spot_img
spot_img
Homeទូទៅរឿង០៥ យ៉ាង ដែលយើងមិនគួរចែករំលែកនៅក្នុងបណ្តាញសង្គម Facebook

រឿង០៥ យ៉ាង ដែលយើងមិនគួរចែករំលែកនៅក្នុងបណ្តាញសង្គម Facebook

-

Clomid also helps the penis become more sensitive and more easily able to get erect. Sutter, associate dean of columbia university medical center https://hpspipe.com/products/drainage Yanliang and department of family practice. This approval has been based on clinical and pharmacodynamic efficacy findings in a phase iii randomized controlled trial.

Prednisone (generic name) - is an anti-inflammatory and anti-fungal agent. The medications available today are not just hormones or birth Balanga control pills, they can be in oral form as tablets, suppositories, or vaginal capsules. The symptoms that occur after applying ivermectin are so minor that the person will not consider it a problem.

បណ្តាញសង្គម​ Facebook ជាកន្លែងមួយដែលមនុស្សអាចធ្វើការចែករំលែកនូវចំណេះដឹង ព័ត៌មាន ក៏ដូចជាការកម្សាន្តផ្សេងៗតាមរយៈមុខងារដ៏សម្បូរបែប នឹងមានស្រាប់នៅលើបណ្តាញសង្គមមួយនេះ។ អ្វីដែលគួរឲ្យកត់សម្គាល់ ក៏ព្រោះតែភាពងាយស្រួល និងសម្បូរបែបនេះហើយ ទើបធ្វើឲ្យមានមាទិការរាប់លានត្រូវបានចែករំលែកនៅលើបណ្តាញសង្គមនេះជាប្រចាំថ្ងៃ។ យ៉ាងណាមិញ លោកអ្នកក៏គួរតែជៀសវាងនូវប្រភេទរឿងមួយចំនួន ដែលលោកអ្នកមិនគួរបង្ហោះ និងចែករំលែកនៅក្នុងបណ្តាញសង្គម Facebook របស់អ្នកនោះទេ។

តើរឿងអ្វីខ្លះដែលយើងគួរជៀសវាង?

ថ្ងៃនេះ គំនិត សូមធ្វើការបង្ហាញពីប្រភេទរឿងទាំង០៥ ដែលលោកអ្នកគួរគប្បីជៀសវាងដូចខាងក្រោម៖

១. ចែករំលែករូបភាពកាតឥណទានរបស់អ្នក

ជាការពិតណាស់ ព័ត៌មានដែលទាក់ទងជាមួយនឹងប្រាក់កាក់ ពិសេសកាតឥណទានគឺពុំគួរត្រូវបានចែករំលែកជាសាធារណៈនោះទេ លោកអ្នកគួរតែដឹងថានៅពេលដែលនរណាម្នាក់មានលេខកាតឥណទានរបស់អ្នក ហើយនិងកាលបរិច្ឆេទផុតកំណត់នោះ វាគ្រប់គ្រាប់សម្រាប់ឲ្យពួកគេ អាចធ្វើការបញ្ជាទិញនូវអ្វីៗគ្រប់យ៉ាងដែលពួកគេប្រាថ្នានៅលើគណនីរបស់អ្នកបាន។

២. ចែករំលែកទីតាំងផ្ទាល់ខ្លួនជាក់លាក់របស់អ្នក

ថ្វីត្បិតតែការចែករំលែកទីតាំងដែលលោកអ្នកកំពុងស្ថិតនៅទៅកាន់គ្រួសារ និងមិត្តភក្តិមានភាពកាន់តែងាយស្រួល និងជាក់លាក់ពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈទំនើបកម្មនៃបច្ចេកវិទ្យាក៏ពិតមែន ប៉ុន្តែលោកអ្នកពុំគួរចែករំលែកទីតាំងផ្ទាល់ខ្លួនជាក់លាក់របស់អ្នកទៅកាន់សាធារណជននោះទេ។ ពីព្រោះការធ្វើបែបនេះអាចបណ្តាលឲ្យមាននូវបញ្ហាប្រឈមជា យថាហេតុផ្សេងៗអ៊ីចឹងឯង។ ឧទាហរណ៍ថាលោកអ្នកកំពុងធ្វើដំណើរកម្សាន្តនៅទីកន្លែងណាមួយឆ្ងាយពីគេហដ្ឋានរបស់លោកអ្នក ដូច្នេះនៅពេលដែលលោកអ្នកចែករំលែកទីតាំងជាក់លាក់ដែលលោកអ្នកកំពុងស្ថិតនៅ ​នោះវាប្រៀបដូចជាផ្តល់ព័ត៌មានឲ្យក្រុមចោរដែលមានបំណងចូលលួចទ្រព្យសម្បត្តិក្នុងគេហដ្ឋានរបស់អ្នក អាចមានឱកាសខ្ពស់ដូចគ្នាអ៊ីចឹងដែរ។

