ការបង្កើតឈ្មោះ និង Logo សម្រាប់ក្រុមហ៊ុនដែលអ្នកនឹងបង្កើតថ្មី ជារឿងសំខាន់ណាស់ ពីព្រោះផ្នែកទាំងពីរនេះ ជាសញ្ញាមួយដែលធ្វើឱ្យមនុស្សបានស្គាល់ និងចងចាំអំពីក្រុមហ៊ុនរបស់អ្នក។ លើសពីនេះ ក៏ជាអត្តសញ្ញាណមួយដើម្បីងាយស្រួលទំនាក់ទំនងជាមួយនឹងអតិថិជនរបស់អ្នក ក៏ដូចជាការឆ្លុះបញ្ចាំងអំពីម៉ាក់យីហោក្រុមហ៊ុនរបស់អ្នកផងដែរ។
I don't think it's supposed to be given to you on an empty stomach (which it is usually prescribed) and i don't really see the point of putting priligy into the water of a swimming pool or on top of your bed. It is effective in patients with obsessive compulsive disorder who have not used alcohol, cheap neurontin 300 mg shipped overnight have not used marijuana and do not have a previous history of alcohol or drug abuse. Namun, para pemiliknya pun tak mencintaimu selama dalam kasus pengecekan.
This was a particularly common situation for women. We are excited to announce that we have opened our first physical store in http://helsinkipaleo.com/2012/06/06/helsinki-paleon-podcast-jakso-7 new york city. Dies ist nicht nur dann ungeklärt, wenn das antikrob.
ប៉ុន្តែអ្វីដែលជាកង្វល់របស់សហគ្រិនមួយចំនួននោះគឺថា តើគួរបង្កើតឈ្មោះ និង Logo សម្រាប់ក្រុមហ៊ុនបែបណាទើបល្អ? ដូច្នេះដើម្បីជាដំណោះស្រាយ ខាងក្រោមនេះនឹងបង្ហាញគន្លឹះមួយចំនួនដើម្បីជួយអ្នកក្នុងការបង្កើតឈ្មោះ និង logo ឱ្យបានត្រឹមត្រូវ។
ការបង្កើតឈ្មោះក្រុមហ៊ុន
ការបង្កើតឈ្មោះគឺងាយស្រួលនោះទេ ប៉ុន្តែអ្វីដែលមិនងាយស្រួលនោះគឺថា តើឈ្មោះបែបណាទើបអតិថិជនងាយចងចាំ? តើឈ្មោះបែបណាទើបមានគុណតម្លៃពិសេស? តើឈ្មោះបែបណាទើបសក្តិសមនៅក្នុងអាជីវកម្មរបស់អ្នក? ដូច្នេះដើម្បីកាន់តែមានភាពងាយស្រួលក្នុងការកំណត់ឈ្មោះ អ្នកអាចជ្រើសរើសឈ្មោះណាដែលអ្នកជឿជាក់ថា វាជាឈ្មោះអាចតំណាងឱ្យគុណតម្លៃសម្រាប់ក្រុមហ៊ុនរបស់អ្នក ឬជាគំនិតដែលអាចឆ្លើយតបនឹងអតិថិជនរបស់អ្នក។
បន្ថែមពីនេះ អ្នកអាចជ្រើសរើសឈ្មោះប្រកបដោយភាពត្រឹមត្រូវ ដោយប្រើវិធីដូចខាងក្រោម៖
- នៅពេលដែលអ្នកកំណត់ឈ្មោះក្រុមហ៊ុនដែលអ្នកពេញចិត្ត អ្នកក៏ត្រូវប្រាកដក្នុងចិត្តថា ឈ្មោះនោះមិនត្រូវបានគេយកមកប្រើប្រាស់នោះទេ ដូច្នេះទាមទារឱ្យអ្នកចាប់ផ្ដើមស្រាវជ្រាវឱ្យបានច្រើន អំពីឈ្មោះដែលអ្នកនឹងដាក់នៅក្នុងក្រុមហ៊ុនរបស់អ្នក។
- កំណត់ឈ្មោះដោយគិតអំពីប្រវែង ថាតើឈ្មោះរបស់អ្នកគួរដាក់ប្រវែងប៉ុណ្ណា? ប៉ុន្តែត្រូវចងចាំថា ឈ្មោះក្រុមហ៊ុន ត្រូវតែកុំវែងពេក ហើយត្រូវធ្វើយ៉ាងណាដើម្បីឱ្យអតិថិជនរបស់អ្នកងាយស្រួលអាន ងាយស្រួលចងចាំ និងសក្ដិសមសម្រាប់ក្រុមហ៊ុនរបស់អ្នក។
- កំណត់ឈ្មោះដែលអាចធ្វើឱ្យមនុស្សប្រតិកម្មរហ័ស ដោយអ្នកអាចចាប់ផ្ដើមធ្វើតាមគំរូរបស់ក្រុមហ៊ុន Apple ហើយត្រូវដឹងថា ហេតុអ្វីបានជាអ្នកដាក់ឈ្មោះនេះ? ហើយអ្វីជាបុព្វហេតុ ឬរឿងរ៉ាវនៃការបង្កើតឈ្មោះនេះ?
