ដើម្បីបង្កើត អាជីវកម្ម Franchise បាន តើយើងត្រូវត្រៀមអ្វីខ្លះ?

60
ដើម្បីបង្កើត អាជីវកម្ម Franchise បាន តើយើងត្រូវត្រៀមអ្វីខ្លះ?

តើអ្វីជា Franchise?

Franchise គឺជាម៉ូឌែលអាជីវកម្មដែលម្ចាស់ម៉ាកសញ្ញាអាជីវកម្មនោះលក់សិទ្ធិអាជីវកម្មទៅកាន់នរណាដែលចាប់អារម្មណ៍លក់បន្តលើម៉ាកយីហោនោះក្រោមលក្ខខណ្ឌជាក់លាក់ដែលបានកំណត់រវាងអ្នកទិញ និងអ្នកលក់ (Franchisee & Franchisor) ។

តើមានធាតុផ្សំអ្វី ដើម្បីត្រៀមក្នុងការចាប់ផ្ដើមអាជីវកម្មបែប Franchise?

ការចាប់ផ្ដើមដ៏ល្អ គឺជាការចាប់ផ្ដើមប្រកបដោយទំនុកចិត្ត ជំនឿ ដូច្នេះទាមទារឱ្យយើងមានចំណេះដឹងផ្នែក Franchise ឱ្យបានច្រើន ទាំងទីតាំងដែលជាឱកាសសម្រាប់ចាប់ផ្ដើម អ្វីដែលអ្នកចង់រំលេចចេញនៅក្នុងFranchise ទំនាក់ទំនងរវាងអ្នកលក់Franchiseនិងអ្នកទិញFranchise ការគ្រប់គ្រង Franchise និងមូលដ្ឋានសំខាន់ៗដែលពាក់ព័ន្ធនឹងការចាប់ផ្ដើមដំបូងៗ។

ដើម្បីកាន់តែច្បាស់ជាមួយនឹងការចាប់ផ្ដើមអាជីវកម្ម Franchise នេះ ឱ្យបានជោគជ័យ ចូរអ្នកមានចំណេះដឹងខាងក្រោម៖

1. ធ្វើផែនការអាជីវកម្ម

ការបង្កើតអាជីវកម្ម ត្រូវការឱ្យមានផែនការអាជីវកម្មជាដាច់ខាត ប្រសិនបើគ្មានផែនការអាជីវកម្មទេ អាជីវកម្មដំណើរការប្រៀបដូចជា ទូកទៅមុខដោយគ្មានកោះ គ្មានត្រោយអ៊ីចឹង។ ហេតុនេះ ម្ចាស់ Franchise ត្រូវតែមានសមត្ថភាពខ្លាំង និងថ្មីៗ ដើម្បីអាចធ្វើឱ្យអាជីវកម្មនោះអាចដំណើរការបាន។

2. សៀវភៅណែនាំការធ្វើប្រតិបត្តិការ Franchise និងកម្មវិធីបណ្ដុះបណ្ដាល

ម្ចាស់ Franchise ត្រូវមានការត្រៀមលក្ខណៈនូវចំណុចនេះ ដោយចងក្រងឱ្យមានសៀវភៅណែនាំពីការប្រតិបត្តិការ Franchise បែបទំនើបសិទ្ធិអាជីវកម្មផ្ទាល់ខ្លួន ដើម្បីធានាឱ្យម៉ាកយីហោផ្ទាល់ខ្លួនទទួលបានភាពជោគជ័យ​ និងអាចរក្សាបាននូវគុណភាព។

លើសពីនេះ ម្ចាស់ Franchise ក៏ត្រូវបង្កើតឱ្យមានកម្មវិធីបណ្ដុះបណ្ដាលមួយទៀតសម្រាប់ការប្រើប្រាស់ដោយភ្ជាប់ជាមួយនឹងសៀវភៅណែនាំការធ្វើប្រតិបត្តិការ។

3. ឯកសារផ្លូវច្បាប់

មុននឹងអាចចាប់ផ្ដើមលក់សិទ្ធិ Franchise បាន យើងត្រូវការណែនាំស្តីពីការបង្កើតកិច្ចព្រមព្រៀងសិទ្ធិអាជីវកម្មនិងឯកសារ FDD (FDD = Franchise Disclosure Document) ជាមុនសិន បន្ទាប់មកចាំបាច់ត្រូវរៀបចំឯកសារអនុលោមតាមច្បាប់រដ្ឋនិងច្បាប់សហព័ន្ធនៅលើមូលដ្ឋានដែលកំពុងបន្ត។

តម្រូវការផ្នែកច្បាប់ទាំងនេះ ត្រូវការប្រើមេធាវីដែលមានបទពិសោធន៏សិទ្ធិអាជីវកម្មច្រើន។ ជាពិសេស អ្នកអាចស្វែងរកការប្រឹក្សាយោបល់ពីអ្នកជំនាញផ្នែកសិទ្ធិអាជីវកម្មជាមុនសិន ប្រសិនបើអ្នកពុំទាន់យល់ច្បាស់លើច្បាប់នៃ Franchise។

4. ផែនការទីផ្សារ Franchise

ម្ចាស់ Franchise ត្រូវតែមានផែនការនេះ ដើម្បីធ្វើឱ្យម៉ាកយីហោផ្ទាល់ខ្លួនកាន់តែល្បី កាន់តែមានទីផ្សារ និងមានអ្នកចង់ទិញលក់បន្ត។

5. ឈ្វេងយល់ពីការលក់ Franchise

ត្រង់ចំណុចនេះ ចង់រំលេចឱ្យឃើញថា ម្ចាស់ Franchise គួរតែយល់ឱ្យកាន់តែច្បាស់ពីដំណើរការនៃការលក់ Franchise ក៏ដូចជា បញ្ហានៃច្បាប់ពាក់ព័ន្ធនឹងការលក់សិទ្ធិអាជីវកម្ម។ ហេតុដូច្នេះ ទាមទារឱ្យម្ចាស់ម៉ាកផ្ទាល់យល់ច្បាស់ បន្ទាប់មក រៀបចំផែនការ ដើម្បីបណ្ដុះបណ្ដាលក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ ស្ដីពីការលក់ Franchise បន្ត ដើម្បីការពារកុំឱ្យមានបញ្ហាថ្ងៃក្រោយ។

6. បង្កើតក្រុមត្រួតពិនិត្យគុណភាព និងស្ដង់ដារ Franchise

នៅពេលមានប្រតិបត្តិការលក់ម៉ាកយីហោហើយ ម្ចាស់ម៉ាក ត្រូវតែមានក្រុមមួយ ដើម្បីត្រួតពិនិត្យបន្ថែមលើគុណភាព ក៏ដូចជាស្ដង់ដាររបស់អ្នកទិញដែលយកម៉ាកនោះទៅប្រកបអាជីវកម្មបន្ត។ ធ្វើបែបនេះ ដើម្បីធានាថា គុណភាព ក៏ដូចជា ស្ដង់ដារ Franchise នៅតែល្អ និងរក្សាកេរ្តិ៍នាមដើមបានយូរអង្វែង។