តើអ្វីជា Storytelling?
Storytelling បើបកជាខ្មែរនៅក្នុងន័យអាជីវកម្ម គឺជាសារផ្សព្វផ្សាយបែបចិត្តសាស្រ្ត ដើម្បីទាក់ទាញអតិថិជននិងជំរុញឱ្យពួកគេធ្វើសកម្មភាពចង់បាន និងហ៊ានចំណាយលុយលើផលិតផលសេវាកម្មរបស់អ្នក។ ហើយជាទូទៅ គេបក Storytelling ជាខ្មែរថា “ការនិទានរឿង” ។
បើយោងតាមគេហទំព័រ HubSopot បានកំណត់និយមន័យ Storytelling ថា “គឺជាដំណើរការនៃការប្រើប្រាស់ការពិតនិងការនិទានកថា ដើម្បីទំនាក់ទំនងអ្វីមួយទៅកាន់អតិថិជន ដោយរឿងរ៉ាវខ្លះជាការពិតនិងរឿងខ្លះត្រូវបានច្នៃប្រឌិតដើម្បីពន្យល់ឱ្យកាន់តែច្បាស់ក្នុងការរំលេចចេញជាសារដែលមានភាពសំខាន់។
កត់សម្គាល់ចំពោះ Storytelling
- ព័ត៌មានដែលមានប្រយោជន៍នៅក្នុងរឿងនិទាន
- អ្វីដែលអាចជំរុញក្រុមរបស់អ្នក
- អ្វីដែលម៉ាកយីហោរបស់អ្នកកំពុងស្ថិតនៅ
- និយាយអំពីអតិថិជនរបស់អ្នក
- អារម្មណ៍ & ការចូលរួម
- ការចាប់ផ្តើមវិបត្តិនិងដំណោះស្រាយ
- អន្តរកម្មរវាងអតិថិជននិងម៉ាកយីហោរបស់អ្នក
បន្ថែមពីនេះ Storytelling គឺអាចយកទៅប្រើប្រាស់ដើម្បីធ្វើទីផ្សារឱ្យមានភាពទាក់ទាញ និងស៊ីអារម្មណ៍ ដូច្នេះម្ចាស់អាជីវកម្ម គួរតែឈ្វេងយល់បន្ថែមអំពីវា ដើម្បីបង្កើនការលក់។
តើ Storytelling អាចជួយឱ្យអាជីវកម្មរីកចម្រើនដោយរបៀបណា?
បើយោងតាមគេហទំព័រ Forbes បានឱ្យដឹងថា Storytelling គឺជាឧបករណ៍ជំនួញដ៏មានឥទ្ធិពលនិងជាជំនាញមួយដែលធ្វើឱ្យអាជីវកម្មអាចបង្កើតម៉ាកយីហោដ៏មានឥទ្ធិពលនិងមានភាពយូរអង្វែងជាងជីវិតរបស់ស្ថាបនិកដែលបានបង្កើតអាជីវកម្មទៅទៀត។
កត្តាទាំងនេះហើយ ទើប Storytelling មានសារៈសំខាន់នៅក្នុងអាជីវកម្មដោយអាចជួយធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន។
បន្ថែមពីនេះ ដើម្បីបញ្ជាក់កាន់តែលម្អិតថា គ្រប់អាជីវកម្មទាំងអស់ ចាំបាច់ត្រូវតែបង្កើតឱ្យមានការប្រើនូវយុទ្ធសាស្រ្ត Storytelling ដ៏មានឥទ្ធិពលនៅក្នុងអាជីវកម្មរបស់ខ្លួន តាមរយៈហេតុផលចំនួន 4 ខាងក្រោម នេះបើយោងតាមគេហទំព័រ Forbes ៖
