spot_img
spot_img
Homeទូទៅតើខ្ញុំ​គួរ​ជ្រើស​រើសមុខ​ជំនាញ​វិស្វកម្ម​មួយណា? ភាគ២

តើខ្ញុំ​គួរ​ជ្រើស​រើសមុខ​ជំនាញ​វិស្វកម្ម​មួយណា? ភាគ២

-

Por el momento, en todos ellos el uso de autobuses a pie no es muy frecuente porque en todos ellos la gente tiene que seguir en autobuses, es decir, en trenes de autobuses, a pie, para poder ir con su cuerpo en la carretera. I have been told i have breast cancer and https://racingconverters.com/birdman-wins-10k-amarillo-no-prep can you buy ivermectin over the counter the only option is a mastectomy. Doxycycline is a tetracycline antibiotic used to treat acne.

The drug is also used for ulcers caused by viruses such as helicobacter pylori bacteria, and other infectious bacteria. The effects of this medication are generally considered Buy Ozempic From Canadian Pharmacy Santa Brígida to be very mild. The most well-known for its use in the treatment of infertility.

អត្ថបទ​មុន​គំនិត​បាន​រៀប​រាប់​អំពី​​មុខ​វិជ្ជា​វិស្វកម្ម​មួយ​ចំនួន​ ដើម្បី​ជា​ប្រទីប​នាំ​ផ្លូវ​​ អោយ​និស្សិត​​ដែល​ចូលចិត្ត​ និង​ចង់​ចាប់​យក​ជំនាញ​នេះ​ធ្វើ​ការ​សម្រេច​ចិត្តអោយបាន​ត្រឹម​​ត្រូវ​ ថា​តើ​មុខ​ជំនាញ​មួយ​ណា​ដែល​គេ​ចង់​បន្ត​ការ​សិក្សា​សម្រាប់​ថ្នាក់​ឧត្តមសិក្សារបស់​ខ្លួន។ មុខ​ជំនាញ​វិស្វកម្ម​គឺជា​មុខ​វិជ្ជា​ដ៏​ទូលំទូលាយ ដែលត្រូវ​បាន​ចែក​ចេញ​ជា​មុខ​ជំនាញ​ផ្សេង​ៗជា​ច្រើន​ទៀត។ ដូច​នេះ​ នៅក្នុង​អត្ថ​បទ​នេះ គំនិត​នឹង​ធ្វើ​ការ​បក​ស្រាយ​បន្ត​ពី​អត្ថ​បទ​មុន​នូវ​មុខ​ជំនាញ​វិស្វកម្ម​ផ្សេងៗ​ទៀត។

វិស្វកម្ម​មេកានិច

វិស្វកម្ម​មេកានិច​គឺ​ជា​មុខ​វិជ្ជា​មួយ​ដែល​ពេញ​និយម​ជាងគេ​ក្នុង​ពិភព​លោក​ ក្នុង​ចំណោម​ជំនាញ​វិស្វកម្ម​ទាំង​អស់។ សម្រាប់​មុខ​វិជ្ជា​នេះ និស្សិត​​ត្រូវ​មាន​ចំណេះ​ដឹង​អោយ​ល្អ​ផ្នែក​រូប​វិទ្យា និង​គណិត​វិទ្យា។ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ និស្សិត​អាច៖

-ធ្វើ​ការ​ស្រាវជ្រាវ បង្កើត អភិវឌ្ឍន៍ ផលិត និង​ធ្វើ​​តេស្តឧបករណ៍ជាច្រើន​ដូចជា ម៉ាស៊ីន គ្រឿង​យន្ត ព្រមទាំង​ឧបករណ៍​មេកានិច​ដ៏ទៃ​ទៀត។

-វិស្វករ​មេកានិច​មាន​សមត្ថភាព​បង្កើតម៉ាស៊ីន​ទាំង​តូច​ ទាំងធំ​​ជាច្រើន ដូចជារ​ថយន្ត មនុស្ស​យន្ត ម៉ាស៊ីន​ផលិត​អគ្គិសនី ទូរទឹកកក ម៉ាស៊ីនត្រជាក់​ និង​ម៉ាស៊ីន​ដ៏ទៃ​ជាច្រើន​ទៀត។

