កម្មវិធី CRM ឥតគិតថ្លៃល្អបំផុត ដែលណែនាំពីលោក Neil Patel

108
កម្មវិធី CRM ឥតគិតថ្លៃល្អបំផុត ដែលណែនាំពីលោក Neil Patel

Neil Patel គឺជាអ្នកជំនាញផ្នែកទីផ្សារឌីជីថល ដោយភាគច្រើនគាត់ចែករំលែកផ្ដោតលើម៉ាស៊ីនស្វែងរក “SEO” និងទីផ្សារមាតិកា។ បន្ថែមពីនេះ គាត់ក៏ជាអ្នកមានឥទ្ធិពលផ្នែកឌីជីថលលំដាប់ទី10 ផងដែរ នេះបើយោងតាមការផ្សព្វផ្សាយរបស់ទស្សនាវដ្តី Forbes។ ភាគច្រើន Neil ចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងទីផ្សារច្រើននៅក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួន ប៉ុន្តែនៅក្នុងអត្ថបទនេះ យើងនឹងដកស្រង់បង្ហាញពីការចែករំលែកក៏ដូចជាការណែនាំអំពីកម្មវិធី CRM (កម្មវិធីគ្រប់គ្រងទំនាក់ទំនងអតិថិជន) ដែលឥតគិតថ្លៃល្អបំផុតពី Neil។

1. HubSpot

គេហទំព័រ HubSpot មានកម្មវិធីច្រើន ប៉ុន្តែអ្វីដែល Neil ចង់ណែនាំខ្លាំងនោះ គឺកម្មវិធី CRM ដែលផ្ដោតលើទីផ្សារដោយប្រើប្រាស់ឥតគិតថ្លៃ ដោយសក្តិសមបំផុតក្នុងការប្រើប្រាស់សម្រាប់អ្នកទីផ្សារ ពីព្រោះ HubSpot បានភ្ជាប់ទៅនឹងកិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សាររបស់អ្នកទាំងអស់ ដូចជាអ៊ីមែល ទម្រង់បែបបទ ទំព័រចុះចត ការផ្សាយពាណិជ្ជកម្ម ឆាត និងផ្តល់ព័ត៌មានច្បាស់លាស់អំពីបណ្តាញ និងយុទ្ធសាស្ត្រផ្សេងៗដែលជំរុញឱ្យមានដំណើរការល្អ។ លើសពីនេះ HubSpot ក៏រួមបញ្ចូលជាមួយ G Suite, Gmail និងកំណែជាច្រើននៃOutlook ព្រមទាំងមានឧបករណ៍ទីផ្សារជាច្រើនទៀត រួមមាន៖

  • ការតាមដានសកម្មភាពគេហទំព័រ
  • រូបយន្តសន្ទនា (Conversational bots)
  • Deal Pipelines
  • អ្នកគ្រប់គ្រងកិច្ចការ និងសកម្មភាព
  • កាលវិភាគណាត់ជួប
  • ការបែងចែកបញ្ជី
  • ការតាមដានអ៊ីមែល
  • VoIP ដោយផ្ទាល់ពី CRM

ចុចតំណរភ្ជាប់នេះ ដើម្បីចុះឈ្មោះប្រើប្រាស់ឥតគិតថ្លៃ៖ https://app.hubspot.com/signup

គួរបញ្ជាក់ផងដែរ HubSpot CRM ជាកម្មវិធី CRM ឥតគិតថ្លៃច្រើនបំផុតដូចជាការលក់ ការធ្វើទីផ្សារ និងសេវាកម្មអតិថិជន ព្រមទាំងអនុញ្ញាតឱ្យមានអ្នកប្រើប្រាស់គ្មានដែនកំណត់ទៀតផងដែរ។

2. Agile CRM

គេហទំព័រ Agile CRM ផ្ដល់នូវការប្រើប្រាស់កម្មវិធី CRM ដោយឥតគិតថ្លៃជាលក្ខណៈជាក្រុមបាន(ក្រុមអាចមានចំនួន 10នាក់) ដែលល្អបំផុតសម្រាប់ដំណោះស្រាយ CRM សេវាកម្មអតិថិជន។ ជាពិសេសវាក៏ផ្ដល់នូវការរាយការណ៍សម្រាប់ការអនុវត្តបានយ៉ាងល្អ ដោយជួយផ្នែកសេវាកម្មអតិថិជនអាចរក្សាបាននូវការតាមដាន និងគ្រប់គ្រងព័ត៌មាននានាដែលបានបញ្ចូលក្នុងប្រព័ន្ធ CRM។

