ហេតុអ្វីមានយុទ្ធសាស្រ្តជាច្រើនត្រូវបរាជ័យ?

286
ហេតុអ្វីមានយុទ្ធសាស្រ្តជាច្រើនត្រូវបរាជ័យ?

ការបរាជ័យដែលកើតឡើងជាញឹកញាប់ បណ្ដាលមកពីមូលហេតុ៖

  • យុទ្ធសាស្ត្រមិនមានលក្ខណៈទូលំទូលាយ
  • លង់នឹងភាពជោគជ័យដំបូងនៃគំរូអាជីវកម្មថ្មី ដោយធ្វេសប្រហែសក្នុងការវិនិយោគលើសមត្ថភាពដែលត្រូវការចាំបាច់ដើម្បីទ្រទ្រង់អត្ថប្រយោជន៍ការប្រកួតប្រជែងក្នុងរយៈពេលវែង។
  • មិនអើពើនូវសមាសធាតុចាំបាច់ដើម្បីធ្វើឱ្យយុទ្ធសាស្រ្តកាន់តែមានលក្ខណៈពេញលេញ ដូចជាបច្ចេកវិទ្យា គំរូអាជីវកម្មថ្មីៗ និងការកំណត់ទីតាំងទីផ្សារដោយសមស្របជាមួយនឹងតម្រូវការអតិថិជនតាមសម័យកាល។
  • គ្មានការបង្កើតគុណតម្លៃបន្ថែមសម្រាប់អតិថិជន
  • គ្មានការវិភាគឱ្យបានគ្រប់ជ្រុងជ្រោយលើការបង្កើតតម្លៃលើផលិតផលសេវាកម្ម

គន្លឹះដើម្បីបង្កើតយុទ្ធសាស្ត្រពេញលេញមួយបាន ត្រូវការ៖

  • ជម្រើសណាមួយដែលអាចសម្របសម្រួលដោយប្រុងប្រយ័ត្នអំពីគំរូអាជីវកម្មដែលមានសក្តានុពលខ្ពស់បំផុតក្នុងការបង្កើតគុណតម្លៃ និងការប្រកួតប្រជែង ដែលអាចចាប់យកគុណតម្លៃនោះ ដើម្បីអាចដំណើរការ ការអនុវត្ត ដោយសម្របខ្លួនជានិច្ចទៅនឹងបរិយាកាសផ្លាស់ប្តូរ
  • កសាងសមត្ថភាពចាំបាច់សំខាន់ៗ ដើម្បីដឹងពីតម្លៃក្នុងរយៈពេលវែង

ថ្នាក់ដឹកនាំទាំងអស់ត្រូវធ្វើសកម្មភាព ខាងក្រោមបន្ថែម ៖

ទី1. កំណត់ឱកាស

សំដៅលើការចេះកំណត់ឱកាស ដើម្បីអាចបង្កើតទម្រង់អាជីវកម្មថ្មី ឬបម្លែងអាជីវកម្មលើផ្នែកណាមួយឱ្យសមស្របនឹងតម្រូវការអតិថិជន ទោះបីជាពិភពលោកកំពុងមានស្ថានភាពបែបណាក៏ដោយ ដូចជាការរីកចម្រើននៃបច្ចេកវិទ្យា ប្រជាសាស្រ្ត វប្បធម៌ ភូមិសាស្ត្រ នយោបាយ ជំងឺរាតត្បាតដែលកើតឡើងដោយគ្មានការគ្រោងទុក(ជំងឺកូវីតជាដើម) និងអ្វីផ្សេងទៀតដែលជាព័ត៌មានដែលគេចាប់អារម្មណ៍ខ្លាំងនាពេលបច្ចុប្បន្ន។

ទី2. កំណត់វិធីល្អបំផុតដើម្បីចាប់យកឱកាស

សំដៅលើការចេះបម្លែងឱកាស ដើម្បីបញ្ចូលនៅក្នុងយុទ្ធសាស្រ្តធ្វើអាជីវកម្មរបស់អ្នក។

ហើយថ្នាក់ដឹកនាំ ត្រូវតែអភិវឌ្ឍន៍គំរូអាជីវកម្មដែលបង្កើនតម្លៃសក្តានុពលខ្លាំង។ គំរូអាជីវកម្មនេះ ត្រូវតែបញ្ចូល៖

  • ការបង្កើតផលិតផលសេវាកម្ម និងផ្ដោតលើទំហំទីផ្សារ ដើម្បីបំពេញតម្រូវការអតិថិជន
  • ការបញ្ជាក់ពីការកំណត់រចនាសម្ព័ន្ធនៃដើមទុន បច្ចេកវិទ្យា បណ្តាញចែកចាយ និងអ្វីៗផ្សេងទៀត ដែលត្រូវប្រើ ដើម្បីដំណើរការបាន
  • ដំណាក់កាលនៃតម្លៃដែលផ្ដល់ជូនអតិថិជន និងទិដ្ឋភាពសំខាន់ៗនៃយុទ្ធសាស្ត្រដែលអាចធ្វើបាន។

ទី3. កំណត់តម្លៃដើម្បីបង្កើតក្នុងរយៈពេលខ្លី

ថ្នាក់ដឹកនាំ ត្រូវវាយតម្លៃលើ រឿង 3 យ៉ាង

1/. ភាពទាក់ទាញរបស់ឧស្សាហកម្ម ដើម្បីទទួលបានប្រាក់ចំណេញសមរម្យ

2/. ទីតាំងប្រកួតប្រជែង ដោយបង្កើតតម្លៃពិសេសសម្រាប់អតិថិជន

3/. អន្តរកម្មប្រកួតប្រជែង

ទី4. ស្គាល់កាលៈទេសៈ

សំដៅលើ ការចេះបទបែនបានទាន់ពេលវេលា និងត្រូវជាមួយនឹងទីផ្សារគោលដៅ ដើម្បីរក្សាបាននូវគុណតម្លៃរបស់ក្រុមហ៊ុន ព្រមទាំងអាចសម្របខ្លួនជាមួយនឹងបរិបទថ្មី និងចេះអភិវឌ្ឍន៍នូវសមត្ថភាពថ្មីៗ។

ទី5. បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជោគជ័យរយៈពេលវែង

សំដៅលើ

  • កំណត់ពីដំណើរការហិរញ្ញវត្ថុឱ្យជាក់លាក់
  • ពង្រីកជំនាញ និងធនធានដើម្បីត្រៀមការផ្លាស់ប្ដូរនាពេលអនាគត