spot_img
spot_img
Homeអចលនវត្ថុ“ ហេតុអ្វីបានជាភ្នាក់ងារអចលនវត្ថុជាជម្រើសដ៏ល្អប្រសើរនៅពេលដែលអ្នកដើររកទិញផ្ទះនិងដី ? “

“ ហេតុអ្វីបានជាភ្នាក់ងារអចលនវត្ថុជាជម្រើសដ៏ល្អប្រសើរនៅពេលដែលអ្នកដើររកទិញផ្ទះនិងដី ? “

-

It is also a good idea to check your car insurance company's policy and see what they have on it for your state. Misoprostol has been prescribed by where can i buy accutane in the philippines Kaitong physicians in the united states since at least 1985. The recommended dose of dapoxetine for men and women is 50 mg per day, and the recommended dose for men over 50 mg and women over 60 mg.

Bu konuda, tüccarın daha az kısmı kırpılamaya koydu. The first screening of https://cvillepodcast.com/2005/07/14/an-interview-with-robert-bruce-on-astral-projection buy provigil over the counter cytotec with a liquid-based pap smear was carried out in 2010. The ssris are prescribed in the treatment of depression.

ការទិញអចលនវត្ថុគឺជាប្រតិបត្តិការមួយដ៏សំខាន់ដែលទាមទារឲ្យលោកអ្នកមានការយកចិត្តទុកដាក់ឲ្យបានល្អិតល្អន់ ត្រឹមត្រូវនិងច្បាស់លាស់ បើមិនដូច្នេះទេលោកអ្នកអាចនឹងជួបប្រទះនូវហានិភ័យនៃការខាតបង់ខ្ពស់ជាក់ជាមិនខាន ។
ជាក់ស្តែងដំណើរការនៃការទិញអចលនវត្ថុគឺមានរយៈពេលយូរនិងស្មុគស្មាញដែលទាមទារឲ្យលោកអ្នកចំនាយទាំង កម្លាំង ពេលវេលា និង ថវិកាអស់ជាច្រើន ហើយជាពិសេសប្រសិនបើលោកអ្នកទើបតែទិញអចលនវត្ថុលើកដំបូងទៀតនោះ ប្រាកដណាស់លោកអ្នកនឹងមិនដឹងថា គួរធ្វើអ្វីខ្លះ មិនដឹងពីដំណើរការនៃការទិញដែលត្រឹមត្រូវ មិនដឹងពីផ្លូវច្បាប់ ហើយក៏អាចប្រឈមនឹងបញ្ហាជាច្រើនទៀតដែលត្រូវដោះស្រាយផងដែរ ។
ដើម្បីជាដំណោះស្រាយចំពោះបញ្ហាខាងលើ នៅក្នុងអត្ថបទមួយនេះលោកអ្នកនឹងបានដឹងអំពីហេតុផលដែលថា
“ ហេតុអ្វីបានជាភ្នាក់ងារអចលនវត្ថុជាជម្រើសដ៏ល្អប្រសើរនៅពេលដែលអ្នកដើររកទិញផ្ទះនិងដី ? “
ថ្ងៃនេះគំនិតបានជួបជាមួយ លោក ថាវ ស៊ីថាណា ដែលជាសហស្ថាបនិកក៏ដូចជាអគ្គនាយកនៃក្រុមហ៊ុន វិនិយោគ
( Viniyuk ) ដែលលោកមានបទពិសោធន៍ជាច្រើននៅក្នុងវិស័យភ្នាក់ងារអចលវត្ថុនេះ ។
លោកបានលើកឡើងថា “ ជាទូទៅអតិថិជនភាគច្រើនមានការយល់ឃើញខុសថា ការធ្វើការជាមួយភ្នាក់ងារអចលនវត្ថុនៅក្នុងការទិញផ្ទះឬក៏ដី គឺទិញបានតម្លៃថ្លៃនិងខាតកម្រៃជើងសារទៀត ដែលកត្តានេះទើបធ្វើឲ្យគាត់ចង់ដើររកទិញផ្ទះឬទិញដីដោយខ្លួនឯង ។
តែតាមពិតទៅ ការទិញតាមភ្នាក់ងារអចលនវត្ថុគឺជួយគាត់បានច្រើនណាស់ ដែលធ្វើឲ្យពួកគាត់ ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា ការចំនេញទាំងពេលវេលា ទាំងថវិកា ទទួលបាននូវភាពងាយស្រួលនិងសុវត្ថិភាពខ្ពស់ ។
ជាក់ស្តែង តាមការសង្កេតរបស់ខ្ញុំអតិថិជនភាគច្រើនបន្ទាប់ពីទទួលបាននូវសេវាកម្មដែលមានជំនាញច្បាស់លាស់និងសុច្ចរិតភាព គាត់តែងតែមកប្រើប្រាស់សេវាកម្មម្តងហើយម្តងទៀត ដោយសារតែមូលហេតុចម្បងមួយចំនួនដូចជា  ៖

