spot_img
spot_img
HomeគំនិតPlusជំហានទាំង៩ នៅក្នុងការបង្កើតផែនការទីផ្សារដែលប្រកបដោយប្រសិទ្ធិភាព

ជំហានទាំង៩ នៅក្នុងការបង្កើតផែនការទីផ្សារដែលប្រកបដោយប្រសិទ្ធិភាព

-

គួរបញ្ជាក់ផងដែរថាជំហាននីមួយៗគឺភ្ជាប់មកជាមួយនឹងបណ្តុំនៃសំនួរដែលអ្នកជួយអ្នកក្នុងការបំផុសគំនិតរបស់អ្នកបាន ។

ជំហានទី១ កំណត់ទិសដៅនៃអាជីវកម្មរបស់អ្នកឲ្យបានច្បាស់លាស់

បច្ចុប្បន្នភាពនៃអាជីវកម្មរបស់អ្នក
  • តើផលិតផលឬសេវាកម្មអ្វីដែលលោកអ្នកកំពុងតែផ្តល់ជូនទៅកាន់អតិថិជន?
  • តើប្រភពចំនូលរបស់លោកអ្នកបានមកពីណា?
  • តើផលិតផលឬសេវាកម្មរបស់លោកអ្នកណាមួយដែលផ្តល់នូវប្រាក់ចំនេញខ្ពស់ជាងគេ?
  • តើអ្វីដែលជាចំនុចខ្លាំងនៃអាជីវកម្មរបស់លោកអ្នក?
  • តើអ្វីដែលដំណើរការបានល្អហើយអ្វីដែលកំពុងតែជាប់គាំងនៅក្នុងអាជីវកម្មរបស់លោកអ្នក?
  ព័ត៌មានពីអតិថិជនចាស់ៗរបស់អ្នក
  • តើអ្នកណាជាអតិថិជនរបស់លោកអ្នក?ហើយមានចំនួនច្រើនប៉ុណ្ណា?
  • តើអ្នកណាជាអតិថិជនដែលល្អបំផុត?
  • តើពួកគេចាប់ផ្តើមក្លាយជាអតិថិជនរបស់លោកអ្នកតាំងពីពេលណា?
  • តើអ្វីជាគុណតម្លៃរបស់ពួកគេ?

អនាគតភាពនៃអាជីវកម្មដែលអ្នកស្រមៃចង់បាន

  • តើអ្វីដែលជាចក្ខុវិស័យនៃអាជីវកម្មរបស់លោកអ្នក?
  • តើអ្វីដែលជាគោលបំណងនៃអាជីវកម្មរបស់លោកអ្នក?
  • តើប្រភពចំណូលមួយណាដែលលោកអ្នកចង់ពង្រីកបន្ថែម?

ជំហានទី២ សិក្សាអំពីទីផ្សារ និង ដៃគូប្រគួតប្រជែងរបស់អ្នក

ការសិក្សាអំពីទីផ្សារ
  • តើមានអ្វីខ្លះដែលកំពុងតែកើតមានឡើងចំពោះទីផ្សាររបស់លោកអ្នក?
  • តើចំណែកទីផ្សាររបស់លោកអ្នកមានទំហំប៉ុណ្ណា?
  • តើផលិតឬសេវាកម្មណាមួយដែលទទួលបាននូវការគាំទ្រច្រើនជាងគេ?
  • តើបញ្ហាអ្វីដែលកំពុងតែកើតឡើងចំពោះទីផ្សារនាពេលបច្ចុប្បន្ន?
ដៃគូប្រគួតប្រជែងរបស់អ្នក
  • តើអ្នកណាខ្លះជាដៃគូប្រគួតប្រជែងរបស់លោកអ្នក?
  • តើពួកគេមានចំណុចខ្លាំងនិងចំណុចខ្សោយអ្វីខ្លះ?
  • តើតម្រូវការទីផ្សារណាមួយដែលដៃគូរប្រគួតប្រជែងរបស់លោកអ្នកកំពុងតែមើលរំលង?
  • តើ​អ្វីដែលជាលក្ខណៈពិសេសដែលលោកអ្នកមានហើយដៃគូរប្រគួតប្រជែងគ្មាន?
  • តើអ្វីដែលលោកអ្នករៀនបានដៃគូរប្រគួតប្រជែង?

