របៀបផ្លាស់ប្ដូរយុទ្ធសាស្រ្តទីផ្សាររបស់ Steve Jobs ដោយអាចគេចផុតពីមហាក្ស័យធុន

74
របៀបផ្លាស់ប្ដូរយុទ្ធសាស្រ្តទីផ្សាររបស់ Steve Jobs ដោយអាចគេចផុតពីមហាក្ស័យធុន

ស្ទាវចប ផ្លាស់ប្ដូរយុទ្ធសាស្រ្តតែបន្តិច អាចគេចផុតពីការក្ស័យធនបានមួយ 100% ហើយឈានដល់ដំណាក់កាលជោគជ័យ និងមានអំណាចខ្លាំងលើសកលលោក។ តើលោកបានឆ្លងកាត់អ្វីខ្លះ ទើបអាចឈានដល់ដំណាក់កាលអាចរកដំណោះស្រាយ ដើម្បីធ្វើយុទ្ធសាស្រ្តទីផ្សារដ៏ជោគជ័យសម្រាប់ក្រុមហ៊ុន​ Apple? ខាងក្រោមនេះ ជាចម្លើយ៖

1. ដំណាក់កាលដំបូង៖ ភាពបរាជ័យលើយុទ្ធសាស្រ្តទីផ្សារ

នៅខែ មករា ឆ្នាំ 1983 ក្រុមហ៊ុន Apple បានចេញកុំព្យូទ័រលើកដំបូង ឈ្មោះ Lisa តម្លៃ 1 ម៉ឺនដុល្លារដោយមានបច្ចេកវិទ្យាដ៏អស្ចារ្យ ដែលមនុស្សមិនធ្លាប់បានឃើញពីមុនមក។ ដូច្នេះហើយទើបធ្វើឱ្យសាធារណៈជនមានការយល់ឃើញថា Lisa ជាកុំព្យូទ័រ សម្រាប់តែអ្នកវិទ្យាសាស្រ្ត ឬអ្នកចូលចិត្តបច្ចេកវិទ្យា។

បញ្ហានេះ Steve Jobs ទើបគាត់ចាប់ផ្ដើមសរសេរអត្ថបទមួយ ដើម្បីបញ្ចុះបញ្ចូលអតិថិជនឱ្យទិញ Lisa ដោយក្នុងនោះ បញ្ចូលនូវសំណួរបច្ចេកទេស ដើម្បីព្យាយាមពន្យល់ថា ហេតុអ្វីអតិថិជនត្រូវការ Lisa? បន្ទាប់មកដាក់ផ្សព្វផ្សាយអត្ថបទលើ 9 គេហទំព័រ នៅក្នុងការសែត The New York Times ។ ប៉ុន្តែយុទ្ធសាស្រ្ត ត្រូវបានបរាជ័យ ព្រោះគ្មាននរណាចាប់អារម្មណ៍ចង់ទិញកុំព្យូទ័រ ឈ្មោះ Lisa នេះឡើយ ហើយវាក៏ជាការបរាជ័យផ្នែកទីផ្សារដ៏ធំបំផុត ដែលនាំឱ្យលោក Steve Jobs លាឈប់ពីក្រុមហ៊ុន Apple នៅឆ្នាំ 1985។

2. ដំណាក់កាលទី2៖ មេរៀនដ៏សំខាន់នៅ​ Pixar

លោក Steve Jobs បានបង្កើតក្រុមហ៊ុនផលិតកុំព្យូទ័រផ្ទាល់ខ្លួនមួយ ឈ្មោះ NeXT ។ បន្ទាប់មកនៅឆ្នាំ 1986 លោក បានក្លាយជា CEO នៅ Pixar និងជាម្ចាស់ក្រុមហ៊ុនភាពយន្ត។

