Home ធុរកិច្ច អត្ថប្រយោជន៍ទាំង៤ក្នុងការធ្វើការងារជាក្រុមសម្រាប់អាជីវកម្មដោយប្រើបច្ចេកវិទ្យាស្រួលៗ

អត្ថប្រយោជន៍ទាំង៤ក្នុងការធ្វើការងារជាក្រុមសម្រាប់អាជីវកម្មដោយប្រើបច្ចេកវិទ្យាស្រួលៗ

3175

បច្ចេកវិទ្យាកាន់តែរីកចម្រើន ដែលវាបានជួយ​សម្រួល​ការ​ងារជា​ច្រើន​ជា​ពិសេស​ការងារ​ជា​ក្រុម ដើម្បី​បង្កើន​ប្រសិទ្ធភាពការងារ និង​អាច​ជួយ​ឱ្យ​ការងារ​អាច​បញ្ចប់​ទៅបាន​ដោយ​រលូន​ដោយ​មិន​ចាំបាច់​ជួប​មុខគ្នា​ក៏បាន។ ការប្រើប្រាស់​បច្ចេកវិទ្យាមិន​ត្រឹមតែជួយឱ្យ​យើង​ចំណេញពេលវេលា និង​ថវិការនោះទេ តែវា​ក៏ជួយ​ឱ្យ​ការ​ធ្វើ​ការ​ងារ​ជាក្រុម​មាន​ភាព​កាន់តែ​រលូន​ និង​ដោះស្រាយ​បញ្ហា​ដែលសមាជិក​ក្រុមមាន​ការ​រវល់មិនបានមកជួបមុខ​គ្នា​បាន​យ៉ាង​ល្អ។ ដូចនេះ យើងខ្ញុំសូមធ្វើ​ការ​លើក​យកអត្ថប្រយោជន៍ទាំង​4 ដែលបច្ចេកវិទ្យាបានផ្តល់​ឱ្យ​សម្រាប់ការងារ​ជាក្រុម៖

១. ប្រសិទ្ធភាពការងារ

ការទំនាក់ទំនាក់ជាក្រុមតាមកម្មវិធីបច្ចេកវិជ្ជា អាចជួយឲ្យអ្នកគ្រប់គ្រងងាយស្រួល​ក្នុងការបែងចែក​ការងារឲ្យបុគ្គលិកបានច្បាស់លាស់ ជាហេតុនាំឲ្យបុគ្គលិកយល់ច្បាស់ពីតួនាទីរបស់ខ្លួន។ នៅ​ពេល​ដែលបុគ្គលិកស្គាល់ច្បាស់ពីតួនាទីរបស់ខ្លួន ពួកគេនឹងដឹងថាអ្វីគួរធ្វើ  អ្វីមិនគួរធ្វើ ដោយមិនប្រចាំគ្នា។ ដូច្នេះការអនុវត្តការងារ នឹងមានលក្ខណៈរហ័សជាងមុន ហើយសន្សំសំចៃថវិការទៀតផង។

ឧទាហរណ៌ Microsoft  Sharepoint និង​ Slack ​យើងអាចប្រើប្រាស់វាដើម្បីបែងចែក ឬផ្ទេរការងារ​ទៅតាមផ្នែក​ឲ្យបុគ្គលិកនីមួយៗ។ យើង​ក៏ឃើញ​មាន​វត្តមាន​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយចំនួន​ផង​ដែរ​ដែល​អ្នកធ្វើការ​ និងបណ្តាញ​ម្ចាស់​អាជីវក​ម្ម​បាន​ប្រើប្រាស់​ក្នុង​កិច្ច​ការ​ងារ​របស់គាត់ដូចជា​ Facebook Line Trello ជាដើម​ដើម្បី​សម្រួល​ការងារ​ជាក្រុម​របស់ពួកគាត់។

ការទំនាក់ទំនាក់ជាក្រុមតាមកម្មវិធីបច្ចេកវិជ្ជា អាចជួយឲ្យអ្នកគ្រប់គ្រងងាយស្រួល​ក្នុងការបែងចែក​ការងារឲ្យបុគ្គលិកបានច្បាស់លាស់ ជាហេតុនាំឲ្យបុគ្គលិកយល់ច្បាស់ពីតួនាទីរបស់ខ្លួន។

២. ព័ត៌មានដែលទទួលបានក៏មានភាពល្អប្រសើរ

ជានិច្ចជាកាលព័ត៌មានដែលបុគ្គលិកទទួលបាននៅមានចន្លោះប្រហោងព្រោះតែបុគ្គលិកខ្លះទទួលបាន​ព័ត៌មានហើយបែរជាភ្លេច រឺមានចេតនាមិនផ្សព្វផ្សាយឲ្យបុគ្គលិកផ្សេងទៀតបានដឹង។ ប៉ុន្តែប្រសិនបើ​អ្នកគ្រប់គ្រងប្រើប្រាស់នូវប្រព័ន្ធទំនាក់នំនងជាក្រុម រាល់បុគ្គលិកទាំងអស់នឹងទទួលបាន​​ពត៌មាន​ច្បាស់លាស់ ពេញលេញហើយទាន់ពេលវេលាទៀតផង។

Facebook Messenger គឺជា​កម្មវិធីល្អ​មួយ​ដែលអាច​ឱ្យ​យើង​ប្រើប្រាស់ក្នុង​ការ​ផ្តល់ដំណឹង និង​ព័ត៌មាន​ដោយសារ​តែ​យើង​អាច​ដឹង​ថា​តើអ្នកណាខ្លះ​បាន​អានរួច ហើយអ្នកណាខ្លះ​មិនទាន់បានអាន។ មិនត្រឹមតែប៉ុណ្ណោះ រាល់​ព័ត៌មាន ឬសារ​ដែលបាន​ផ្ញើរ​ហើយ អាចធ្វើឱ្យអ្នក​ផ្ញើរ និងអ្នក​ទទួល​អាចធ្វើការ​ត្រួតពិនិត្យ​ឡើងវិញនៅពេលណាក៏បាន។

៣. ស្វែងរកបុគ្គលិកដែលមានគុណភាពបានច្រើនជាងមុន

តាមរយៈការធ្វើការងារជាក្រុមតាមកម្មវិធីបច្ចេកវិទ្យា ជំរុញឲ្យបុគ្គលិកដែលមានគុណភាពអាច​ធ្វើការ​ឲ្យយើងបានទោះបីជាពួកគេនៅឆ្ងាយពីទីតាំងកន្លែងធ្វើការក៏ដោយ។ វាប្រសើរជាជាងការរើស​យក​បុគ្គលិកគ្មានគុណភាពដែលស្នាក់នៅក្បែរកន្លែងធ្វើការ។

៤. អតិថិជននឹងពេញចិត្តអាជីវកម្មយើងច្រើនជាងមុន

នៅពេលដែលក្រុមការងារស្រលាញ់ពេញចិត្តនឹងការងាររបស់ពួកគេ ពួកគេនឹងបំពេញការងារបានល្អ ជាហេតុនាំឲ្យអតិថិជនក៏ពេញចិត្តដែរ។

សរុបសេចក្តីមកការងារជាក្រុមដោយប្រើបច្ចេកវិទ្យាផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រោះ​ថា​​នៅពេលដែលមានទំនាក់ទំនងល្អ ប្រសិទ្ធភាពការងារក៏រីកចម្រើន ហើយអតិថិជនក៏កាន់​តែកើន​ឡើង។