តើលោក Hwang Dong-hyuk គឺជានរណា?

28

បន្ទាប់ពីមើលរឿង Squid Game រួចហើយ តើអ្នកទាំងអស់គ្នាដឹងថានរណាជាអ្នកដឹកនាំរឿងនេះឡើងដែរឬទេ?

រឿង Squid Game គឺពិតជាទទួលបានប្រិយភាពខ្លាំងមែនទែន ចាប់តាំងពីការចេញផ្សាយកាលពីខែមុនជាមួយនឹងសហប្រធានក្រុមហ៊ុន Netflix លោក Ted Sarandos ។ ហើយរឿងដែលអ្នកទាំងអស់គ្នាកំពុងតែមើលយ៉ាងជក់ចិត្តដិតអារម្មណ៍ពីមួយភាគទៅមួយភាគនៅក្នុងរឿង Squid Game នេះ គឺត្រូវបាននិពន្ធនិងដឹកនាំរឿងដោយលោក Hwang Dong-hyuk ដែលបច្ចុប្បន្ននេះគាត់មានអាយុ៥០ឆ្នាំ។ លោកHwang Dong-hyuk កើតនៅក្នុងឆ្នាំ ១៩៧១ លោកបានធំលូលាស់ឡើងនៅក្នុងរាជធានី និងបានបន្តការសិក្សានៅឯសាកលវិទ្យាល័យជាតិសេអ៊ូល។ នៅកំឡុងពេលសិក្សានៅឯសាកលវិទ្យាល័យ លោក Hwang Dong-hyuk តែងតែចំណាយពេលផ្ដោតទៅលើជំនាញផ្នែកថតភាពយន្តរបស់គាត់ ដើម្បីបង្វឹកសមត្ថភាពរបស់គាត់ឲ្យកាន់តែខ្លាំងខាងផ្នែកដឹកនាំរឿងនេះ។ លោកHwang Dong-hyuk ទទួលបានបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកសារព័ត៌មាននៅប្រទេសកូរ៉េ មុនពេលដែលលោកបានចាប់ផ្ដើមផលិតផលភាពយន្តខ្លីៗសម្រាប់ខ្លួនឯង និងបានសម្រេចចិត្តទៅសិក្សាបន្តផ្នែកផលិតភាពយន្តនៅឯសាកលវិទ្យាល័យ Southern California។

K-Dramas And Movies By 'Squid Game' Creator Hwang Dong Hyuk

លោក Hwang Dong-hyuk ដែលជាអ្នកនិពន្ធសាច់រឿង និងជាអ្នកដឹកនាំរឿងនៅក្នុងរឿង Squid Game នេះ គាត់បាននិយាយប្រាប់ថា ការងារថតភាពយន្តរបស់គាត់ទាក់ទងទៅនឹងរឿង Squid Game មួយនេះ គាត់ត្រូវបានគេបដិសេធមិនព្រមសហការជាមួយអស់រយៈពេល១០ឆ្នាំមកហើយ ដោយសារតែគំនិត និងការនឹកឃើញបែបចម្លែកៗរបស់គាត់នេះឯង។ “ប៉ុន្តែរយៈពេលកន្លងផុតទៅប្រហែលជា១២ឆ្នាំ ពិភពលោកបានផ្លាស់ប្ដូរជាច្រើន អំពីរបៀបនៃការរស់នៅរបស់មនុស្ស ភាពអត់ឃ្លាន ការជំពាក់បំណុល ភាពលោភលន់ ភាពទាល់ច្រក ការប្រកួតប្រជែង ការកាប់សម្លាប់គ្នារបស់មនុស្ស និងការក្បត់មនសិកាខ្លួនដើម្បីតែប្រាក់ គឺវាបានកើតឡើងម្ដងបន្តិចៗនៅក្នុងជីវិតពិតជាក់ស្ដែងរបស់មនុស្ស” នេះគឺជាអ្វីដែល លោក Hwang Dong-hyuk បានប្រាប់ទៅកាន់ The Korea Times ។ ហើយបច្ចុប្បន្ននេះអ្នកដឹងស្រាប់ហើយថា រឿងដែលត្រូវបានគេបដិសេធមិនព្រមសហការជាមួយនឹងគាត់អស់រយៈពេល១០ឆ្នាំនេះ គឺកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើ Netflix និងបណ្ដាញសង្គមផ្សេងៗទៀត។ ការតស៊ូមិនបោះបង់របស់គាត់ពិតជាមិនធ្វើឲ្យគាត់អស់សង្ឃឹមពិតមែន។ដូចនេះបើទោះបីជាបច្ចុប្បន្ននេះអ្នកព្យាយាមហើយនៅតែមិនទាន់ឃើញលទ្ធផល សូមអ្នកកុំអស់សង្ឃឹមអី ប៉ុន្តែត្រូវព្យាយាមរិះរកគំនិតថ្មីៗទៀតដើម្បីឲ្យក្ដីស្រមៃរបស់អ្នក ក្លាយទៅជាការពិត។

ប្រភព៖ https://yhoo.it/3Dpt2QR

https://bit.ly/3iICHdf