spot_img
spot_img
Homeធុរកិច្ចអាជីវកម្មទាំង៦ ដែលអ្នកអាចចាប់ផ្តើមដោយមិនមានទុន

អាជីវកម្មទាំង៦ ដែលអ្នកអាចចាប់ផ្តើមដោយមិនមានទុន

-

មុននិងឈានចូលដល់ការណែនាំពីអាជីវកម្មទាំង៦យ៉ាង យើងខ្ញុំនឹងធ្វើការណែនាំជំហានខ្លះមុននិងចាប់ផ្តើមធុរកិច្ច។ ជំហានដំបូង អ្នកត្រូវមានគម្រោងសម្រាប់ធុរកិច្ចនោះ បន្ទាប់មកអ្នកត្រូវការចុះបញ្ជីដើម្បី​ទទួលបាន​អាជ្ញាបណ្ណ័ពីក្រសួង​ពាណិជ្ជកម្ម ប័ណ្ណប៉ាតង់​ពី​ពន្ធដារ និង​ការ​ចុះ​ឈ្មោះ​នៅក្រសួង​ពាក់ព័ន្ធនានា មានគេហទំព័រ(វេបសាយ) មានទំព័រ​ហ្វេសប៊ុក​សម្រាប់​ផ្សព្វផ្សាយ សិក្សា​ស្វែង​យល់ពីទីផ្សារ មានផលិតផល និង​ក្រុមការងារ​ដ៏រឹងមាំមួយ។ ត្រឡប់មកប្រភេទអាជីវកម្មវិញ តើអាជីវកម្មប្រភេទណាដែលអ្នកអាចចាប់ផ្តើមដោយមិនត្រូវការដើមទុនច្រើន? ខាងក្រោម​នេះគឺជា​ប្រភេទអាជីវកម្ម​មួយ​ចំនួនទាំងនោះរួមមាន៖

  • ផលិតផល​ដែលបង្កើតឡើងដោយខ្លួនឯង៖ ផលិតផល​ទាំងនោះរួមមាន វត្ថុសិល្បៈនិងវត្ថុដែលជាទេពកោសល្យដែល​បង្កើតចេញពី​ភាព​ប៉ិន​ប្រសប់​ និង​ជំនាញ​របស់អ្នកជាដើម។ បើសិនអ្នកជាជាងគំនូរ អ្នកអាចលក់គំនូរទាំងនោះបាន។
  • សេវាកម្មតាមផ្ទះ៖ សេវាកម្មមិនត្រូវការដើមទុនច្រើនទេ ព្រោះអ្នកធ្វើការនៅក្នុងផ្ទះ និងជាមួយអ្នកជិតខាងប៉ុណ្ណោះ។ ឧទាហរណ៏ អ្នកអាចចាប់ផ្តើមសេវាមើលថែទាំក្មេង សត្វចិញ្ជឹមសេវា​សម្អាត សេវាបង្រៀន​តាមផ្ទះ ។ល។
  • សេវាកម្មជួសជុល៖ បើសិនអ្នកមានជំនាញពិសេស អ្នកអាចប្រើប្រាស់វាសម្រាប់ ការចាប់ផ្តើមដំបូងនៃអាជីវកម្ម​របស់អ្នក។ ជាក់ស្តែង បើសិនអ្នកជាមនុស្សដែលអាចធ្វើការបានគ្រប់ជំពូក អ្នកអាចធ្វើការជាមួយម្ចាស់ផ្ទះណាដែលមិនចេះពីការជួសជុលផ្ទះ ឬមមាញឹក​ដែលមិនមាន​ពេលគ្រប់គ្រាន់ក្នុង​ការ​ធ្វើដោយ​ខ្លួនឯង ហើយ​ចង់​ប្រើសេវា​របស់អ្នក។ ចំណុចចនេះមិនសូវ ខុសពីសេវាកម្មតាមផ្ទះប៉ុន្មានទេ។
  • ផ្នែកពិភាក្សា ឬពិគ្រោះយោបល់៖ គិតអំពីវិស័យដែលអ្នកធ្លាប់ដឹង និងចូលរួម តើអ្នកទទួលបានចំណេះដឹងប៉ុន្មានពីពេលនោះ ដូចនេះហើយ អ្នកអាចយកបទពិសោធន៏ទាំងនោះមកប្រើប្រាស់បាន។ យើងខ្ញុំ​ជឿជាក់ថា ចំពោះសហគ្រាសដែលទើបនិងចាប់ផ្តើម ពួកគាត់​នឹង​រីករាយសម្រាប់​ការ​ចំណាយដើម្បី​ទទួលបាន​សេវាកម្មរបស់អ្នកប្រសិនបើអ្នកមាន​ជំនាញ​ពិតប្រាកដណាមួយ​ដែលអាច​ជួយ​ឱ្យ​ផ្នែក​មួយ ឬផ្នែកទាំង​មូល​របស់អាជីវកម្មឱ្យមាន​ការ​រីកចម្រើន​។ ការពិគ្រោះយោបល់ជាសេវាកម្មដែកត្រូវការតែពេលវេលា ហើយនិងទទួលបានការឲ្យតម្លៃខ្ពស់។
  • ការលក់៖ ការលក់នេះសំដៅទៅលើ ការជាវទំនិញនិងលក់បន្តឲ្យទៅអ្នកដទៃ។ អ្នកអាចប្រើវិធីលក់ដោយមិនចាំបាច់មានទំនិញនៅក្នុងដៃ ដោយអ្នកអាចកម្មង់ទិញទំនិញនោះនៅពេលដែលមានអតិថិជនជាវតែប៉ុណ្ណោះ។​ការធ្វើបែបនេះ អ្នកមិនចាំបាច់ត្រូវការដើមទុនទេ។
  • ការរកចំណូលបន្ថែម៖​ ន័យនេះសំដៅដល់ការរកចំនូលតាមរយៈអ្វីដែលយើងមាន។ ឧទាហរណ៏ អ្នកមានរថយន្តផ្ទាល់ខ្លួនមួយ អ្នកអាចប្រើវាដើម្បីរត់តាក់ស៊ី នៅពេលទំនេរ។

