ហេតុអ្វីបានជាបងប្អូនគួរតែប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន ដែលមានជំនាញក្នុងវិស័យរៀបចំពិធីបុណ្យ?

29
ហេតុអ្វីបានជាបងប្អូនគួរតែប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន ដែលមានជំនាញក្នុងវិស័យរៀបចំពិធីបុណ្យ?

គ្មានទុក្ខលំបាកណាដែលធំធេង និងពិបាកទទួលយកជាងការបាត់បង់នូវមនុស្សជាទីស្រលាញ់របស់ខ្លួននោះទេ។ ពិតណាស់ ភាពសោកសង្រេង និងអារម្មណ៍ក្តុកក្តួលប្រាកដជាកើតមានឡើងចំពោះក្រុមគ្រួសារ និងសាច់ញាតិទាំងអស់នៃសព។ នៅខណៈ​ពេល​ដែល​ក្រុមគ្រួសារ និងសាច់ញាតិបងប្អូនទាំងអស់ កំពុងតែមានទុក្ខសោកយ៉ាងធំនោះ គ្រប់គ្នាក៏មិនត្រូវភ្លេចពីកាតព្វកិច្ច និងភារកិច្ចដ៏សំខាន់មួយដែលមិនអាចចៀសបាននោះ គឺការរៀបចំកម្មវិធីបុណ្យមរណភាពទៅតាមប្រពៃណី និងសាសនា ដើម្បីជាការជូនដំណើរចុងក្រោយទៅដល់អ្នកដែល​បានធ្វើមរណកាលទៅ។ ពោលគឺសមាជិក​ក្រុមគ្រួសារ ​ឬ​សាច់ញាតិ ត្រូវ​ញាប់​ដៃ​ញាប់​ជើង​ រៀបចំ​គេហដ្ឋាន និមន្តព្រះសង្ឃ ស្វែងរកតាអាចារ្យ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងជូនដំណើរសពទៅកាន់សុគតិភព។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ត្រូវចាំបាច់ជូន​ដំណឹង និង​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ ដើម្បី​ស្នើរសុំសិទ្ធក្នុងការ​រៀបចំ​ពិធីបុណ្យ។ ជាពិសេស នៅក្នុងសម័យកូវីត១៩នេះតែម្តង ដោយការរៀបចំពិធីបុណ្យនីមួយៗ ចាំបាច់ត្រូវតែមានការធ្វើតេស្តរកសំណាកជាមុនសិន ដោយត្រូវប្រាកដថាសាកសព និងអ្នកចូលរួមទាំងអស់ពុំមានផ្ទុក​ ឬឆ្លងជម្ងឺកូវីត១៩នោះទេ។

