តើ Content Writer, Copywriter និង Content Creator ខុសគ្នាដូចម្ដេច?

78
តើ Content Writer, Copywriter និង Content Creator ខុសគ្នាដូចម្ដេច?

ប្រសិនបើអ្នកកំពុងចាប់អារម្មណ៍ចង់ធ្វើការផ្នែក Content Writer ឬ Copywriter ឬ Content Creator ប៉ុន្តែអ្នកមិនទាន់យល់ច្បាស់អំពីវា ឬក៏ម្យ៉ាងទៀតអ្នកកំពុងមានការបែងចែកមិនដាច់រវាងបីផ្នែកនេះ ជាអ្វី ដូច្នេះខ្លឹមសារអត្ថបទខាងក្រោមនឹងបង្ហាញការប្រៀបធៀបបែបខ្លីៗ ដើម្បីងាយស្រួលដល់អ្នកក្នុងការបែងចែកផ្នែកទាំងបីនេះឱ្យបានដាច់ និងកាន់តែយល់ច្បាស់លើផ្នែកទាំងបីនេះ។

Content

1. Content Writer (អ្នកសរសេរមាតិកា)

អ្នកសរសេរមាតិកា ជាអ្នកបង្កើតខ្លឹមសារអត្ថបទដែលផ្តល់ព័ត៌មាន អប់រំ កម្សាន្ត ឬណែនាំដល់អ្នកអានសមស្របជាមួយនឹងគោលបំណងក្រុមហ៊ុនចង់បានសម្រាប់នៅក្នុងគេហទំព័រ និងប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតប្រកបដោយវិជ្ជាជីវៈ។ ហើយក្នុងនាមជាអ្នកសរសេរមាតិកា ក៏ត្រូវមានសមត្ថភាពក្នុងការសរសេរមាតិកាដែលអាចធ្វើឱ្យអ្នកអានមានចាប់អារម្មណ៍ចូលមើលគេហទំព័រ ឬអានអត្ថបទដែលបានសរសេរនោះ។

2. Copywriter (អ្នកចម្លង)

អ្នកចម្លង ស្ទើរតែមានតួនាទី​និងទំនួលខុសត្រូវដូចទៅនឹងអ្នកសរសេរមាតិកាដែរ ប៉ុន្តែខុសគ្នាត្រង់ថា អ្នកចម្លង មានគោលបំណងបង្កើនចំណាប់អារម្មណ៍មនុស្សឱ្យអាន និងសម្រេចចិត្តទិញលើអ្វីដែលបានសរសេរផ្សព្វផ្សាយនោះ ឬអាចនិយាយបែបសាមញ្ញថា ជាអ្នកសរសេរបញ្ចុះបញ្ចូលដើម្បីលក់។ បន្ថែមពីនេះ អ្នកចម្លង ត្រូវតែមានភាពស្មោះត្រង់ក្នុងការសរសេរផ្សព្វផ្សាយផលិតផល ឬសេវាកម្ម ដើម្បីចៀសវាងការសរសេរអួតលើសពីការពិតជាក់ស្ដែងដើម្បីតែចង់ទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនឱ្យសម្រេចចិត្តទិញជាដើម។

3. Content Creator (អ្នកបង្កើតមាតិកា)

អ្នកបង្កើតមាតិកា មានតួនាទីនិងទំនួលខុសត្រូវច្រើនជាងអ្នកសរសេរមាតិកា ពីព្រោះអ្នកសរសេរមាតិកា គ្រាន់តែផ្ដោតខ្លាំងលើការសរសេរ ប៉ុន្តែអ្នកបង្កើតមាតិកាផ្តោតខ្លាំងលើការបង្កើតវីដេអូ រចនារូបភាព និងជាច្រើនទៀត ព្រមទាំងក៏ជាអ្នកសរសេរមាតិកាផងដែរ។ បន្ថែមពីនេះ ប្រសិនបើអ្នកចង់ក្លាយជាអ្នកបង្កើតមាតិកា អ្នកត្រូវតែមានជំនាញក្នុងការផលិតប្រព័ន្ធផ្សព្វផ្សាយ ការទំនាក់ទំនង និងរបៀបចែកចាយមាតិកាដែលអ្នកបានបង្កើតនោះ។