Home ទូទៅ ហេតុអ្វីបានជាអ្នកគួរតែផ្តោតលើការច្នៃប្រឌិតឲ្យបានច្រើនជាងការធ្វើការ?

ហេតុអ្វីបានជាអ្នកគួរតែផ្តោតលើការច្នៃប្រឌិតឲ្យបានច្រើនជាងការធ្វើការ?

0
ហេតុអ្វីបានជាអ្នកគួរតែផ្តោតលើការច្នៃប្រឌិតឲ្យបានច្រើនជាងការធ្វើការ?

​ ​​​​​​​   ធ្វើការតិចនៅត្រង់នេះមិនមែ​នមានន័យថា ចង់ឲ្យអ្នកខ្ជិលធ្វើការ ចង់ឲ្យអ្នកអង្គុយលេងឥតប្រយោជន៍ ឬ ឲ្យអ្នកធ្វើការឲ្យតែរួចតែពីដៃនោះទេ ក៏ប៉ុន្តែចង់ឲ្យអ្នកចំណាយពេលវេលាណាមួយសមស្របបន្ទាប់ពីបញ្ចប់ការងាររបស់អ្នក ដើម្បីទៅធ្វើការងារច្នៃប្រឌិត ឬ គិតពីអ្វីដែលថ្មី ប្លែកមួយចំនួនដើម្បីជួយពង្រីកនូវចំណេះដឹងរបស់អ្នកឲ្យកាន់តែអស្ចារ្យនិងលេចធ្លោជាងគេ។ជាពិសសការច្នៃប្រឌិតនឹងជួយអ្នកឲ្យធ្វើការបានយ៉ាងរលូន និង មានប្រសិទ្ធភាពខ្ពស់។ដូចនេះខាងក្រោមនេះយើងនឹងប្រាប់អ្នកពីគុណប្រយោជន៍នៃការចំណាយពេលច្រើនទៅលើការច្នៃប្រឌិត៖

១. មានគំនិតច្នៃប្រឌិតខ្ពស់

Close-up of Human Hand

       នាពេលបច្ចុប្បន្ននេះយើងសង្កេតឃើញថា សន្ទុះនៃការប្រកួតប្រជែងរបស់អាជីវកម្មនីមួយៗពិតជាមានការកើនឡើងខ្ពស់ ដែលជាហេតុធ្វើឲ្យអាជីវកម្មនីមួយៗចង់បានមនុស្សដែលមានភាពប៉ិនប្រសប់ និង ឈ្លៀសវៃក្នុងការបំពេញការងារ ដូចនេះហើយទើបអាជីវកម្មនីមួយៗត្រូវការបុគ្គលិកដែលមានគំនិតច្នៃប្រឌិតខ្ពស់ មានភាពវៃឆ្លាតដែលអាចបត់បែនពីស្ថានភាពអាក្រក់ទៅជាស្ថានភាពល្អ និង មានភាពរហ័សរហួន ដើម្បីជួយឲ្យក្រុមហ៊ុនអាជីវកម្មកាន់តែមានភាពរីកចម្រើន និង មានអតិថិជនបានច្រើនជាងក្រុមហ៊ុនដទៃទៀត។ ការដែលអ្នកធ្វើការបានច្រើនឬតិច វាមិនសំខាន់ទេ អ្វីដែលសំខាន់គឺថាការងារដែលអ្នកធ្វើនោះមានប្រសិទ្ធភាព និង មានអត្ថប្រយោជន៍ដែរឬអត់ ដែលអាចជួយរុញច្រានឲ្យក្រុមហ៊ុននោះទទួលបានជោគជ័យ និង មានឈ្មោះល្បីសុសសាយនៅក្នុងសង្គម។ ដូចនេះអ្នកគួរតែចំណាយពេលឲ្យច្រើនទៅលើការគិត ការវិភាគ ដើម្បីទទួលបាននូវគំនិតច្នៃប្រឌិតដ៏អស្ចារ្យ ព្រោះពេលណាដែលមានភាពច្នៃប្រឌិតខ្ពស់ ការងាររបស់អ្នកក៏ខ្ពស់ទៅតាមហ្នឹងដែរ។