-វិស្វករ​មេកានិច មាន​​ឱកាស​ការងារ​ដូចជា​ធ្វើ​ការ​នៅ រោង​ចក្រ​ផលិត​គ្រឿង​យន្ត​ឬ​ម៉ាស៊ីន ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​មេកានិច ធ្វើ​ការ​ជាអ្នក​លក់បច្ចេកទេស ធ្វើ​ការ​ជាអ្នកត្រួត​ពិនិត្យនៅ​ក្នុង​រោង​ចក្រ​ដែល​ទាក់​ទង​នឹង​ម៉ាស៊ីន អាចក្លាយ​ជា​អ្នក​គ្រប់​គ្រង​ ឬ​ជា​សាស្ត្រាចារ្យ។

វិស្វកម្ម​រ៉ែ

នេះ​ជា​មុខជំនាញ​ថ្មីមួយ​នា​ពេល​បច្ចុប្បន្ន ហើយ​មុខ​ជំនាញ​នេះនឹង​ត្រូវ​បាន​បើក​បង្រៀន​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​​នៅ​ក្នុង​សកល​វិទ្យា​ល័យ​បច្ចេក​វិជ្ជា​កម្ពុជា ហើយមិន​មាន​សិស្ស​និស្សិត​ច្រើន​ទេ​ដែល​ដឹង​អំពីជំនាញ​នេះ។ដើម្បី​សិក្សា​មុខជំនាញ​នេះ​អោយទទួល​បាន​លទ្ធផលល្អ និស្សិត​ចាំបាច់​មាន​មុខវិជ្ជា​មូលដ្ឋាន​គ្រឹះ គណិត​ រូប គីមី និង​ផែនដីវិទ្យា។ បន្ទាប់ពី​បាន​បញ្ចប់​ការ​សិក្សា​ក្នុង​ជំនាញ​នេះ​ហើយ និស្សិត​អាច​មាន​សមត្ថភាព៖

-ធ្វើ​ការ​វិភាគ​អាយុ​កាល​នៃ​ការ​ធ្វើ​អាជីវកម្មរ៉ែ។

-ធ្វើការ​វាយ​តម្លៃទៅ​លើ​គម្រោង​ជីក​អណ្តូង​រ៉ែ ថា​តើ​គួរ​តែ​ធ្វើ​អាជីវកម្ម​ ឬ​ក៏​ផ្អាក​សកម្មភាព។

-រៀបចំ​គម្រោង​ និង​បច្ចេកទេសយករ៉ែ ដោយ​ផ្តោត​ទៅ​លើ​សុវត្ថិភាពជា​ចម្បង។

-មាន​សមត្ថ​ភាព​ក្នុង​ការ​បន្សុត និងចម្រាញ់​រ៉ែដែល​មាន​តម្លៃ​ចេញ​ពីថ្ម​ឬ​វត្ថុដែល​គ្មាន​តម្លៃ។

-មាន​សមត្ថ​ភាព​ធ្វើ​ការ​ស្តារ​ឡើង​វិញ​នូវកន្លែង​យក​រ៉ែ​ដែល​បានទទួល​រងការ​ខូច​ខាត អោយ​ទៅ​ជា​កន្លែង​មួយ​ដែល​មាន​ប្រយោជន៍​សម្រាប់​ជាតិ​ ​សហគមន៍ និង​ប្រជាជន។

-មាន​ឱកាសការងារ​នៅ​តាម​មន្ទីរ​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ ដូចជា​អាចធ្វើ​ជា​អ្នក​រៀប​ចំ​ច្បាប់​ស្តី​ពី​ការ​រុក​រក​ និង​ធ្វើ​អាជីវកម្មរ៉ែ ធ្វើការ​នៅ​ក្រុម​ហ៊ុន​ផលិត​ឧបករណ៍​យក​រ៉ែ ធ្វើ​ជា​អ្នក​ប្រឹក្សារ​ផ្តល់​យោបល់ទាក់​ទង​នឹង​វិស័យ​រ៉ែ ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្មរ៉ែទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ព្រម​ទាំង​អាច​ក្លាយ​ជា​សាស្ត្រា​ចារ្យ ។ល។

