លក្ខណៈ 6 យ៉ាងរបស់មនុស្សរឹងមាំផ្លូវចិត្ត

385
លក្ខណៈ 6 យ៉ាងរបស់មនុស្សរឹងមាំផ្លូវចិត្ត

មនុស្សដែលពោរពេញទៅដោយភាពសុខសាន្ត ភាពរុងរឿង និងភាពរីកចម្រើននៅក្នុងជីវិត ភាគច្រើនជាបុគ្គលដែលមានភាពរឹងមាំផ្លូវចិត្ត។ ភាពរឹងមាំផ្លូវចិត្ត ជួយមនុស្សឱ្យធ្វើអ្វីពោរពេញទៅដោយភាពជឿជាក់ និងឆាប់សម្រេចក្ដីប្រាថ្នា។

តើមានលក្ខណៈបែបណា ទើបបញ្ជាក់ថា មនុស្សនោះមានភាពរឹងមាំផ្លូវចិត្ត?

លក្ខណៈរបស់មនុស្សរឹងមាំផ្លូវចិត្ត រួមមាន៖​

1. ជីវិតពោរពេញដោយក្ដីសង្ឃឹម

ជាបុគ្គលដែលរស់នៅក្នុងភាពសង្ឃឹម ធ្វើសកម្មភាពរហ័សរហួន ជីវិតពោរពេញទៅដោយភាពសប្បាយរីករាយ​ និងគ្មានភាពទុក្ខសោក។

2. បន្តធ្វើអ្វីដែលមានភាពត្រឹមត្រូវដោយមិនខ្វល់ពីអ្នកដទៃ

ជាបុគ្គលដែលសម្រេចចិត្តធ្វើអ្វីដែលខ្លួនឯងគិតថាត្រឹមត្រូវ ដោយមិនខ្វល់ថានរណាបានឃើញ ឬមិនបានលើកសរសើរនោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺបានចាប់ផ្ដើមធ្វើវាឱ្យល្អបំផុតសម្រាប់ខ្លួនឯង។

3. មិនងាយបាក់ទឹកចិត្ត

ជាបុគ្គលដែលមិនងាយធ្វើឱ្យខ្លួនឯងធ្លាក់នៅក្នុងភាពសោកសៅ ភាពគ្មានដំណោះស្រាយ ឬភាពសម្ពាធឡើយ ដោយតែងតែរិះរកគ្រប់មធ្យោបាយដើម្បីចាកចេញពីបញ្ហានានាដោយភាពឆ្លាតវៃ និងតែងតែផ្ដល់កម្លាំងចិត្តដល់ខ្លួនឯង។

4. មិនចូលចិត្តទាមទារ

ជាបុគ្គលមិនចូលចិត្តការទាមទារចំណាប់អារម្មណ៍ពីមនុស្សជុំវិញឡើយ ដូចជាទាមទារការយកចិត្តទុកដាក់ ទាមទារការខ្វល់ខ្វាយ ទាមទារក្ដីស្រលាញ់ និងទាមទាររឿងរ៉ាវផ្សេងទៀត។

5. ផ្នត់គំនិតវិជ្ជមាន

ជាបុគ្គលដែលពោរពេញទៅដោយភាពអាចទៅរួច និងមិនងាយចុះចាញ់នឹងឧបសគ្គឡើយ។

6. ពង្រឹងសមត្ថភាពឥតឈប់ឈរ

ជាបុគ្គលដែលមិនបណ្ដោយឱ្យសមត្ថភាពខ្លួនឯងចុះខ្សោយដោយសារមជ្ឍដ្ឋានជុំវិញឡើយ ដោយព្យាយាមធ្វើយ៉ាងណាឱ្យសមត្ថភាព និងចំណេះដឹងផ្ទាល់ខ្លួនមានភាពខ្លាំង និងរីកចម្រើនរហូត។