ជាចុងក្រោយ អាជីវកម្ម​ទាំងនេះបង្ហាញថា អ្នកមិនចាំបាច់មានដើមទុនច្រើនទេដើម្បីចាប់ផ្តើមវា អ្នកគ្រាន់តែដឹងថា អាជីវកម្មមួយណាដែលសាកសមនិងអ្នកបំផុត។

ហេង មុយ​លី
ហេង មុយ​លី
ហេង មុយលី សព្វថ្ងៃធ្វើការនៅគំណិត ផ្នែកBusiness Creativeដែលផ្តោតលើការបង្កើតមាតិការធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប ព្រមទាំងធ្វើករណីសិក្សាទៅលើអាជីវកម្មក្នុងស្រុក។ គាត់ក៏ជានិស្សិតនៅវិទ្យាស្ថានភាសាបរទេ (IFL) ដែលជាវិទ្យាស្ថានមួយដ៏ល្បីល្បាញផ្តល់ការអប់រំកម្រិតឧត្តមសិក្សានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ គាត់ធ្លាប់ចូលរួមជាអ្នកស្មគ្រ័ចិត្តនៅក្នុងសិក្ខាសាលា ក៏ដូចជាព្រឹត្តិការណ៏នានាជាច្រើន។ លើសពីនេះគាត់ក៏ជាសមាជិកនៃ Organizing Committee របស់សាលាផងដែរ។គាត់ជាមនុស្សដែលរួសរាយ ចូលចិត្តរៀននិងទទួលអ្វីដែលថ្មី និងអាចបត់បែនតាមបរិយាកាសជុំវិញ។ គាត់ជឿជាក់ថា ការចូលរួមជាមួយគំនិតដើម្បីចែករំលែកចំណេះដឹង និងធ្វើការស្រាវជ្រាវលើផ្នែកធុរកិច្ចពិតជាមានផលប្រយោជន៍ជាច្រើនទាងខ្លួនគាត់ផ្ទាល់ និងវិស័យធុរកិច្ចទាំងមូល។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