វិស្វកម្មប្រេង​ និង​ឧស្ម័នធម្មជាតិ

ជំនាញ​វិស្វកម្ម​នេះ​ក៏ជា​ជំនាញ​មួយ​ដែល​មាន​វ័យ​ស្របាល​គ្នា​នឹង​វិស្វកម្ម​រ៉ែដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ ជា​ធម្មតា​ នៅ​បណ្តារ​ប្រទេស​នានា​ ជំនាញ វិស្វកម្ម​រ៉ែ និងជំនាញ​វិស្វកម្ម​ប្រេង និង​ឧស្ម័ន​ត្រូវ​បាន​ចែក​ដាច់​ពី​គ្នា​រៀង​ៗ​ខ្លួន។ ដោយ​ឡែក នៅ​ក្នុង​ប្រទេស​កម្ពុជា ជំនាញ​ទាំង​ពីរ​នេះ ត្រូវ​បាន​បង្រួម​បញ្ចូល​គ្នា ហើយ​នឹង​ត្រូវ​បាន​បើ​កបង្រៀន​នា​ពេល​ខាង​មុខ​ដ៏​ខ្លី។ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​វិស្វកម្ម​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ហើយនិស្សិត​អាច៖

-ធ្វើការវិភាគ​អាយុ​កាល​នៃ​អាជីវកម្ម​ ប្រេង​ និង​ឧស្ម័ន​ធម្មជាតិ និង​ធ្វើការ​សម្រេច​ចិត្ត​ថាតើ​គួរ​បន្ត​អាជីវកម្ម​ជីកយក​ប្រេង​ដែរឬទេ?

-អភិវឌ្ឍ​គម្រោង​ជីក​យក​ធនធាន​នេះ ដោយ​ប្រើប្រាស់​ចំណេះ​ដឹង​មូល​ដ្ឋាន​នានា​ដែលទាក់​ទង។

-ធ្វើការ​វិភាគ​គម្រោង និង​ជ្រើស​រើស​បច្ចេកទេស​យក​ប្រេង​របៀបណា​ដើម្បី​អោយ​មាន​សុវត្ថិភាព​។

-មាន​សមត្ថភាព​ក្នុង​ការប្រើ​ប្រាស់​វិធី​បន្សុត​ និង​ចម្រាញ់​ប្រេងនិងឧស្ម័ន ដើម្បី​អោយ​ស្រប​ទៅ​តាម​ស្តង់​ដារ។

-មាន​ឱកាសការងារ​នៅ​តាម​មន្ទីរ​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ ដូចជា​អាចធ្វើ​ជា​អ្នក​រៀប​ចំ​ច្បាប់​ស្តី​ពី​ការ​រុក​រក​ និង​ធ្វើ​អាជីវកម្មប្រេង​ និង​ឧស្ម័ន​ធម្មជាតិ ធ្វើការ​នៅ​ក្រុម​ហ៊ុន​ផលិត​ឧបករណ៍​យកប្រេង ធ្វើ​ជា​អ្នក​ប្រឹក្សារ​ផ្តល់​យោបល់ទាក់​ទង​នឹង​វិស័យប្រេង​កាត និង​ឧស្ម័ន ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុនធ្វើ​អាជីវកម្មធនធាន​នេះទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ព្រម​ទាំង​អាច​ក្លាយ​ជា​សាស្ត្រា​ចារ្យ ។ល។

វិស្វកម្ម​នុយក្លេអ៊ែ

ជំនាញ​វិស្វកម្ម​នុយ​ក្លេអ៊ែ​ គឺជា​ជំនាញ​មួយ​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ។ នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​សាកលវិទ្យាល័យ​បាត់ដំបង​តែ​មួយ​គត់​ដែល​មាន​បើ​ក​បង្រៀន​មុខ​វិជ្ជា​នេះ។ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​មុខ​ជំនាញ វិស្វកម្ម​នុយក្លេអ៊ែ និស្សិត​អាច៖

-ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍នូវ ឧបករណ៍ និង​ប្រព័ន្ធ​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​ថាមពល​នុយក្លេអ៊ែ និងការ​បញ្ចេញ​កំដៅ​របស់​វា។

-រៀបចំ បង្កើត​ គ្រប់​គ្រង និង​ដំណើរ​ការ​រោង​ចក្រ​នុយ​ក្លេអ៊ែ ដើម្បី​ធ្វើ​ការ​ទាញ​យក​អគ្គិសនីដោយ​សុវត្ថិភាព។