ចុចតំណរភ្ជាប់នេះ ដើម្បីចុះឈ្មោះប្រើប្រាស់ឥតគិតថ្លៃ៖ https://my.agilecrm.com/register

គួរបញ្ជាក់ផងដែរថា Agile CRM មិនបានផ្ដោតខ្លាំងលើលក្ខណៈពិសេសផ្នែកលក់ និងទីផ្សារដ៏ល្អអស្ចារ្យដូចខាងក្រោមនោះទេ។

  • កិច្ចព្រមព្រៀងគ្មានដែនកំណត់
  • ពិន្ទុនៃការនាំមុខ
  • កាលវិភាគណាត់ជួប
  • ការតាមដានអ៊ីមែល
  • យុទ្ធនាការតាមអ៊ីមែល
  • ការតាមដានសកម្មភាពគេហទំព័រ
  • អ្នកបង្កើតទំព័រចុះចត (Landing page)
3. Apptivo

គេហទំព័រ Apptivo ល្អបំផុតសម្រាប់ការគ្រប់គ្រងអាជីវកម្មកម្រិតមូលដ្ឋាន ព្រមទាំងអាចបង្កើតកម្មវិធី CRM ដែលមានតម្លៃសមរម្យ និងផ្តល់នូវផែនការចាប់ផ្ដើមដោយឥតគិតថ្លៃជារៀងរហូត ថែមទាំងអាចជួយដល់កិច្ចការរដ្ឋបាល ដូចជាព័ត៌មានអតិថិជនរបស់អ្នកទាំងអស់ ហើយអនុញ្ញាតឱ្យអ្នកបង្កើត និងគ្រប់គ្រងវិក្កយបត្រ ការប៉ាន់ស្មាន ការបញ្ជាទិញ និងសំណើទាំងអស់ទៀតផង។

ចុចតំណរភ្ជាប់នេះ ដើម្បីចុះឈ្មោះប្រើប្រាស់ឥតគិតថ្លៃ៖ https://partner-forms.softwareadvice.com/

4. Really Simple Systems

គេហទំព័រ Really Simple Systems ផ្ដល់នូវការប្រើប្រាស់កម្មវិធី CRM ដោយឥតគិតថ្លៃជាមួយនឹងទំនាក់ទំនងគ្មានដែនកំណត់ ហើយវាសក្តិសមបំផុតសម្រាប់ការលក់ ដោយអ្នកអាចតាមដានលំហូរនៃការលក់បានយ៉ាងល្អ ថែមទាំងអាចដឹងអំពីឱកាសនៃការលក់បានទៀតផង។

ចុចតំណរភ្ជាប់នេះ ដើម្បីចុះឈ្មោះប្រើប្រាស់ឥតគិតថ្លៃ៖ https://www.reallysimplesystems.com/

បន្ថែមពីនេះ វាក៏មានប្រព័ន្ធដ៏សាមញ្ញក្នុងការអនុញ្ញាតឱ្យអ្នកតាមដានរង្វាស់ដែលអ្នកត្រូវការ និងផ្តល់នូវមុខងារ CRM ដ៏សម្បូរបែបដែលមានប្រយោជន៍ខ្លាំងសម្រាប់ក្រុមលក់របស់អ្នក ក្នុងនោះរួមមានចំណុចសំខាន់ៗមួយចំនួន ដូចជា៖

  • ការគ្រប់គ្រងបំពង់ (Pipeline management)
  • បណ្តាញលក់
  • តារាងពេលវេលារបស់អតិថិជន
  • ប្រវត្តិនៃឱកាស
  • ការ​ចុះ​បញ្ជី​និង​ការ​ព្យាករ​ការ​លក់​
  • ការចូលប្រើ API
  • រួមបញ្ចូលជាមួយ Google Contacts និង Outlook