- ប្រមូលការបំផុសគំនិតពីប្រភពផ្សេងៗគ្នា ដើម្បីអាចមានគំនិតច្នៃប្រឌិតមួយដ៏ល្អសម្រាប់អ្នក មិនថាជាគំនិតពីគ្រួសារ មិត្តភក្តិ និងអ្នកជុំវិញ។
- សាកល្បងឈ្មោះនោះជាមួយអតិថិជនរបស់អ្នក តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីអាចមានគំនិតបន្ថែមទៀតអំពីអ្នកដែលបានពេញចិត្ត និងអ្នកដែលមិនពេញចិត្ត។
ការបង្កើត Logo ក្រុមហ៊ុន
ការរចនាឡូហ្គោដែលបង្កប់នូវម៉ាកយីហោរបស់អ្នកអាចជួយអ្នកឱ្យរីកចម្រើនបានកាន់តែប្រសើរ ប៉ុន្តែការធ្វើវាឱ្យត្រឹមត្រូវគឺមានសារៈសំខាន់ផងដែរ។ ដូច្នេះខាងក្រោមនេះ នឹងបង្ហាញពីរបៀបរចនាឡូហ្គោដ៏ល្អឥតខ្ចោះសម្រាប់ក្រុមហ៊ុនរបស់អ្នក។
- ចាប់ផ្តើមជាមួយនឹងរឿងរ៉ាវរបស់អ្នក៖ មុននឹងអ្នកគិតថា តើ Logo នេះ នឹងទៅជាយ៉ាងណា សូមចំណាយពេលខ្លះដើម្បីសួរខ្លួនឯងថា តើរឿងរ៉ាវនៅពីក្រោយក្រុមហ៊ុនរបស់អ្នកគឺជាអ្វី? បន្ទាប់មក បង្ហាញពីមូលហេតុដែលអ្នកធ្វើវាឡើង។ ហើយនេះ គឺជាហេតុផលដែលជារឿងរ៉ាវរបស់អ្នក បន្ទាប់មកទៀតអ្នកនឹងដឹងថា តើគួរជ្រើសរើសព័ណ៌ រូបរាង និងពុម្ពអក្សរនៃ Logo របស់អ្នកបែបណាហើយ។
- បំផុសគំនិតពាក្យពេចន៍ដែលពិពណ៌នាអំពីម៉ាករបស់អ្នក៖ ស្វែងរកពាក្យ 5 ទៅ 10 ដែលអាចពិពណ៌នាមិនត្រឹមតែអ្វីដែលអ្នកធ្វើប៉ុណ្ណោះទេ ប៉ុន្តែនឹងបង្ហាញពីហេតុអ្វីបានជាអ្នកចាប់ផ្ដើមពីឡើង?
- គូសវាសគោលគំនិតសម្រាប់និមិត្តសញ្ញារបស់អ្នក៖ ចាប់ផ្ដើមយកខ្មៅដៃ និងក្រដាសស ដើម្បីគូសវាសនូវរាល់គំនិតដែលអ្នកបានគិតស្រមៃឃើញ បន្ទាប់មកអ្នកក៏ត្រូវចងចាំដែរថា ត្រូវរក្សារូបរាងសាមញ្ញ និងជ្រើសរើសព័ណ៌កុំលើសពី 3 ដោយព័ណ៌ដែលអ្នកជ្រើសរើសត្រូវតែមានភាពលេចធ្លោជាងគូប្រកួតប្រជែងរបស់អ្នក។
- សាកល្បងនូវគំនូរព្រាងនៃ Logo របស់អ្នកជាមួយនឹងអ្នកទិញរបស់អ្នកជាលក្ខណៈបុគ្គល មិត្តភក្តិ គ្រួសារ និងមិត្តរួមការងារដែលអាចទុកចិត្តបានជាដើម ដើម្បីអាចមានគំនិតកែលម្អថ្មីៗឱ្យកាន់តែមានភាពល្អជាងមុនទ្វេដង។
- កែលម្អគំនូរព្រាងដែលអ្នកបានជ្រើសរើស ហើយដើម្បីចាប់ផ្តើមកែលម្អរូបសញ្ញារបស់អ្នក សូមក្រឡេកមើលពាក្យដែលអ្នកបានកំណត់ បន្ទាប់មកសួរខ្លួនឯងថា តើពាក្យណាមួយដែលគំនូរព្រាងនេះមិនទាន់ចាប់យក? ក្រោយមកប្រើពួកវាដើម្បីអភិវឌ្ឍន៍គំនូរព្រាងរបស់អ្នកបន្ថែមទៀត ហើយបន្ថែមលក្ខណៈដែលអ្នកពេញចិត្តបំផុតអំពីការរចនាដែលអ្នកមិនបានជ្រើសរើសសម្រាប់ការកែលម្អ។
- បង្កើតប្លង់ឡូហ្គោរបស់អ្នកនៅលើវេទិការចនាណាមួយដែលឥតគិតថ្លៃ
- ជ្រើសរើសព័ណ៌ចម្រុះ ចៀសវាងជ្រើសរើសតែមួយព័ណ៌
- ជ្រើសរើសពុម្ពអក្សរសម្រាប់ដាក់បញ្ចូលក្នុង Logo របស់អ្នក
- ផ្នែកនីមួយៗនៃ Logo របស់អ្នកគួរតែអាចអានបាន ដោយមិនគិតពីទំហំរបស់ឡូហ្គោនោះទេ