក្នុងអាយុក្រោម 40 ឆ្នាំ នៃប្រទេសអូស្រា្តលី ដោយមានទ្រព្យសម្បត្តិ 5.9 ពាន់លានដុល្លារ ដោយការចាប់ផ្តើមដំបូង Canva មានតម្លៃរហូតដល់ 40 ពាន់លានដុល្លារឯណោះ។

Canva គឺជា platform រចនាតាមអ៊ីនធឺណិតដោយឥតគិតថ្លៃក្នុងការប្រើប្រាស់ និងជា platform រចនាក្រាហ្វិច ដែលប្រើដើម្បីបង្កើតក្រាហ្វិចប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម ការបទបង្ហាញ ផ្ទាំងរូបភាព(posters) ឯកសារ និងមាតិកាដែលមើលឃើញផ្សេងទៀត។ កម្មវិធីនេះរួមបញ្ចូលទាំងគំរូ(templates) សម្រាប់អ្នកប្រើប្រាស់។ platform នេះអាចប្រើដោយសេរី និងផ្តល់ជូនការបង់ប្រាក់ដូចជា Canva Pro និង Canva សម្រាប់សហគ្រាសលើមុខងារបន្ថែមផ្សេងទៀត។

Canva បានរីកចម្រើនយ៉ាងឆាប់រហ័សចាប់តាំងពីបើកដំណើរការនៅខែសីហា ឆ្នាំ 2013 ហើយឥឡូវនេះកំពុងមានប្រជាប្រិយភាពខ្លាំងដល់មនុស្សរាប់លាននាក់មកពីគ្រប់ទិសទីនៃពិភពលោក ដើម្បីបង្កើតការរចនាដ៏អស្ចារ្យនិងឈានដល់គោលដៅរបស់ពួកគេ សូម្បីតែការងារនោះជាការងារដែលមានប្រវត្តិរូបសង្ខេបក៏ឡើយ។ លើសពីនេះ អាចបង្កើតសម្ភារៈទីផ្សារដ៏អស្ចារ្យឬភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍របស់ពួកគេដោយរចនាក្រាហ្វិចប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមដ៏អស្ចារ្យ។

បើយោងតាមគេហទំព័រ CNBC Make it សហគ្រិនស្រី្តជនជាតិអូស្រ្តាលី លោកស្រី Melanie Perkins បាននិយាយថា “គោលដៅរបស់យើង គឺយកប្រព័ន្ធអេកូឡូស៊ីរចនាទាំងមូលបញ្ចូលវាទៅក្នុងទំព័រមួយបន្ទាប់មកធ្វើឱ្យវាអាចចូលទៅដល់ពិភពលោកទាំងមូល”។

បន្ថែមពីនេះ ស្ថាបនិកវ័យក្មេងរូបនេះ បានចាប់ផ្តើមក្រុមហ៊ុននៅប្រទេសអូស្រ្តាលីក្នុងឆ្នាំ 2013 ក្នុងគោលបំណងធ្វើឱ្យការរចនាមានភាពងាយស្រួលដល់មនុស្សគ្រប់រូប ទាំងការរចនាជាឡូហ្គូ(Logo)នាមប័ណ្ណ ឬបទបង្ហាញជាដើម។

2ឆ្នាំក្រោយមក ក្រុមហ៊ុនCanva មានទីស្នាក់ការកណ្តាលនៅទីក្រុង Sydney ដោយមានតម្លៃ 3.2ពាន់លានដុល្លារ ដែលធ្វើឱ្យ លោកស្រី Perkins និង Cliff Obrecht ដែលជាសហស្ថាបនិកផង និងបច្ចុប្បន្នជាគូដណ្ដឹងរបស់ Perkins មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណ 900 លានដុល្លារ។