នៅ Pixar, លោក ស្ទាវចប ចាប់ផ្តើមយល់ពីសារៈសំខាន់នូវរឿងមួយ តាមរយៈការនិយាយជាមួយបុគ្គលិកដែលមានភាពច្នៃប្រឌិតនៅ Pixar ដោយលោកបានដឹងពីចំណុចខ្វះខាត លើកុំព្យូទ័រ Lisa ដោយមិនបានប្រាប់អ្នកប្រើប្រាស់។ ដោយលោក បានយល់ថា ៖

  • ពីមុន លោកបានផ្ដោតខ្លាំងតែលើផលិតផលខ្លួនឯង និងព័ត៌មានលម្អិតអំពី Lisa ហើយក្នុងនេះ គាត់បានយល់ច្រលំថា គាត់អាចបញ្ចុះបញ្ចូលដល់អតិថិជនឱ្យទិញ Lisa ប្រសិនបើពួកគេដឹងអ្វីៗគ្រប់យ៉ាងអំពី កុំព្យូទ័រ Lisa ។
  • ជាក់ស្ដែង អតិថិជន ចង់បាននូវផលិតផលណាដែលធ្វើឱ្យជីវិតរបស់ពួកគេមានភាពប្រសើរឡើងនិងចង់បានរឿងមួយដែលមានភាពរហ័ស សាមញ្ញ និងគួរឱ្យចាប់អារម្មណ៍ ដូច្នេះអតិថិជនមិនសូវមានចំណាប់អារម្មណ៍ចង់ដឹងពីព័ត៌មានលម្អិតទេ ឬមិនចង់លឺពាក្យបច្ចេកទេសនៃផលិតផលឡើយ។

នៅឆ្នាំ 1987 ក្រុមហ៊ុន Apple បានទិញ NeXT ក្នុងតម្លៃ 429 លានដុល្លារ ហើយនេះជាហេតុផល ដែលលោក ស្ទាវចប បានវិលត្រឡប់មកក្រុមហ៊ុនចាស់ដែលគាត់បានបង្កើតវិញ។

2-3 ខែក្រោយមក លោកក៏បានបញ្ចុះបញ្ចូលក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Apple ឱ្យតែងតាំងគាត់ជា CEO បណ្ដោះអាសន្នសិន បន្ទាប់មកគាត់ចាប់ផ្ដើមយុត្តនាការ បង្កើតផលិតផលថ្មីមួយ គឺ iMac ។

3. ដំណាក់កាលបញ្ចប់៖ ជោគជ័យលើយុទ្ធសាស្រ្តទីផ្សារ

នៅក្នុងចំណុចនេះ​ លោក ស្ទាវចប បានផ្លាស់ប្ដូរយុទ្ធសាស្រ្តទីផ្សារទាំងស្រុងនៅក្នុងក្រុមហ៊ុន Apple ដើម្បីយុទ្ធនាការលើ iMac ដោយលោកបានអនុវត្ត៖

  • ចេញផ្សាយត្រឹមតែពាក្យ 2 ម៉ាត់ នៅលើផ្ទាំងប៉ាណូនៅទូទាំងអាមេរិក លើ 9 ទំព័រនៅក្នុងកាសែតញូវយ៉កថែមស៍ គឺ “Think Different”
  • កំណត់នូវអ្វីដែលអតិថិជនរបស់ពួកគេចង់បាន
  • កំណត់បញ្ហាប្រឈមរបស់អតិថិជន ដែលរារាំងពួកគេមិនឱ្យសម្រេចគោលដៅ
  • ផ្តល់ជូនអតិថិជននូវឧបករណ៍ដែលពួកគេអាចប្រើដើម្បីបង្ហាញពីខ្លួនឯង
  • ព្យាយាមឆ្លើយតបនឹងតម្រូវការអតិថិជន ដោយបង្ហាញថា iMac អាចបំពេញភាពចាំបាច់សម្រាប់ធ្វើឱ្យជីវិតរបស់ពួកគេកាន់តែប្រសើរឡើងជាងមុន
  • ហើយដំណាក់កាលចុងក្រោយ ស្ទាវចប បានបង្កើតយុទ្ធសាស្រ្តទីផ្សារ និងចក្ខុវិស័យរួមរបស់ក្រុមហ៊ុន៕