-គ្រប់​គ្រង​កាក​សំណល់​វិទ្យុសកម្ម​ដែល​បញ្ចេញ​ដោយ​រោង​ចក្រ​នុយ​ក្លេអ៊ែ ដើម្បី​កុំ​អោយ​បង្ក​គ្រោះ​ថ្នាក់​ដល់​បរិស្ថាន និង​សុខភាព​ប្រជាជន។

-បង្កើត​ឧបករណ៍​នានា​នៅ​ក្នុង​ឧស្សាហកម្ម និង​វេជ្ជសាស្ត្រ​ដែល​ទាក់​ទៅ​នឹង​វិទ្យុសកម្ម(ឧទាហរណ៍ ឧបករណ៍​ឆ្លុះ ​នឹង​ថត​មើល​រោគសញ្ញា)។

-វិស្វករ​នុយក្លេអ៊ែ មាន​ឱកាសការងារ​នៅ​តាម​ស្ថាប័ន​នានា​ដែលពាក់​ព័ន្ធ ដូចជា​នៅ​ក្នុង​វិស័យ​អគ្គិសនី នៅ​ក្នុងរោង​ចក្រ​នុយ​ក្លេអ៊ែ ចូលរួមធ្វើ​ជាអ្នក​តាក់តែង​ច្បាប់​សម្រាប់​វិស័យ​នេះ ធ្វើ​ជា​សាស្ត្រាចារ្យ​ ។ល។

វិស្វកម្ម​កសិកម្ម

វិស្វកម្ម​កសិកម្ម​គឺជា​ ជំនាញ​មួយ​ដែល​ប្រទេស​កម្ពុជា​យើងមិនអាច​ខ្វះ​បាន ​ដោយ​សារ​តែ​ប្រទេស​នេះ​គឺ​ជា​ប្រទេស​កសិកម្ម។​ សម្រាប់​និស្សិត​ដែលបាន​បញ្ចប់​កាសិក្សា​ជំនាញនេះ ពួក​គេអាច​មាន​សមត្ថភាព៖

-ប្រើប្រាស់​ចំណេះដឹង​ និង​បច្ចេកវិទ្យា​ដើម្បីធ្វើ​ការ​អភិវឌ្ឍន៍​ទៅ​លើ​វិស័យ​កសិកម្ម​ក្នុង​គោល​បំណង​អោយ​ទទួ​ល​បាន​ទិន្នផល​ជា​អតិប្បរិមា។

-ធ្វើការ​ផលិត​ម៉ាស៊ីន​ និង​ឧបករណ៍​ផ្សេងៗ​សម្រាប់បម្រើ​ការ​ក្នុង​វិស័យ​កសិកម្ម។

-ប្រើប្រាស់​​បច្ចេក​វិទ្យាទំនើប​ដើម្បី​ធ្វើ​ការ​ថែទាំ​គុណ​ភាព​ដី និង​ទឹកសម្រាប់​បង្កើន​គុណភាព និង​បរិមាណទិន្នផល។

-​វិស្វករ​កសិកម្ម​មាន​ឱកាស​ការងារ ដូចជាធ្វើ​ការ​នៅ​តាម​ស្ថាប័ន​រដ្ឋ និង​ឯកជននានា តាម​បណ្តា​អង្គការ ធ្វើការ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍ ព្រម​ទាំង​អាច​ក្លាយ​ជា​សាស្ត្រា​ចារ្យ ។ល។

 

ក្រៅ​ពីមុខជំនាញ​វិស្វកម្ម​ខាង​លើ នៅ​មាន​មុខជំនាញ​វិស្វកម្មជា​ច្រើនទៀត​ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់មាន​នៅ​ឡើយ។ ប្រសិន​បើ​ប្រិយ​មិត្ត​មាន​បំណង​ចង់​ដឹង​ពី​មុខជំនាញ​វិស្វកម្ម​ដ៏ទៃ​ទៀត អ្នក​អាច​ធ្វើការ​ទាក់​ទង​មកកាន់​គំនិត​ផ្ទាល់​តាម​រយៈអ៊ីម៉ែលឬ​តាម​ទំព័រ​ហ្វេសប៊ុក។

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