 ជំហានទី៣ សិក្សាអំពីអតិថិជន

  • តើអ្នកណាជាអតិថិជនគោលដៅដែលលោកអ្នកគួរតែផ្តោតសំខាន់?
  • តើអតិថិជនបែបណាដែលលោកអ្នកចង់បានបន្ថែមទៀត?
  • តើអតិថិជនណាខ្លះដែលផ្តល់ចំណូលឲ្យលោកអ្នកច្រើនជាងគេ?
  • តើបញ្ហាចម្បងអ្វីខ្លះដែលអតិថិជនរបស់លោកអ្នកកំពុងតែជួបប្រទះ?
  • តើលោកអ្នកគិតថាអ្វីដែលជាការរំពឹងទុករបស់អតិថិជនមកលើអាជីវកម្មរបស់លោកអ្នក?
  • តើអតិថិជនគោលដៅអាចទិញឬប្រើប្រាស់សេវាកម្មរបស់លោកអ្នកបានដោយរបៀបណា? ( ការមកដល់ហាងដោយផ្ទាល់ឬតាមអនឡាញ )

 ជំហានទី៤ ដំណោះស្រាយរបស់អ្នក

  បង្កើតនូវគុណតម្លៃនៃអាជីវកម្មរបស់អ្នក
  • តើដំណោះស្រាយអ្វីខ្លះដែលលោកអ្នកកំពុងតែផ្តល់ជូនទៅកាន់អតិថិជន?
  • តើដំណោះស្រាយទាំងនោះអាចដោះស្រាយបញ្ហារបស់អតិថិជនដោយរបៀបណា?
  • តើអត្ថប្រយោជន៍អ្វីខ្លះដែលលោកអ្នកកំពុងតែផ្តល់ជូនទៅកាន់អតិថិជន?
  • តើការវិចខ្ជប់និងការកំណត់តម្លៃរបស់លោកអ្នកមានលក្ខណៈដូចម្តេច?
  • តើអ្វីជាការធានារបស់អ្នកទៅកាន់អតិថិជនរបស់លោកអ្នក?

ជំហានទី៥ បង្កើតនូវផែនទីនៃអាជីវកម្មរបស់អ្នក

  • ​​​​​​​​​​តើលោកអ្នកអាចទាក់ទាញអតិថិជនឲ្យចាប់អារម្មណ៍មកលើអាជីវកម្មរបស់លោកអ្នកដោយរបៀបណា?
  • តើអ្វីដែលអាចទាក់ទាញអតិថិជនឲ្យជ្រើសរើសលោកអ្នកជាជាងដៃគូប្រកួតប្រជែងរបស់លោកអ្នក?
  • តើអ្វីដែលអាចសណ្តុំចិត្តអតិថិជនឲ្យគាំទ្រអាជីវកម្មរបស់លោកអ្នករហូត?
  • តើគួរតែរៀបចំបញ្ជីឈ្មោះអតិថិជនសំខាន់ៗរបស់លោកអ្នកដោយរបៀបណា?
  • តើលោកអ្នកអាចតាមដាននិងកត់ត្រាទុកនូវព័ត៌មានលម្អិតនៃអតិថិជនសំខាន់ៗរបស់លោកអ្នកដោយរបៀបណា?
  • តើលោកអ្នកអាចបង្កើនទំនាក់ទំនងឲ្យកាន់តែជិតស្និតជាមួយអតិថិជនសំខាន់ៗរបស់លោកអ្នកដោយរបៀបណា?

 ជំហានទី៦  បង្កើតនូវខ្លឹមសារនៃអាជីវកម្មរបស់អ្នក

  • តើរូបភាពនៃអាជីវកម្មបែបណាដែលលោកអ្នកចង់កសាង?
  • តើម៉ាកយីហោនៃអាជីវកម្មបែបណាដែលសាកសម្យជាមួយអតិថិជនគោលដៅរបស់លោកអ្នក?
  • តើម៉ាកយីហោនិងពាក្យស្លោកនៃអាជីវកម្មរបស់លោកអ្នកសាកសម្យជាមួយនឹងអ្វីដែលលោកអ្នកកំពុងតែផ្តល់ជូនទៅកាន់អតិថិជនដែរឬទេ?
  • តើលោកអ្នកចង់ឲ្យអតិថិជនចងចាំអ្វីពីអាជីវកម្មរបស់លោកអ្នក?
  • តើសម្ភារៈទីផ្សារ(​ Marketing Materials) អ្វីខ្លះដែលលោកអ្នកត្រូវការ?

