ការពិតផ្សេងៗដែលកើតមានលើលំនៅដ្ឋានរបស់យើង

797

earthភពផែនដី​ គឺជា​ទីកន្លែង​ស្នាក់​អាស្រ័យ​របស់​មនុស្ស​រាប់​ពាន់​លានអ្នក ​ជា​ជម្រក​សត្វ​ និង​រុក្ខជាតិ​ជាច្រើនប្រភេទ។ ភព​ផែនដី គឺជា​ទី​ស្ថានដ៏សែន​មនោរម្យ ដោយសារ​តែភព​នេះ មានទឹក និង​ខ្យល់​អុកស៊ីសែនដែលអំណោយ​ផល​ចំពោះជីវិត​គ្រប់​ប្រភេទ។ បើនិយាយទៅ ជីវិត​នៅលើ​ភព​មួយនេះ​គឺមាន​អាយុប្រហែល៤ពាន់លានឆ្នាំមកហើយ។ ចំណែកឯមនុស្សយើងដែលកំពុង​មាន​វត្តមាននៅលើលំនៅដ្ឋាននេះ គឺមាន​អាយុ​ប្រមាណ​តែពីររយពាន់ឆ្នាំ​ប៉ុណ្ណោះ។ ប៉ុន្តែ ទោះ​បីជា​មនុស្សមាន​អាយុក្មេងខ្ចី​បើប្រៀប​ទៅនឹងជីវិត​ដ៏ទៃទៀតដែលកំពុង​មាន​វត្តមាននៅផែនដី​​ក៏ពិតមែន បើយើង​ក្រឡេក​មើលឲ្យ​ស៊ី​ជម្រៅទៅ មនុស្ស​ ​កំពុង​តែ​ដើរតួរនាទីជាអ្នកសម្រេច​ជោគវាសនា​របស់ភពដ៏ល្អផូរផង់នេះ។ ភាព​មិនស្មើគ្នា ភាព​អត់ឃ្លាន និង​គម្លាត​រវាង​អ្នកមាន​នឹងអ្នកក្រគឺកើត​មាន​គ្រប់ទីកន្លែង​ទាំងអស់លើពិភពលោក។ ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ច្រើន​ហួសហេតុ និង​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ទៅលើ​បរិយាកាស​គឺជា​ក្តី​កង្វល់​របស់មនុស្សជាច្រើន ដែលទាំងនេះគឺកំពុង​តែ​ជះឥទ្ធិពល​អាក្រក់​ដល់​អនាគត​របស់​ភពផែនដីយើង។ ដូចនេះ គេហទំព័រ«គំនិត» សូម​លើក​យក​នូវ​ការ​ពិត​ផ្សេងៗដែលកើតមាន​នៅលើភពផែនដីនេះមកចែករំលែក​ជូន​មិត្ត​អ្នកអាន។

– ទ្រព្យសម្បត្តិ​៥០%​ដែលមាន​នៅលើ​ពិភពលោក គឺត្រូវបាន​កាន់កាប់​ដោយ​អ្នក​មានបំផុត​២%។

– ប្រជាជន​លើពិភពលោក​ចំនួន​២០%​បាន​ប្រើប្រាស់​ធនធាន​ដែលមាននៅលើផែនដីចំនួន​៨០%។

– ការចំណាយសរុប​ទៅលើ​កងទ័ព​របស់​​ពិភពលោក ​គឺច្រើង​ជាង​ការ​ចំណាយ​ទៅលើផ្នែកសប្បុរសធម៌​ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍន៍១២ដង។

– ជារៀងរាល់​ថ្ងៃ​មាន​មនុស្ស​ប្រមាណ​៥០០០នាក់​ស្លាប់​ដោសារតែបរិភោគទឹក​មិនស្អាត។

– ប្រជាជន​ប្រមាណ​១ពាន់លាននាក់នៅលើ​ពិភពលោក​មិនមាន​ទឹក​ស្អាត​សម្រាប់បិរភោគ។

– មនុស្ស​ជិត​១ពាន់លាន​នាក់កំពុង​ស្ថិត​នៅ​ក្នុង​ភាព​អត់​ឃ្លាន។

– គ្រាប់​ធុញ្ញជាតិ​ច្រើន​ជាង​៥០%​ដែលត្រូវ​បាន​ធ្វើ​ពាណិជ្ជកម្ម​នៅលើ​ពិភពលោក គឺត្រូវ​បាន​គេយកទៅ​ចិញ្ចឹម​សត្វ ឬ​សម្រាប់​ជីវឧស្ម័ន។

– ផ្ទៃដី​ដែល​អាច​ដាំដំណាំប្រមាណ​៤០%​ត្រូវ​រង​ភាព​ខូចខាត​រយៈពេល​វែង។

– ជារៀងរាល់ឆ្នាំ ព្រៃឈើប្រមាណ​១៣លាន​ហិកតា​ត្រូវបាន​បាត់​បង់ និង​កាប់បំផ្លាញ។

– ថនិតសត្វ​១ក្នុង​ចំណោម៤ បក្សី​១​ក្នុង​ចំណោម៨ ថលជលិក(សត្វដែលរស់ក្នុងទឹក និងលើគោក) ១​ក្នុងចំណោម​៣ កំពុងរងការគំរាមកំហែង និង​ផុតពូជ។

– ទីកន្លែង​នេសាទ​៣​/៤ មិនមាន​ត្រីសម្រាប់នេសាទ  ឬ​កំពុង​តែ​រង​ការ​វិនាស។

– សីតុណ្ហភាព​ជាមធ្យម​ក្នុង​រយៈពេល​១៥ឆ្នាំ​ចុង​ក្រោយគឺមាន​កម្រិត​ខ្ពស់​ជាង​ពេលណាៗ​ទាំងអស់។

– ផ្ទាំង​ទឹក​កក​នៅ​ក្នុង​តំបន់​ប៉ូល គឺ​មាន​កម្រាស់​៤០%ស្តើង​ជាង​កម្រាស់​៤០ឆ្នាំមុន។

– នៅឆ្នាំ​២០៥០ អាច​នឹង​មាន​ជនភៀស​ខ្លួន​ដោយសារ​អាកាសធាតុ​ប្រមាណ​២០០លាននាក់។

 

ប្រភព៖ ភាពយន្ត​ឯកសារ Home ឆ្នាំ​២០០៩ របស់មូលនិធិGoodplanet

Previous articleវិទ្យាសាស្ត្ររីករាយ៖ ពត់ឆ្អឹងដោយប្រើទឹកខ្មេះ
Next articleកំពូលសៀវភៅអាថ៌កំបាំងដែលគ្មានអ្នកណាអាចអានបានក្នុងលោក
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។