ដោយសារតែកាតព្វកិច្ចទាំងអស់នេះហើយ ដែលធ្វើឲ្យ​ក្រុម​គ្រួសារ ​និង​ញាតិមិត្តបងប្អូនទាំងអស់មានភាពមមាញឹកហើយមិនបានចំណាយពេលវេលាចុងក្រោយជាមួយមនុស្សជាទីស្រលាញ់បានពេញលេញនោះទេ។ ម្យ៉ាងទៀត ការ​រៀបចំ​ពិធីបុណ្យ​មួយឲ្យស្របទៅ​តាម​ប្រពៃណី​ និងក្បួន​ទម្លាប់់គឺ​មិន​ងាយស្រួល​នោះ​ទេ។ អ្វី​ដែល​កាន់​តែ​ពិបាកជាងនេះ​ទៀត​នោះ ប្រសិនបើបងប្អូន​មិន​ដែល​ជួបប្រទះ​រឿង​បែបនេះទេនោះ ប្រាកដជាមិនដឹង​ថាគួរ​ធ្វើ​អ្វីដែលចាំបាច់ខ្លះ និងសំខាន់នោះទេ។ បងប្អូននឹងមិនដឹងថាគួរចាប់ផ្តើមពីរឿងអ្វីខ្លះ ឬទំនាក់ទំនងនរណាខ្លះ ហើយរៀបចំកម្មវិធីបុណ្យយ៉ាងដូចម្តេច ដើម្បី​ឱ្យ​ត្រឹមត្រូវ​តាម​ប្រពៃណី និង​សមស្របទៅ​នឹង​ការ​គោរព​ស្រឡាញ់ ដែល​បងប្អូន​មាន​ចំពោះ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅនោះទេ។ មួយវិញទៀត បើ​និយាយ​ពី​ខ្ទង់​ចំណាយ​វិញ សម្រាប់​ពិធី​បុណ្យ​ផ្សេងៗ ប្រហែល​ជា​អាច​ប៉ាន់ប្រមាណ​បាន ប៉ុន្តែ​សម្រាប់​ការរៀបចំ​ពិធីបុណ្យ​សព គឺ​ពិបាក​នឹង​ប៉ាន់ប្រមាណ​ណាស់ ដោយសារតែ​ភាគច្រើន​គឺ​ជា​ការរៀបចំ​ភ្លាមៗ​ដោយ​មិន​បាន​ព្រៀង​ទុក។ ពេល​ខ្លះប្រសិនបើបងប្អូនជ្រើសរើសចំអ្នកដែលពុំមានវិជ្ជាជីវៈត្រឹមត្រូវ គេក៏អាចទាមទារតម្លៃនៃសេវាកម្មនោះលើសលប់ពីបងប្អូនផងដែរ ដោយសារតែកម្មវិធីបុណ្យគឺមានភាពបន្ទាន់ និងសំខាន់ជាដើម។ ចំណាយ​ភាគច្រើន​មិនបាន​សមនឹង​តម្រូវការ​របស់​សាច់ញាតិ​បងប្អូន តែ​ដោយ​សិ្ថត​នៅក្នុង​ស្ថានភាព​មានទុក្ខ​បែបនេះ ម្នាក់ៗ​គឺ​ត្រូវតែ​សង្កត់ចិត្ត​ព្រម​ទទួល​យក​អ្វីៗ​ដែល​មាន បើ​ទោះបីជា​មិនបាន​សម​តាមចិត្ត​ដែល​ចង់​បាន​ក៏ដោយ។

ដោយ​សង្កេត​ឃើញ​ពី​ស្ថានភាព​លំបាក​នៃ​គ្រួសារ​សព​បែបនេះ ទើបក្រុមហ៊ុន មរតក យើងខ្ញុំចង់ចូលរួមជួយ​សម្រួល​បន្ទុក​ដល់បងប្អូន និង​ក្រុម​គ្រួសារ​ដែលកំពុង​មាន​វិបត្តិជួបទុក្ខធំ ដោយការបាត់បង់សាច់ញាតិបងប្អូនជាទីស្រលាញ់។ ជាពិសេស អ្វីដែលជាគោលបំណងដ៏ចម្បងបំផុតរបស់ក្រុមហ៊ុន មរតក យើងខ្ញុំ គឺពួកយើងចង់ឃើញក្រុមគ្រួសារ និងសាច់ញាតិនៃសពទាំងអស់មានឱកាសបានចំណាយពេលវេលាចុងក្រោយយ៉ាងពេញលេញជាមួយនឹងមនុស្សជាទីស្រលាញ់ឲ្យដល់ទីបញ្ចប់ ដែលចាត់ទុកថាជាអនុស្សាវរីយ៍ចុងក្រោយបង្អស់ជាមួយគ្នា។ លើសពីនេះទៅទៀត ពួកយើងក៏មានបំណង​ចង់​ធ្វើ​យ៉ាងណា​ឱ្យ​ពីធី​បុណ្យ​មាន​ការ​រៀបចំ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត តាម​ប្រពៃណី​នៃ​ក្រុម​គ្រួសារ​សព និង​ប្រព្រឹត្ត​ទៅ​រលូន ដោយ​មិន​ឱ្យបងប្អូន និង​ក្រុម​គ្រួសារនៃ​សព​មាន​ការ​លំបាក​ឡើយ។