១ . មានចំណេះដឹងនិងជំនាញច្បាស់លាស់

ជាទូទៅភ្នាក់ងារអចលនវត្ថុគឺជាអ្នកដែលមានចំណេះដឹង និង ជំនាញច្បាស់លាស់ទាក់ទងនឹងការទិញនិងលក់អចលនវត្ថុ ។ ពួកគេមានបទពិសោធន៍ជាច្រើនរួមជាមួយនឹងនិតិវិធីក្នុងការទិញនិងលក់ក៏ដូចជាការរៀបចំលិខិតស្នាមនិងឯកសារដែលពាក់ព័ន្ធបានយ៉ាងត្រឹមត្រូវនិងពេញលេញផងដែរ។
​​ក្រៅពីនេះភ្នាក់ងារអចលនវត្ថុក៏នឹងជួយដោះស្រាយបញ្ហាគ្រប់យ៉ាងដែលអាចធ្វើអោយដំណើរការទាំងមូលកាន់តែងាយស្រួលសម្រាប់លោកអ្នកផងដែរ។ ពួកគេនឹងរ៉ាប់រងនូវរាល់ផ្នែកដែលស្មុគស្មាញ​​​​​​និងពិបាកក្នុងការទិញឬលក់ផ្ទះ។ ភ្នាក់ងារអចលនវត្ថុក៏នឹងជួយអ្នកក្នុងការចរចារជាមួយនឹងម្ចាស់អចលនវត្ថុក៏ដូចជាណែនាំអ្នករាល់អចលវត្ថុណាដែលល្អបំផុតសម្រាប់លោកអ្នកផងដែរ។
មិនត្រឹមតែប៉ុណ្ណោះនៅពេលអ្នកចាប់អារម្មណ៍លើអចលនវត្ថុណាមួយពួកគេនឹងបង្កើតយុទ្ធសាស្ត្រចរចាហើយនឹងព្យាយាមជួយអ្នកដើម្បីទទួលបានតម្លៃកាន់តែល្អប្រសើរ។