 ជំហានទី៧ ជ្រើសរើសនិងបង្កើតនូវយុទ្ធវិធីទីផ្សារ

  • តើយុទ្ធវិធីដែលដៃគូប្រកួតប្រជែងរបស់លោកអ្នកកំពុងតែអនុវត្តន៍ហើយទទួលបាននូវភាពជោគជ័យ?
  • តើយុទ្ធវិធីអ្វីដែលលោកអ្នកធ្លាប់អនុវត្តន៍ហើយទទួលបាននូវភាពជោគជ័យ?
  • តើយុទ្ធវិធីអ្វីដែលលោកអ្នកអនុវត្តន៍ហើយមិនទទួលបាននូវភាពជោគជ័យសោះ?
  • តើលោកអ្នកអាចបង្កើននូវកេរ្តិ៍ឈ្មោះនៃអាជីវកម្មរបស់លោកអ្នកដោយរបៀបណា?
  • តើយុទ្ធវិធីអ្វីខ្លះដែលលោកអ្នកគួរតែប្រើដើម្បីទាក់ទាញអតិថិជនថ្មីៗ?
  • តើច្រកផ្សព្វផ្សាយមួយណាដែលលោកអ្នកគួរតែជ្រើសរើស?

 ​ជំហានទី៨​ រៀបចំគម្រោងថវិកាចំណាយ

  • តើយុទ្ធវិធីណាមួយដែលលោកអ្នកបានជ្រើសរើស?
  • តើលោកអ្នកគិតថាលោកអ្នកនឹងត្រូវចំណាយថវិកាប្រហែលប៉ុន្មានដើម្បីអាចអនុវត្តន៍នូវយុទ្ធវិធីទីផ្សារនេះទាំងមូលបាន?
  • តើលោកអ្នកត្រូវការធនធានមនុស្សបែបណាខ្លះនៅក្នុងការអនុវត្តន៍យុទ្ធវិធីទីផ្សារមួយនេះ?
  • តើលោកអ្នកត្រូវចំណាយថិវកាប៉ុន្មានទៅលើធនធានមនុស្សនោះ?
  • តើលោកអ្នករំពឹងចង់បានអ្វីពីការអនុវត្តន៍យុទ្ធនាការទីផ្សារមួយនេះ?
  • តើលោកអ្នកអាចធ្វើការវាស់ស្ទង់នូវលទ្ធផលដែលទទួលបានដោយរបៀបណា?

 ​ជំហានទី៩​ រៀបចំផែនការយុទ្ធសាស្ត្រនិងសកម្មភាព

  • តើអ្វីដែលលោកអ្នកគួរតែត្រៀមទុកមុនពេលដែលលោកអ្នកអនុវត្តន៍យុទ្ធវិធីទីផ្សាររបស់លោកអ្នក?
  • តើអ្វីដែលគួរតែអនុវត្តន៍មុនគេ?
  • តើសកម្មភាពជាក់លាក់អ្វីដែលលោកអ្នកគួរតែអនុវត្តន៍ដើម្បីឲ្យយុទ្ធវិធីទីផ្សារមួយនេះអាចដំណើរការបាន?​ ដោយលោកអ្នកណាហើយនៅពេលណា?
  • តើយុទ្ធវិធីនេះត្រូវបានបែងចែកចេញជាប៉ុន្មានដំណាក់កាល?
  • តើលោកអ្នកអាចសង្កេត តាមដាននិង​ រង្វាយតម្លៃនូវដំណើរការទាំងមូលបានដោយរបៀបណា?

 

 

 

Sreylin Earng
Sreylin Earnghttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ។ កញ្ញាគឺជានិស្សិតនៃជំនាញពាណិជ្ជកម្មអេទ្បិចត្រូនិច( E-Commerce) នៅវិទ្យាស្ថានជាតិ NIPTICT ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង តាមរយៈការចូលរួមនៅ ការប្រកួតប្រជែងនានាក៏ដូចជាកម្មវិធីសង្គមផ្សេងៗដូចជាការបង្រៀនភាសាអង់គ្លេសដល់ ក្មេងៗនៅតាមសហគមន៍ជនបទជាដើម។លើសពីនេះទៅទៀតកញ្ញាតែងតែអភិវឌ្ឍន៍ខ្លួនតាមរយៈការអានសៀវភៅផ្សេងៗទាក់ទងទៅនឹងអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និង សៀវភៅលើកទឹកចិត្ត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