ចំណុចចាប់ផ្ដើមដំបូង

នៅឆ្នាំ 2006 លោកស្រី Perkins និង Obrecht កំពុងតែសិក្សានៅសកលវិទ្យាល័យនៅ Perth ហើយនៅពេលនោះ លោកស្រី Perkins​ ទើបតែមានអាយុ 19ឆ្នាំប៉ុណ្ណោះ ហើយវាក៏ជាពេលដែលត្រូវបានបំផុសគំនិតជាលើកដំបូងនៃការចាប់ផ្ដើមបង្កើត Canva។

លោកស្រី Perkins បានប្រាប់ស្ថានីយទូរទស្សន៍ CNBC Make It ថា“ មនុស្សនឹងត្រូវចំណាយពេលពេញមួយឆមាស នៅលើប៊ូតុងកុំព្យូទ័រ ដោយនៅពេលអនាគតអ្វីៗនឹងដំណើរការតាមអ៊ីនធឺណេតនិងចាប់ផ្ដើមធ្វើការសហការជាមួយឧបករណ៍ណាដែលមានភាពងាយស្រួលដល់ការងារ និងជីវិតប្រចាំថ្ងៃ”។ ហេតុផលទាំងនេះ ហើយទើបលោកស្រី Perkins និង Obrecht បានសម្រេចចិត្តធ្វើការ ដើម្បីធ្វើឱ្យចក្ខុវិស័យនោះក្លាយជាការពិតជាមួយគ្នា។

សមិទ្ធផលនៃការបង្កើត Canva

នៅក្នុងឆ្នាំ 2012 Canvaជាអ្នកផ្តល់ដំណោះស្រាយផ្នែករចនាក្រាហ្វិច ដែលជួយអ្នកប្រើប្រាស់រចនាស្លាយបទបង្ហាញ ក្រាហ្វិកប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ្វីៗជាច្រើនទៀតជាមួយប្លង់ផ្សេងៗគ្នា មានរូបការតម្រងរូបថត រូបតំណាង​ រូបរាងនិងពុម្ពអក្សរផ្សេងៗ។ platform របស់ក្រុមហ៊ុនCanva រួមបញ្ចូលគ្នានូវឧបករណ៍រចនាដែលអាចកែលម្អរូបភាព កែទីតាំងទៅតាមតម្រូវការនិងអាចបញ្ចូលរូបថតនិងរូបភាពថ្មីៗតាមការស្រលាញ់ចូលចិត្តរបស់អ្នកប្រើប្រាស់។

នៅឆ្នាំ 2013 Canva បានកកើតឡើងដោយជោគជ័យ ហើយនៅក្នុងឆ្នាំ 2021 នេះ អ្នកប្រើប្រាស់ Canva មានចំនួន 4 លាននាក់។

👉🏻មើលទម្រង់រចនារបស់ Canva ៖ https://www.canva.com/features/

ក្បួនទទួលបានភាពជោគជ័យរបស់លោកស្រី Melanie Perkins

ទី1. បង្កើតក្ដីស្រមៃ

មុននឹងអាចចាប់ផ្ដើមបង្កើត Canva បាន លោកស្រីមានគំនិតថា “future of publishing (អនាគតនៃការបោះពុម្ពផ្សាយ)” ដោយគាត់ចង់មានន័យថា នៅថ្ងៃអនាគតមនុស្សនឹងមានការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញច្រើន និងប្រើប្រាស់កុំព្យូទ័រ ដូច្នេះពួកគេនឹងស្វែងរកកម្មវិធីណាដើម្បីជួយពួកគេឱ្យកាន់តែមានផលិតភាពអាជីពការងារ និងអាជីវកម្មឱ្យកាន់តែប្រសើរជាងមុន ដូច្នេះលោកស្រីក៏ចាប់ផ្ដើមគិតបង្កើត កម្មវិធី Canva ក្នុងគោលបំណងដើម្បីឱ្យមនុស្សកាន់តែងាយស្រួលក្នុងការរចនាអ្វីៗទាំងអស់នៅលើប្រព័ន្ធអនឡាញ។

