នៅក្នុងអត្ថបទវិទ្យាសាស្ត្ររីករាយថ្ងៃនេះ គេហទំព័រគំនិតនឹងបង្ហាញជូនប្រិយមិត្តនូវវិធីថ្មីមួយទៀតគឺ ការដកកាក់ចេញពីចានដោយមិនអោយប៉ះទឹក។ ដូចនេះប្រិយមិត្តអាចយកវិធីសាស្ត្រមួយនេះទៅធ្វើការសាកល្បងជាមួយមិត្តភក្តិ ឬក្រុមគ្រួសារដើម្បីធ្វើជាការកម្សាន្ត។ តើធ្វើម៉េចទៅ ទើបអាចដកកាក់ចេញពីចានដោយមិនអោយប៉ះទឹក?
ឧបករណ៍ៈ ចានទាប ទឹក កាក់ (ប្រសិនបើគ្មានកាក់ អ្នកអាចយករបស់អ្វីមកជំនួសក៏បាន) ឈើគូស ឆ្នុកស្រាក្រហមឬក៏ជ័រលុប ឈើគូស និងកែវ។
វិធីៈ
– ដាក់កាក់ចូលទៅក្នុងចាន រួចចាក់ទឹកចូលល្មមនឹងលិចកាក់នោះ។
– ដោតឈើគូសបីទៅ បួនដើមនៅលើឆ្នុកស្រា ឬក៏ជ័រលុប។
– ដាក់បឈ្ឈរឈ្នុកស្រាក្រហម ឬជ័រលុបដែលមានដោតដោយឈើគូសនៅលើចាននោះ។
– ដុតឈើគូសមួយក្នុងចំណោមឈើគូសទាំងអស់ដែលនៅលើឆ្នុកស្រា រួចយកកែវមកគ្របលើឆ្នុកនោះ។ ធ្វើដូចនេះ ទឹកដែលនៅក្នុងចាន នឹងត្រូវបានស្រូបចូលទៅក្នុងកែវ ហើយអ្នកនឹងអាចធ្វើការដកកាក់នោះបានយ៉ាងស្រួល។