spot_img
spot_img

តើ Digital Media មានអ្វីខ្លះ?

-

ដើម្បីធ្វើឲ្យអាជីវកម្មរបស់អ្នកមានដំណើរការទៅដោយរលូន អ្នកត្រូវរៀបចំគម្រោងផែនការឬយុទ្ធសាស្រ្តទីផ្សារឌីជីថលឲ្យបានល្អដើម្បីធ្វើឲ្យប្រាកដថាម៉ាកយីហោនិងទីផ្សាររបស់អ្នកនឹងឈានដល់អតិថិជនដែលមានស្រាប់ និង អតិថិជនដែលជាសក្ដានុពលរបស់អ្នកតាមដែលអាចធ្វើទៅបាន។ហើយនៅក្នុងនោះដែរយើងឃើញថាប្រភេទទាំង៣នៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល (Digital Media) នឹងជួយឲ្យអាជីវកម្មរបស់អ្នកទទួលបានអ្នកគាំទ្រនិង អតិថិជនបានច្រើនផងដែរ។ ដូចនេះ ប្រសិនបើអ្នកចង់ជម្រុញការយល់ដឹងអំពីយីហោ និង បង្កើនការលក់ អ្នកត្រូវស្វែងយល់ឲ្យបានច្បាស់ពី Digital Media​ ។ ខាងក្រោមនេះគឺជាប្រភេទទាំង៣នៃ Digital Media ៖

១. Owned Media (ប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន)

Owned Media គឺជាទ្រព្យសម្បត្តិនៅលើអ៊ីនធើណេតដែលត្រួតពិនិត្យ គ្រប់គ្រង និង អ្នកដឹកនាំដោយអ្នកផ្ទាល់ ហើយប្រភេទនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយឌីជីថល (Digital Media) នេះរួមមាន Website, Blogs, Social Media, Channels, Mobile site, Infographics and ebooks។ ប្រសិនបើអ្នកបង្កើនប្រសិទ្ធភាពទៅលើប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ទីផ្សារម៉ាស៊ីនស្វែងរក(Search Engine Marketing) នោះម៉ាករបស់អ្នកនឹងលេចឡើងនៅពេលដែលនរណាម្នាក់ ឬអតិថិជនបាននឹងកំពុងស្វែងរកនូវព័ត៌មានឬប្រធានបទដែលពាក់ព័ន្ធទៅនឹងអ្វីដែលអ្នកផ្ដល់ឲ្យ។ពេលណាអ្នកកាន់តែបង្កើតនូវប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន ពេលនោះហើយអ្នកនឹងឃើញច្បាស់ពីយីហោ(Brand)របស់អ្នក។ម្យ៉ាងវិញទៀតបើសិនជា មាតិការបស់អ្នកលេចឡើងនៅលើទំព័រដើមគេនៅក្នុងម៉ាស៊ីនរុករក នោះមានន័យថា គេហទំព័រនៃប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួនរបស់អ្នកនឹងទទួលបានការចូលរួម និង ការចែករំលែកបានច្រើន។ Owned Media បានផ្ដល់ឱកាសដល់អ្នកក្នុងការគ្រប់គ្រងរាល់ការសន្ទនានៅជុំវិញអាជីវកម្មរបស់អ្នក។យ៉ាងណាក៏ដោយ យុទ្ធសាស្ត្រមាតិកាឌីជីថលរបស់អ្នកត្រូវផ្ដោតលើការផ្ដល់ព័ត៌មាន ផ្ដល់នូវអ្វីដែលពាក់ព័ន្ធ ផ្ដល់អ្វីដែលមានតម្លៃទៅដល់អ្នកប្រើប្រាស់ ឬ អតិថិជនរបស់អ្នក។ ប្រសិនបើអ្នកបោះផ្សាយនូវមាតិកាដែលគ្មានតម្លៃ និង គ្មានប្រយោជន៍ នោះអតិថិជនរបស់អ្នកអាចនឹងផ្លាស់ប្ដូរការតាមដាននៅក្នុង Channelsរបស់អ្នកជាមិនខាន។ដូចនេះដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកកាន់តែមានប្រសិទ្ធភាពអ្នកត្រូវផ្ដល់នូវមាតិកាដែលមានតម្លៃ ដើម្បីរក្សារការជឿទុកចិត្ត និង​ កសាងនូវទំនុកចិត្តទៅឲ្យអតិថិជនរបស់អ្នក។

២. Paid Media

Paid Media គឺទាក់ទងទៅនឹងការផ្សព្វផ្សាយមាតិកានៅលើប្រព័ន្ធអ៊ីនធើណេតរបស់អ្នកដើម្បីជួយឲ្យប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួនរបស់អ្នកមានដំណើរការទៅដោយរលូន។ Paid Media មានដូចជា display ads, paid search ads, Facebook ads និង Commercials​។​​ប្រសិនបើអ្នកប្រើប្រាស់ Paid Media​​​​​​ ជាលក្ខណៈយុទ្ធសាស្ត្រ នោះអ្នកនឹងទទួលបាននូវអតិថិជនម្នាក់ដ៏ត្រឹមត្រូវនៅក្នុង ប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន (Owned Media) របស់អ្នក។ ហើយPaid Media ក៏បានផ្ដល់ឲ្យអ្នកនូវការគ្រប់គ្រងទៅលើអ្នកដែលបានចូលមើលការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នកបានយ៉ាងច្បាស់លាស់ផងដែរ។

៣. Earned Media

Earned Media គឺជាការផ្សព្វផ្សាយដោយមិនចាំបាច់អស់លុយ ព្រោះអតិថិជនរបស់អ្នកគឺជាអ្នកជួយផ្សព្វផ្សាយបន្តនូវម៉ាក ផលិតផលឬសេវាកម្មរបស់អ្នកទៅកាន់អ្នកដទៃទៀត តាមរយៈ Word of mouth, Social media, Personal bolg ឬ Share…ជាដើម។ Earned Mediaគឺជាវិធីមួយដែលមានប្រសិទ្ធភាពក្នុងការបង្កើនម៉ាកយីហោរបស់អ្នក និង ជាវិធីមួយដែលជួយឲ្យអ្នកទទួលបានអតិថិជនបានកាន់តែច្រើនផងដែរ។ ម្យ៉ាងទៀតដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីប្រព័ន្ធផ្សព្វផ្សាយ អ្នកត្រូវតែមានផែនការក្នុងការឆ្លើយតបទៅវិញនៅពេលដែលមានមតិអវិជ្ជមានណាមួយកើតឡើង ព្រោះពេលខ្លះ Negative earn media អាចផ្ដល់ឱកាសដល់អ្នកដើម្បីបង្ហាញនូវជំនាញសេវាកម្មអតិថិជនមួយដ៏ប្រសើរ ក្នុងលក្ខណៈមួយដែលបម្លែងពីការប្រឈមមុខដាក់គ្នាឲ្យទៅជាអតិថិជនមួយដែលមានភក្ដីភាពជាមួយក្រុមហ៊ុន។

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