ការអញ្ជើញមកដល់កម្ពុជាលើកដំបូងរបស់លោក ចូ បៃដិន នាព្រឹកនេះ

33
ការអញ្ជើញមកដល់កម្ពុជាលើកដំបូងរបស់លោក ចូ បៃដិន នាព្រឹកនេះ

នាព្រឹកថ្ងៃទី12 ខែវិច្ឆិការនេះ ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើដំណើរមកដល់ទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា រយៈពេល 2 ថ្ងៃ ចាប់ពីថ្ងៃទី 12 ដល់ 13 ខែវិច្ឆិការ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ហើយនេះបើតាមសេចក្ដីប្រកាសរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

នៅក្នុងកិច្ចប្រជុំអាស៊ានលើកទី40និង41 នេះ លោក បៃដិន ​នឹង​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្តេជ្ញាយូរអង្វែង​របស់​សហរដ្ឋ​អាមេរិក​ទៅ​កាន់​តំបន់​អាស៊ីអាគ្នេយ៍ ​និង​មជ្ឈភាព​អាស៊ាន​ កសាង​នូវ​ភាព​ជោគជ័យ​ដែល​បាន​មក​ពី​កិច្ច​ប្រជុំ​ពិសេស​ជា​ប្រវត្តិ​សាស្រ្ត​រវាង​អាមេរិក ​និង​អាស៊ាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពីខែ​ឧសភា​កន្លងទៅ ហើយនេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន។

បន្ថែមពីនេះ លោកបៃដិននឹងគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក-អាស៊ាន ក្នុងការធានាសន្តិសុខ និងវិបុលភាពក្នុងតំបន់ និងសុខុមាលភាពរបស់ប្រជាជនរួមបញ្ចូលគ្នាចំនួន 1ពាន់លាន។ លោកប្រធានាធិបតី ចូ បៃឌិន ក៏បានកំណត់យកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាចំណុចស្នូលនៃគោលនយោបាយការបរទេស។ សូម្បីតែការឃោសនារបស់លោកក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋមេរិកដែលទើបតែកន្លងទៅពីរថ្ងៃនេះ លោកបានកំណត់យកសារនយោបាយផ្តោតលើលទ្ធប្រជាធិបតេយ្យ ដើម្បីប្រឆាំងនឹងភាពជ្រុលនិយម និងទ្រឹស្តីលាបពណ៌នៅសហរដ្ឋអាមេរិក។

ចុះចំណែកប្រទេសកម្ពុជាយើងវិញ តើនឹងអាចទាញបានប្រយោជន៍អ្វីខ្លះពី​វត្តមាន​របស់​ប្រធានាធិបតីអាមេរិកមកភ្នំពេញ?

ទស្សនាវីដេអូនេះ៖ https://www.youtube.com/watch?v=xNn8D3AXcHY