២ . ស្គាល់ច្បាស់ពីទីតាំងភូមិសាស្រ្តនិងព័ត៌មានទាក់ទងនឹងអចលនវត្ថុ

ជាទូទៅភ្នាក់ងារអចលនវត្ថុតែងតែមានព័ត៌មាននិងទិន្ន័យច្បាស់លាស់​អំពីទីតាំងភូមិសាស្រ្តក៏ដូចជាតម្លៃ ជាច្រើននៅក្នុងដៃ ដែលអាចជួយអ្នកនៅក្នុងស្វែងរកអចលនវត្ថុដែលអ្នកត្រូវការបានយ៉ាងរហ័សនិងស្របទៅតាមតម្រូវការរបស់អ្នកផងដែរ ។  អ្នកគ្រាន់តែប្រាប់ពួកគេថា អំពីប្រភេទអចលវត្ថុដែលអ្នកកំពុងស្វែងរក កញ្ចប់ថវិកាដែលអ្នកមានឬ តម្លៃនៃអចនលវត្ថុដែលអ្នកចង់បាន  តំបន់ឬ ទីតាំងដែលអ្នកចង់បាននោះពួកគេនឹងធ្វើការណែនាំអ្នកនូវអចលនវត្ថុដែលស្របទៅតាមតម្រូវការរបស់អ្នកតែម្តងដែលធ្វើឲ្យអ្នកចំនេញទាំងពេលវេលា រហ័ស និងមានភាពងាយស្រួលផងដែរ ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះពួកគេក៏មាននូវអចលនវត្ថុល្អៗជាច្រើននៅក្នុងដៃហើយពេលខ្លះក៏មានតម្លៃល្អជាងទីផ្សារ ឬ អាចថា តម្លៃល្អជាងអ្នកតម្លៃដែលអ្នកទិញដោយខ្លួនឯងផងដែរ ។
ជាក់ស្តែងដូចជា ក្រុមហ៊ុនវិនិយោគរបស់យើងខ្ញុំផ្ទាល់ គឺ ពួកយើងបានជួយអតិថិជនជាច្រើនកាលពីពេលកន្លងមកនៅក្នុងការ ប្រឹក្សាយោបល់ផ្តល់ព័ត៌មានអំពីអចលវត្ថុដែលមានតម្លៃល្អ ក៏ដូចជាបានជួយអតិថិជនជាច្រើនក្នុងការទិញអចលវត្ថុដែលមានតម្លៃល្អៗជាច្រើនដោយឥតគិតថ្លៃនិង  ប្រកបដោយទំនុកចិត្តផងដែរ ។

៣ .  កាត់បន្ថយហានិភ័យនិងមានសុវត្ថិភាពកម្រិតខ្ពស់បំផុត

នៅពេលដែលលោកអ្នកទទួលសេវាកម្មពីភ្នាក់ងារអចលនវត្ថុ ពួកគេនឹងជួយនៅក្នុងការត្រួតពិនិត្យរាល់ឯកសារសំខាន់ៗទាំងអស់ដែលពាក់ព័ន្ធនឹងផ្ទះឬដីដែលលោកអ្នកចង់បាន ក៏ដូចជាធ្វើឲ្យប្រាកដថាផ្ទះឬដីនោះមិនមានទំនាស់ឬបញ្ហាណាមួយ ។ ប្រសិនបើមានបញ្ហាពួកគេនឹងជួយលោកអ្នកនៅក្នុងការដោះស្រាយផ្នែកផ្លូវច្បាប់ដើម្បីបញ្ចៀសនូវហានិភ័យនានាដែលអាចនឹងកើតឡើង ។
មិនត្រឹមតែប៉ុណ្ណោះពួកគេក៏នឹងធ្វើការសហការជាមួយនឹងមេធាវីដែលជាអ្នកប្រថាប់ត្រាក្នុងនាមជាសាក្សី ដើម្បីធ្វើឲ្យប្រាកដថាការទិញផ្ទះឬដីរបស់អ្នកត្រឹមត្រូវតាមផ្លូវច្បាប់ និងមានសុវត្ថិភាពកម្រិតខ្ពស់បំផុត ។
Sreylin Earng
Sreylin Earnghttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ។ កញ្ញាគឺជានិស្សិតនៃជំនាញពាណិជ្ជកម្មអេទ្បិចត្រូនិច( E-Commerce) នៅវិទ្យាស្ថានជាតិ NIPTICT ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង តាមរយៈការចូលរួមនៅ ការប្រកួតប្រជែងនានាក៏ដូចជាកម្មវិធីសង្គមផ្សេងៗដូចជាការបង្រៀនភាសាអង់គ្លេសដល់ ក្មេងៗនៅតាមសហគមន៍ជនបទជាដើម។លើសពីនេះទៅទៀតកញ្ញាតែងតែអភិវឌ្ឍន៍ខ្លួនតាមរយៈការអានសៀវភៅផ្សេងៗទាក់ទងទៅនឹងអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និង សៀវភៅលើកទឹកចិត្ត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