ហេតុផលទី1.រឿងរ៉ាវដែលមានការទំនាក់ទំនងយ៉ាងច្បាស់គឺជាឆ្អឹងខ្នងនៃយុទ្ធសាស្ត្រទីផ្សារដ៏រឹងមាំ មានន័យថា អាជីវកម្មគួរតែវិនិយោគក្នុងការបង្កើតរឿងដែលទាក់ទងគ្នាយ៉ាងច្បាស់លាស់ដោយមូលហេតុពីរយ៉ាង៖ ដំបូងរឿងបង្កើតប្លង់មេដើម្បីរៀបចំខ្លឹមសារដែលនឹងមានអារម្មណ៍ថាបែកខ្ញែកនិងចៃដន្យ។ នៅពេលដែលយុទ្ធសាស្រ្តទីផ្សាររបស់ម៉ាកត្រូវបានបង្កើតឡើងក្រោមសាច់រឿងរាល់ខ្លឹមសារដែលផលិតគួរតែមានចេតនា គោលបំណង សំណើរ តម្លៃដែលបំពេញនិងគាំទ្រដល់ចក្ខុវិស័យទូទៅរបស់អាជីវកម្ម។
ហេតុផលទី2.ការនិទានរឿងអស់ពីចិត្តគឺទទួលបានទាំងផលចំណេញនិងអាចកសាងទំនុកចិត្តដល់មនុស្ស មានន័យថា ក្រុមហ៊ុនដែលជោគជ័យបំផុតនៅលើពិភពលោកមានរឿងរ៉ាវយ៉ាងជ្រាលជ្រៅនៅពីក្រោយពួកគេ (ជារឿយៗជាប់ទាក់ទងនឹងស្ថាបនិករបស់ពួកគេ) ដែលបង្កើតអារម្មណ៍នៃគោលបំណងនិងអត្ថន័យធំជាងនៅក្នុងអ្វីដែលពួកគេធ្វើ។ ដូច្នេះនៅពេលដែលពួកគេបាននិទានរឿងរ៉ាវទាំងនោះ ធ្វើឱ្យមនុស្សមានទំនុកចិត្ត ភាពជឿជាក់ ជំនឿ និងសម្រេចចិត្តប្រើប្រាស់ ឬបានស្គាល់ច្បាស់អំពីអាជីវកម្មទាំងនោះជាដើម។
ហេតុផលទី3.ការនិទានរឿងគឺជាគុណសម្បត្តិនៃការប្រកួតប្រជែង មានន័យថា ការមានសមត្ថភាពក្នុងការប្រាប់រឿងនិទានដ៏ល្អ គឺជារឿងចាំបាច់ ហើយអាចបង្កើតឬបំបែកបានថា អាជីវកម្មមួយអាចមានភាពខុសប្លែកគ្នាត្រង់ចំណុចណានៅក្នុងទីផ្សារ ក៏ដូចជាអាចរកប្រាក់ចំណេញបាន លើសពីនេះ អាចធ្វើឱ្យផលិតផលឬសេវាកម្មមានភាពល្អប្រសើរជាងដៃគូប្រកួតប្រជែង។
ហេតុផលទី4. រឿងរ៉ាវទាក់ទងអារម្មណ៍មនុស្សនិងបង្កើតភាពស្មោះត្រង់ចំពោះម៉ាកយីហោរបស់អ្នក មានន័យថា Storytelling អាចភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស ហើយជួយឱ្យមនុស្សបានយល់ដឹងពីពិភពលោក និងអាចទំនាក់ទំនងគុណតម្លៃ និងជំនឿរបស់មនុស្ស។ ការដែលអាចបង្កើតរឿងមួយដ៏ល្អដែលធ្វើឱ្យមនុស្សគិត មនុស្សមានអារម្មណ៍ និងអាចធ្វើឱ្យមនុស្សមានអារម្មណ៍ថា រឿងទាំងនោះដូចជាការពិត និងភ្ជាប់ទំនាក់ទំនងដោយងាយចងចាំដល់ពួកគេ ជាពិសេសអតិថិជនគោលដៅ។