spot_img
spot_img
Homeទូទៅវត្ថុ​សំខាន់​ក្នុង​ជីវិត!

វត្ថុ​សំខាន់​ក្នុង​ជីវិត!

-

នៅពេលដែលក្នុង​មួយជីវិត​របស់អ្នក​មាន​រឿង​ជាច្រើន​​រង់​ចាំ​អ្នកដោះស្រាយ នៅពេលដែល​២៤ម៉ោង​ក្នុយ​មួយថ្ងៃ​មិន​គ្រប់​គ្រាន់​សម្រាប់អ្នក អ្នកគួរ​ចង​ចាំ​រឿងមួយ “ធុង​មួយ និង​ស្រាបៀរពីរ​ដប”!

សាស្ត្រាចារ្យ​ម្នាក់​បានមកដល់​ក្នុង​ថ្នាក់មុន​ពេលដែល​ម៉ោង​ទស្សនៈវិជ្ជា​របស់​គាត់​ចាប់​ផ្តើម ហើយ​នៅ​ចំពោះ​មុខគាត់​មាន​វត្ថុ​មួយចំនួន​ដែល​គាត់​ត្រៀម​នឹង​បង្ហាញ​ដល់​សិស្ស។

នៅពេលចូលរៀន៖

លោកសាស្ត្រាចារ្យ​បាន​លើក​យក​ធុង​ដ៏ធំមួយ​មក​ដាក់​នៅលើ​តុ ហើយ​ចាក់បំពេញដោយ​គ្រាប់បាល់ ​ហ្គុលហ្វ៍ (Golf balls)។ គាត់​ក៏បាន​សួរ​ទៅសិស្ស​របស់​គាត់​ថា តើ​ធុង​នេះ​ពេញ​ហើយ​ឬនៅ?

កូនសិស្ស​របស់គាត់​ទាំង​អស់​បាន​ឆ្លើយ​ថា​ពេញ​ហើយ!

បន្ទាប់​មក​លោកសាស្ត្រាចារ្យ​បានយក​គ្រាប់​ក្រួស​មួយ​ប្រអប់​ចាក់​ចូលទៅក្នុង​ធុង​ម៉ាយ៉ូណេស​នោះ។ គាត់​រលាក់​ធុង​​តិចៗ​ដើម្បី​ឲ្យ​គ្រាប់​ក្រួស​អាច​ធ្លាក់ចូល​ទៅ​ក្នុង​ប្រហោង​ដែកស្ថិត​នៅចន្លោះ​បាល់​ហ្គុលហ្វ៍។

គាត់​ក៏​សួរទៅកាន់​សិស្សរបស់​គាត់​ម្តងទៀត ថា​តើ​ធុង​នេះពេញហើយឬនៅ?

សិស្ស​ទាំង​អស់គ្នា​យល់ស្រប​ថា​ធុង​នោះពេញហើយ។

ក្រោយមកទៀត លោកសាស្ត្រាចារ្យ​បាន​លើក​យក​ប្រអប់​ខ្សាច់​មួយ​ប្រអប់​ហើយ​ចាក់​ចូល​ទៅក្នុង​ធុង​ម៉ាយ៉ូណេស​នោះ។ គ្រាប់​ខ្សាច់​ទាំង​នោះ​បាន​ចូល​ទៅបំពេញចន្លោះប្រហោង​ដែល​មាន​នៅសេសសល់​ក្នុង​ធុង​នោះ!

លោកសាស្ត្រាចារ្យ​ក៏បាន​លើក​សួរ​ម្តងទៀត​ថាតើ​ធុងនោះពេញឬនៅ?

សិស្ស​ទាំង​ឆ្លើយ​ទាំង​ស្ទាក់​ស្ទើរ​ថា ធុង​នោះពេញហើយ!

បន្ទាប់​មក​ទៀត​ លោកសាស្ត្រាចារ្យ​បាន​យក​ស្រាបៀរ​ពីដប​ពីក្រោម​តុ​របស់​គាត់​ហើយ​ចាក់​ស្រាបៀរទាំងពីរដបនោះ​ទៅ​ក្នុង​ធុង​ដើម្បី​ទៅបំពេញ​ចន្លោះ​ដែលមានសេសសល់។

សិស្សក្នុង​ថ្នាក់​ទាំង​អស់​បាន​នាំ​គ្នា​សើច!