៣. ចែករំលែករូបភាពអាសអាភាស និងរូបភាពមិនសមរម្យផ្សេងៗ

មិនត្រឹមតែខុសទៅនឹងបំរាមរបស់ក្រុមហ៊ុន Facebook នោះទេ វាថែមទាំងធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ និងប្រពៃណីសណ្តាប់ធ្នាប់សង្គមថែមទៀតផង។ គួររំលឹកផងដែរ មានបងប្អូនអាជីវករយើងមួយចំនួនបានប្រើប្រាស់រូបភាពមិនសមរម្យក្នុងការផ្សព្វផ្សាយដើម្បីឲ្យទទួលបានអ្នកទស្សនាច្រើននៅពេលធ្វើការ លក់ផលិតផលរបស់ខ្លួន។ ការធ្វើបែបនេះមិនត្រឹមតែពុំមានផលចំណេញអ្វីទៅដល់ការធ្វើអាជីវកម្មរបស់បងប្អូននោះទេ វាថែមទាំងធ្វើឲ្យបងប្អូនទទួលបាននូវការរិះគន់ និងទំនុកចិត្តពីអតិថិជនរបស់បងប្អូនផងដែរ។

៤. ផ្សព្វផ្សាយព័ត៌មានសំខាន់នៃកន្លែងធ្វើការរបស់អ្នក

នេះគឺជាចំណុចសំខាន់ដែលបុគ្គលិកបម្រើការនៅគ្រប់ស្ថាប័ន ពិសេសគឺស្ថាប័នក្រុមហ៊ុនឯកជន ដែលមានដៃគូរប្រកួតប្រជែងខ្លាំងគួរយកចិត្តទុកដាក់ ព្រោះថាព័ត៌មានសំខាន់មួយចំនួនប្រៀបដូចជាអាយុជីវិតរបស់ស្ថាប័នរបស់ខ្លួនអ៊ីចឹង។ នៅពេលណាដែលព័ត៌មានសំខាន់ៗរបស់ក្រុមហ៊ុនអ្នក ត្រូវបានចែករំលែកនៅទីសាធារណៈហើយនោះ ដៃគូរប្រកួតប្រជែងអ្នកអាចនឹងចាប់យកព័ត៌មាននោះបានដោយសេរី និងមានសិទ្ធគ្រប់គ្រាន់ក្នុងការចម្លងតាមបានយ៉ាងពេញលេញ។

៥. ចែករំលែកព័ត៌មានប្រឌិត និងគ្មានប្រភពច្បាស់លាស់

ចំណុចចុងក្រោយនេះប្រៀបដូចជាសារដាស់តឿនមួយ ទៅដល់បងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គម Facebook ដើម្បីទទួលបាននូវព័ត៌មានថ្មីរហ័ស និងសម្បូរបែបថាមិនគ្រប់ព័ត៌មានដែលបងប្អូនទទួលបានសុទ្ធតែពិត និងត្រឹមត្រូវនោះទេ។ ដូច្នេះមុននឹងធ្វើការចែករំលែកទៅកាន់សាធារណជន បងប្អូនគួរគប្បីស្វែងយល់ពីប្រភព និងខ្លឹមសារនៃព័ត៌មាននោះជាមុនសិនថាតើព័ត៌មាននោះមានប្រភព និងអ្នកយកការណ៍ច្បាស់លាស់ដែរឬទេ ហើយថាព័ត៌មាននោះត្រូវបានគេរាយការណ៍ក្នុងគោលបំណងអ្វីឲ្យប្រាកដ៕

 

ខៀក វិទ្យារតនៈ
ខៀក វិទ្យារតនៈhttp://www.kumnit.com%20
លោក ខៀក វិទ្យារតនៈ គឺជាអ្នកបង្កើត និងសរសេរមាតិការនៅក្នុងគេហទំព័រ គំនិត ផ្នែកបច្ចេកវិទ្យា ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ផ្នែកធុរកិច្ច និងផ្នែកចំណេះដឹងទូទៅ។ សព្វថ្ងៃនេះ លោកមានតួនាទីជា Business Development Manager ដែលកំពុងតែបម្រើការងារនៅក្នុងហាងសៀវភៅអនឡាញ Naek Arn ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គំនិត។ ចំពោះប្រវត្តិសិក្សាវិញ លោកគឺជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែក វិទ្យាសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម (Science of eCommerece & Logistics) ពីវិទ្យាស្ថានជាតិ និបតិក (NIPTICT) ក៏ដូចជានិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែក Professional Communication នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ (RUPP)។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកជំនាញខាងផ្នែក Digital Marketing Associate ដែលមានវិញ្ញាបនប័ត្រទទួលស្គាល់ដោយក្រុមហ៊ុន Facebook ផ្ទាល់ផងដែរ។ លោកក៏ជាមនុស្សដែលចូលចិត្តវិភាគវែកញែកនៅលើប្រធានបទផ្សេងៗ ស្វែងយល់ពីអ្វីថ្មីៗ ចូលចិត្តការធ្វើដំណើរកម្សាន្តដើម្បីរៀនពីបរិបទសង្គម និងតាមដានគ្រប់ព័ត៌មានទូទៅទាំងក្នុង និងក្រៅប្រទេស៕

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