ត្រឹមតែ 12ម៉ោង អ្នកគាំទ្រចំណាយលុយអស់ 32.5លានផោនលើអាវរបស់Ronaldo

73
ត្រឹមតែ 12ម៉ោង អ្នកគាំទ្រចំណាយលុយអស់ 32.5លានផោនលើអាវរបស់Ronaldo

Ronaldo មានឈ្មោះពេញថា Cristiano Ronaldo ហើយគាត់គឺជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញទូទាំងពិភពលោក។

នាពេលថ្មីៗនេះ លោកបានចាកចេញពី Juventus ហើយបានវិលត្រឡប់មកដែនដីចាស់ ទៅកាន់ក្រុម Manchester United វិញ ដែលជាក្រុមចាស់របស់គាត់ ដោយគាត់មិនបានលេងឱ្យក្រុម Manchester United តាំងពីឆ្នាំ 2009 មកម្ល៉េះ។ ការវិលត្រឡប់មកក្រុមចាស់វិញនេះ លោក Ronaldo នៅតែបន្តពាក់អាវលេខរៀងលេខ 7 ដដែល។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើល អាវថ្មីរបស់ Cristiano Ronaldo លេខរៀងលេខ 7 នៃក្រុម Manchester Unitedនេះ បានបំបែកឯតទគ្គកម្មក្របខ័ណ្ឌ Premier League ត្រឹមតែរយៈពេល 12ម៉ោងដំបូង ដោយអ្នកគាំទ្រជាច្រើនរបស់ Ronaldo បានចំណាយលុយចំនួន 32.5 លានផោន ក្នុងការទិញអាវរបស់គាត់។ អាវរបស់ Ronaldo លក់ដាច់អស់ចំនួនច្រើនជាង Leo Messi ដូច្នេះហើយ ទើបគេសន្មត់ថា អាវរបស់លោក Ronaldo នឹងក្លាយជាអាវកីឡាករដែលលក់ដាច់ជាងគេបំផុត។