ក្រោយ​ពី​សម្លេង​សើច​កង​រំពង​បាន​រំងាប់ទៅ លោកសាស្ត្រាចារ្យ​បាន​និយាយថា “​លោកគ្រូ​ចង់​ឲ្យ​អ្នក​ទាំងអស់​គ្នា​ចាត់​តុ​ធុង​នេះ​ ប្រៀប​ដូច​ជា​ជីវិត​របស់​ប្អូនៗ​ទាំងអស់គ្នា!”

យើងប្រៀបគ្រាប់​បាល់​ហ្គុលហ្វ៍​ទៅនឹង​វត្ថុ​សំខាន់​ក្នុង​ជីវិត​របស់យើង ដូចជា​គ្រួសារ កូនចៅ សុខភាព មិត្ត​ភក្តិ និង​ចំណង់​ចំណូលចិត្ត​របស់យើង។ ប្រសិន​បើ​អ្វី​ៗ​ទាំងអស់​បាត់​បង់​ទៅ តែ​នៅ​សល់​តែវត្ថុ​សំខាន់​ៗ​ដូចដែលបានរៀបរាប់ខាងលើ ជីវិត​របស់យើង​គឺ​នៅ​តែ​អាច​មាន​ភាព​រីករាយ។

យើង​អាច​ចាត់​ទុកគ្រាប់ក្រួស​គឺជា​​របស់ចាំបាច់​ដូច​ជា​ការងារ ផ្ទះ ឡាន ។ល។ រីឯគ្រាប់ខ្សាច់​គឺជា​វត្ថុ​បន្ទាប់​បន្សំ ដែល​មិន​សំខាន់។

លោកសាស្ត្រាចារ្យ​បាន​បន្តទៀត​ថា “​ប្រសិន​បើប្អូនៗ​ចាក់ខ្សាច់​ចូលទៅក្នុង​ធុង​មុននោះ យើង​នឹង​មិន​មានកន្លែង​សម្រាប់ដាក់​គ្រាប់គ្រួស និង​គ្រាប់​ហ្គុលហ្វ៍នោះទេ!”

ក្នុងជីវិត​ពិត​របស់យើង​ក៏ដូចគ្នា​ផងដែរ! ប្រសិន​បើ​ប្អូន​ៗ​ចំណាយ​ពេលវេលា​ និងថាម​ពល​ទាំងអស់​ជាមួយ​កិច្ច​ការ​ណា​ដែល​មិន​សំខាន់ ប្អូន​នឹង​មិន​មាន​ពេលណាសេសសល់​សម្រាប់កិច្ចការសំខាន់ៗក្នុង​ជីវិត​នោះទេ។ ត្រូវយក​ចិត្ត​ដាក់​និង​ចំណាយ​ពេលឲ្យ​បានច្រើន​ជាមួយ​នឹងកិច្ច​ការ​ដែលសំខាន់​ដែល​អាច​ជះឥទ្ធិពលដល់​សុភមង្គល​របស់យើងទៅថ្ងៃអនាគត។

ចំណាយពេល​ជាមួយ​នឹង​កូន​របស់ប្អូន!

ចំណាយ​ពេល​ជាមួយ​នឹង​ឪពុកម្តាយ​របស់ប្អូន!

សួរសុខទុក្ខ​លោកយាយលោកតារបស់ប្អូន!

នាំក្រុមគ្រួសារទៅ​ញ៉ាំ​អាហារជាមួយ​គ្នា!

យើង​នឹង​មាន​ពេលបោសសម្អាត និង​រៀបចំផ្ទះជានិច្ច។

ធ្វើកិច្ចការ​ណា​ដែល​សំខាន់​មុនគេ និង​ប្រើប្រាស់​ពេលដែលសេសល់​សម្រាប់ធ្វើកិច្ចការ​ផ្សេងៗ។

មានសិស្សម្នាក់​បាន​លើក​ដៃ​ឡើង ហើយ​សួរ​ថា ចុះ​ស្រាបៀរ​តំណាងឲ្យ​អ្វីដែរ?

លោកសាស្ត្រាចារ្យ​ញញឹម​ហើយ​តបថា “លោកគ្រូ​ពិតជារីករាយ​ណាស់ ដែលប្អូន​បានសួរ!”

ស្រាប្រៀរ​គឺចង់បង្ហាញថា ទោះ​បីជា​ជីវិត​របស់យើង​រវល់​យ៉ាងណាក៏ដោយ យើង​នៅតែ​មាន​ពេល​ញ៉ាំ​ស្រាបៀរ​ជាមួយ​មិត្ត​ភក្តិ​ជានិច្ច។

ប្រភព៖ Facebook Fan Page of Idealist

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