Home អនុវត្តន៍ ស្លឹកម្រុំ ឱសថ​ព្យាបាល​និងទប់ស្កាត់​ជំងឺ​ដ៏​សក្កិសិទ្ធ

ស្លឹកម្រុំ ឱសថ​ព្យាបាល​និងទប់ស្កាត់​ជំងឺ​ដ៏​សក្កិសិទ្ធ

ស្លឹកម្រុំ មិនត្រឹម​តែអាច​មកស្លរ​កកូរទេ អ្វីដែល​សំខាន់នោះ​គឺក៏អាច​ប្រើប្រាស់ជា​ថ្នាំព្យាលបាល​ដ៏សក្កិសិទ្ធ​ទៀត​ ផងដែរ។ វាមាន​តម្លៃថោក​ហើយ​ងាយ​ស្រួល​រកនៅ​ប្រទេស​កម្ពុជា​យើង។​ឯកសារ​បរទេស មួយបា​ន​បង្ហាញ​ថាការ​ស្រាវជ្រាវ​តាម​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថារុក្ខជាតិ​ស្លឹកម្រុំ​ដ៏សាមញ្ញ​នេះផ្ទុក​ទៅ​ដោយថាមពល​ជីវជាតិ

* កំរិតវិតាមីន C​​ 7ដង ច្រើនជាងផ្លែក្រូច
* កំរិតជាតិកាល់ស្យូម​​ 4ដង ច្រើនជាងទឹកដោះគោ
* កំរិតវិតាមីន A​​ 4ដង ច្រើនជាងការ៉ុត
* កំរិតប្រូតេអ៊ីន 2ដង ច្រើនជាងទឹកដោះគោ
* កំរិតប៉ូតាស្យូម 3ដង ច្រើនជាងផ្លែចេក

មិនមានការ​ស្រាវជ្រាវ​តាមបែបវិទ្យាសាស្ត្រ​ច្រើនប៉ុន្មានទេ​ មាន​តែផ្នែក​មួយជាក់លាក់​ដែលការ​ស្រាវជ្រាវ​តាមវិទ្យាសាស្ត្រ​បង្ហាញថាគេអាច​ប្រើប្រាស់វា​សំរាប់ជា Antibiotic ។​ប៉ុន្តែតាម​ការព្យាបាល​បែបថ្នាំបូរាណ​របស់ប្រទេស​ឥណ្ឌា​និយាយថា​ ស្លឹកម្រុំ​នេះអាច​ទប់ស្កាត់​ជំងឺបាន​​៣០០មុខ។

ម្រុំ ពិតជាដើមឈើដ៏អស្ចារ្យ ដែលផ្តល់​នូវក្តីសង្ឃឹម ផ្ទុកទៅ​ដោយអាហារ​រូបត្ថម្ភ ជាថ្នាំពេទ្យ និង មាន​តំលែថោក​សមរម្យ សំរាប់​ប្រទេសក្រីក្រ​ជាច្រើននៅលើ​ពិភពលោក។

អ្នកអាច​កែច្នៃស្លឹក​ ម្រុំមកធ្វើជា​តែផឹកបាន​ដោយយក​ស្លឹកម្រុំ​មកលាង​ហើយដាក់ហាល​(កុំអោយ​ ត្រូវថ្ងៃចំ) រហូត​ដល់វា​ក្រៀមស្រួយ បន្ទាប់​មកយក​ស្លឹក​នោះមក​បុក​ឬកិន​អោយម៉ដ្ឋ។ អ្នកអាច​ទទួលទាន​ដោយ​ដាក់ឆុងដូចតែដែរ គឺកំរិត​ទឹកក្តៅមួយ​កែវត្រូវ​ដាក់តែស្លឹក​ម្រុំមួយ​ស្លាបព្រា​កាហ្វេ៕