ទី2. ហានសាកល្បងនិងចាប់ផ្ដើមធ្វើសកម្មភាព

មុននឹងអាចចាប់ផ្ដើមបង្កើតក្រុមហ៊ុន Canva បាន លោកស្រីក៏បានគិតដល់ការត្រូវប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនយក្ស ដូចជាក្រុមហ៊ុន Microsoft និង Adobeជាដើម។ ប៉ុន្តែទោះបីជាយ៉ាង លោកស្រីនៅតែមិនបោះបង់ និងចាប់ផ្ដើមសាកល្បង និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវទស្សនវិស័យរបស់ខ្លួន។

ទី3. ស្វែងរកជំនួយ

លោកស្រី Perkins បានបង្កើតឱកាសដើម្បីបានជួបជាមួយនឹងអ្នកវិនិយោគិន នៅ Silicon Valley បន្ទាប់មក អ្នកវិនិយោគិនម្នាក់ លោក Bill Tai បានចាប់អារម្មណ៍យ៉ាងខ្លាំងលើគំនិតនៃការបង្កើតអាជីវកម្ម Canva ដែលនាងកំពុងបទបង្ហាញ បន្ទាប់មក ក៏ចាប់ផ្ដើមមានអ្នកវិនិយោគល្បីៗជាបន្តបន្ទាប់ដែលចាប់អារម្មណ៍វិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយលោកស្រី Perkins។

ទី4. ពង្រីកក្រុមដ៏ខ្លាំងអស្ចារ្យ

លោកស្រី Perkins និងគូដណ្ដឹង ក៏អាចសម្រេចបាននូវការទទួលការវិនិយោគធំៗ និងអាចបង្កើតកម្មវិធី​រចនា Canva ដ៏រីកចម្រើនយ៉ាងឆាប់រហ័យ ជាមួយក្រុមវិស្វករបច្ចេកវិទ្យា។ លើសពីនេះ ក៏មានជំនួយពីអ្នកប្រឹក្សាផ្នែកបច្ចេកវិទ្យានិងជាសហស្ថាបនិក Google Maps ព្រមទាំងស្វែងរកបន្តនូវសហស្ថាបនិកបច្ចេកវិទ្យានៅ Cameron Adams និង អ្នកជំនាញអភិវឌ្ឍន៍បច្ចេកវិទ្យានៅ Dave Hearnden។ ប៉ុន្មានខែក្រោយមក ក៏ទទួលបានការវិនិយោគជាលើកដំបូងចំនួន 1.5 លានដុល្លារ ដែលជាការវិនិយោគពីរដ្ឋាភិបាលអូស្រ្តាលី ក្នុងគោលបំណងរក្សាក្រុមហ៊ុន នៅ Aussie shores។

ទី5. បង្កើតការរចនានៅថ្ងៃអនាគត

បន្ទាប់មក Canva បានជួយបង្កើតការរចនាជិត 2 ពាន់លាននៅ 190ប្រទេស និងទទួលបានការគាំទ្រពីតារាល្បីៗដូចជា Owen Wilson និង Woody Harrelson។ បើយោងតាមគេហទំព័រ CNBC Make it លោកស្រី Perkins បាននិយាយថា “លោកស្រីនឹងមានគម្រោងប្រើដើមទុនបន្ថែមដើម្បីពង្រីកក្រុមចំនួន700នៅទូទាំងទីក្រុង ប៉េកាំង និងម៉ានីល ខណៈពេលកំពុងបង្កើតសេវាកម្មបង់ប្រាក់បន្ថែមរបស់ Canva Pro និង Canva សម្រាប់សហគ្រាស។

អ្នកអាចចាប់ផ្ដើមសាកល្បងជាមួយកម្មវិធី Canva ដើម្បីផ្ដល់ជំនួយនៃការរចនារបស់អ្នក តាម link នេះ៖ https://www.canva.com/templates/

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