ក្នុងរយៈកាលកន្លងមកនេះ មរតក បានជួយសម្រាលទុកដល់បងប្អូនជាច្រើនតាមរយះ  ៖

  1. ការ​ប្រឹក្សា​យោបល់៖ ជួយ​ប្រឹក្សា​យោបល់​ដល់​ក្រុម​គ្រួសារ​អំពី​ដំណើរការ​នៃ​ពិធីបុណ្យ​យ៉ាងច្បាស់លាស់​និង​លម្អិត ដែល​នាំ​មក​នូវ​អារម្មណ៍​ស្ងប់​ក្នុង​ចិត្ត អាច​ជួយ​រំលែកទុក្ខ​សោក​ដ៏​ធំធេង​របស់​គាត់​បាន​មួយ​កម្រិត។
  2. ផលិតផល៖ ផ្ដល់​ជូន​តែ​ផលិតផល​សំខាន់ៗនៅក្នុង​ពិធីបុណ្យ ដែល​ល្អ​ប្រណីត សម្រាប់​ជា​កិត្តិយស​ដល់​អ្នក​ដែល​បានចែកឋានទៅកាន់លោកខាងមុខ និង​ជា​ទី​ពេញចិត្ត​នៃ​ញាតិ​មិត្ត​បងប្អូន។
  3. សេវាកម្ម៖ ភ្ជាប់​ជាមួយ​នូវ​សេវា​នានា​ដែល​ចាំបាច់ ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​និង​ភាព​ប្រសើរ​នៃ​កម្មវិធី​បុណ្យសព តាំង​ពី​ការ​លើកដាក់ ការ​តុបតែង រហូត​ដល់​ការ​យាម​កំដរ។

ដូច្នេះ ប្រសិនបើបងប្អូនមានទុក្ខលំបាក ហើយត្រូវការជំនួយពីយើងខ្ញុំ គឺពួកយើងរីករាយនៅក្នុងជួយជានិច្ចមិនថាពេលយប់ ឬ ក៏ពេលថ្ងៃទេ ។ ពួកយើងនឹងរងចាំជួយបងប្អូនជានិច្ច៕

Previous articleឈុតសៀវភៅដែលឪពុកម្ដាយអស្ចារ្យគួរតែអាន ដើម្បីបង្រៀនកូនៗ
Next articleតើការរៀនសូត្រតាមរយៈការធ្វើជាសកម្មភាពផ្ទាល់គឺជាអ្វី?
លោក ខៀក វិទ្យារតនៈ គឺជាអ្នកបង្កើត និងសរសេរមាតិការនៅក្នុងគេហទំព័រ គំនិត ផ្នែកបច្ចេកវិទ្យា ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ផ្នែកធុរកិច្ច និងផ្នែកចំណេះដឹងទូទៅ។ សព្វថ្ងៃនេះ លោកមានតួនាទីជា Business Development Manager ដែលកំពុងតែបម្រើការងារនៅក្នុងហាងសៀវភៅអនឡាញ Naek Arn ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គំនិត។ ចំពោះប្រវត្តិសិក្សាវិញ លោកគឺជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែក វិទ្យាសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម (Science of eCommerece & Logistics) ពីវិទ្យាស្ថានជាតិ និបតិក (NIPTICT) ក៏ដូចជានិស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែក Professional Communication នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ (RUPP)។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកជំនាញខាងផ្នែក Digital Marketing Associate ដែលមានវិញ្ញាបនប័ត្រទទួលស្គាល់ដោយក្រុមហ៊ុន Facebook ផ្ទាល់ផងដែរ។ លោកក៏ជាមនុស្សដែលចូលចិត្តវិភាគវែកញែកនៅលើប្រធានបទផ្សេងៗ ស្វែងយល់ពីអ្វីថ្មីៗ ចូលចិត្តការធ្វើដំណើរកម្សាន្តដើម្បីរៀនពីបរិបទសង្គម និងតាមដានគ្រប់ព័ត៌មានទូទៅទាំងក្នុង និងក្រៅប្រទេស៕