២. មានទស្សនវិស័យវែងឆ្ងាយ

       ជាការពិតណាស់ ភាពច្នៃប្រឌិតនឹងជួយអ្នកឲ្យមានគំនិតច្រើន យល់ដឹងបានច្រើន ឆ្លាត  រហ័សរហួន និង ធ្វើឲ្យអ្នកហ៊ានជាងមុន ជាពិសេសធ្វើឲ្យអ្នកអាចប្រមើលមើលពីអនាគតកាលបានយ៉ាងធ្លុះ។ យ៉ាងណាមិញពេលដែលអ្នកចំណាយពេលច្រើនទៅលើភាពច្នៃប្រឌិត និង ចំណាយពេលស្វែងរកចម្លើយនៃសំណួររបស់អ្នក នោះ កោសិកាខួរក្បាលរបស់អ្នកនឹងមានដំណើរការល្អ គិតបានលឿន ហើយឆ្លាតវៀងវៃផងដែរ ដែលជួយអ្នកឲ្យចេះគិតគូរបានវែងឆ្ងាយ និង គិតវិភាគបានល្អិតល្អន់។

៣. មានភាពជឿជាក់

Woman Using Silver Macbook Near Shot Glass on Table

ដើម្បីមានភាពជឿជាក់លើខ្លួនឯង អ្នកគួរតែរក្សា ឬ បង្កើននូវសកម្មភាពច្នៃប្រឌិតរបស់អ្នកឲ្យមានភាពរស់រវើក ព្រោះពេលណាដែលអ្នកសកម្មជាមួយនឹងការងារច្នៃប្រឌិតទាំងនោះ អ្នកនឹងដឹងពីសមត្ថភាពការគិតរបស់ខ្លួនអ្នក កាត់បន្ថយភាពភ័យខ្លាច បង្កើនភាពក្លាហាន និង មានទំនុកចិត្តជឿជាក់លើខ្លួនឯងបានកាន់តែខ្ពស់។ជាឧទាហរណ៍ បើសិនជាអ្នករៀបចំការិយាល័យធ្វើការរបស់អ្នកឲ្យមានភាពស្រស់ស្អាត មានពន្លឺគ្រប់គ្រាន់ មានក្លិនក្រអូប និង មានផាសុកភាពល្អ នោះ អ្នកនឹងបំពេញការងារ និង ធ្វើផែនការមួយបានយ៉ាងល្អឥតខ្ចោះ។ដូច្នេះនេះគឺជាភាពច្នៃប្រឌិតមួយដែលធ្វើឲ្យអ្នកមានភាពជឿជាក់ចំពោះខ្លួនឯងទៅកិច្ចការងារទាំងនោះ ដោយសារការតុបតែង ការច្នៃប្រឌិត នៅកន្លែងធ្វើការនេះឯង។

ជារួមមក អ្នកគួរតែយកពេលដែលនៅសេសសល់បន្ទាប់ពីធ្វើការ ទៅគិតពីអ្វីដែលជួយអភិវឌ្ឍគំនិតរបស់អ្នកឲ្យមានភាពច្នៃប្រឌិតខ្ពស់ មានភាពជឿជាក់ និង មានទស្សនវិស័យច្បាស់លាស់។ ម្យ៉ាងវិញទៀត នៅក្នុងអត្ថបទនេះមិនមែនចង់ឲ្យអ្នកធ្វើការឲ្យបានតិចនោះទេ ប៉ុន្តែចង់ឲ្យអ្នកចេះចំណាយពេលទៅគិតពីអ្វីដែលថ្មីៗ ដើម្បីជួយអភិវឌ្ឍការងាររបស់អ្នកឲ្យកាន់តែមានប្រសិទ្ធភាពតែប៉ុណ្ណោះ។